Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្កាម
( ន.នាមសព្ទ )
សំបកក្រាប់ស្រូវដែលបកចេញ, សំបកអង្ករ : គំនរអង្កាម ។ ឈ្មោះជីរមួយប្រភេទ ដុះវារលើដី ស្លឹកតូចៗមូលៗ ក្លិនប្រហើរឈ្ងុយឆ្ងាញ់ : ជីរអង្កាមប្រើជាគ្រឿងជ្រក់, ជាគ្រឿងញាំ, ភ្លា ឬ ជារបោយ, ជាអន្លក់ ។
-
អង្កាល់
( និ.និបាតសព្ទ )
កាលណា, វេលាណា (ពាក្យសួរ ឬពាក្យឆ្ងល់) : ទៅអង្កាល់ ?, មកពីអង្កាល់ ?, ដល់ទៅអង្កាល់ទើបឲ្យប្រាក់ ? ។
- អង្កាល់ដែល និ. កាលដែល : អង្កាល់ដែលខ្ញុំបានជួបនិយាយជាមួយនឹងគេនោះប្រហែលជាម៉ោង ១៦ ។
- អង្កាល់ណា និ. កាលណា : អង្កាល់ណាគេនឹងមកហ្ន៎ ? ។ល។
-
អង្កាំ
( ន.នាមសព្ទ )
គ្រាប់មូលតូចឬល្អិត មានប្រហោងដោតខ្សែបាន, ធ្វើដោយកែវ, ដោយមាសជាដើម; សម្រាប់ប្រើជាកម្រងឬប៉ាក់វិចិត្រការផ្សេងៗ ឬក៏ប្រើជាគ្រឿងប្រដាប់កាយស្ត្រីក៏មាន : អង្កាំកែវ, អង្កាំមាស, អង្កាំចាន. ស្បែកជើងផ្ទាត់ ប៉ាក់អង្កាំចាន, ចងដៃអង្កាំមាស ។
-
អង្កឹ
( ន.នាមសព្ទ )
សម្ដីបដិសេធក្លាយមកពី អង្គឺ “មិន, ពុំ, ឥត” ជាសម្ដីអ្នកស្រុកក្រៅឆ្ងាយនៅចុងកាត់មាត់ញកពួកខ្លះ បើអ្នកដែលមិនធ្លាប់ឮក៏ពុំអាចដឹងជាថាអ្វី :
- អង្កឹខ្ញុំទេ មិនមែនខ្ញុំទេ
- , អង្កឹដឹងទេ មិនដឹងទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្កឺ ទៀតផង) ។
-
អង្កឹក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ត្រឹកៗញាប់ជើងមិនឈប់ : រែកអង្កឹក, ដើរអង្កឹក ។
-
អង្កឺល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលងក់ងើបៗខិតចូលបន្តិចៗរឿយៗ; ដែលកម្រើកក្អេលក្អូលៗខ្ពស់ទាបៗរឿយៗ : លលកបូលអង្កឺល ។
-
អង្កុក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលងក់ងើបៗបន្តិចៗរឿយៗ : ដើរអង្កុក, ខំប្រឹងស្ទូងអង្កុកទាល់ល្ងាច; ដំណើរអង្កុកៗ ។
-
អង្កុញ
( កិ.កិរិយាសព្ទ )
or កង្កុញ
បង្រួញជើងឬដៃចូល : អង្កុញជើង, អង្កុញដៃ ។
- អង្កុញចិត្ត (ព. ប្រ.) បង្រួញចិត្តបន្ថយគំនិត ។
-
អង្កុល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលដើរបន្ទន់កាយឱនក្ងុលជើងញាប់ៗ : ដើរអង្កុល; ដំណើរអង្កុលៗ ។
-
អង្កុស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អង្កុឝ ឬ អង្កុឝស៑) កង្វេរ (ខ្មែរប្រើជា រ. ស.) : ព្រះអង្កុស (សម្រាប់ព្រះរាជាសម័យបុរាណដែលគង់ព្រះទីន័ងគជេន្រ្ទចូលកាន់សង្រ្គាម) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>