Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្គរ--
(មើលក្នុងពាក្យ អង្គរ ១ ន.) ។
-
អង្គរជុំ
( ន.នាមសព្ទ )
មើលក្នុងពាក្យ នគរជុំ ។
-
អង្គរាគ
( ន.នាមសព្ទ )
[អង់-គៈរាក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ម្សៅក្រអូបប្រេងក្រអូប, ទឹកអប់ សម្រាប់ស្អិតស្អាងរាងកាយ ។
-
អង្គា
( ន.នាមសព្ទ )
អង្គ, រូបកាយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ... ទាំងពីរអង្គា ស្តេចទ្រង់យាត្រា ក្រសាលក្នុងសួន ។ល។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ១ ន. ។
-
អង្គា
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ផ្កាសម្បុរលឿងក្លិនក្រអូបឆ្ងាញ់ ប៉ុន្តែក្រអូបស្រាល, ចេញផ្កាក្នុងកាលដែលរង្គោះស្លឹកអស់ហើយលាស់ជាថ្មី ក្នុងរវាងខែចេត្រពិសាខ; បើកាត់មែកដែលរង្គោះស្លឹកអស់ហើយឬដែលកំពុងចេញផ្កានោបនោះ យកមកត្រាំទឹកក្នុងដបផ្កា អាចចេញត្រួយនិងផ្កាបានយូរថ្ងៃ ដាក់ជាគ្រឿងតាំងរុងរឿងណាស់ (អ្នកស្រុកខ្លះហៅ អង្គាលឿង ខ្លះហៅ អង្គាសីល) ។
-
អង្គាដី
( ន.នាមសព្ទ )
ឈ្មោះឈើស្រុក មានដើមខ្ពស់ស្រោងសំបកក្រាស់ ស្លឹកតូចៗរង្វើលៗ ចេញពីធាង ផ្កាព័ណ៌សក៏មានក្រហមក៏មាន, ផ្កានិងស្លឹកខ្ចីស្រុសប្រើជាអន្លក់ឬធ្វើជាបន្លែស្លស្រឡក់បាន, ជាឈើឆាប់លូតលាស់ខ្ពស់ងាយ ។
-
អង្គាបុស្ប
( ន.នាមសព្ទ )
[--បុស]
ឈ្មោះឈើមួយប្រភេទស្លឹកឆែកៗ ស្រួចៗ រង្វើលៗ ចេញពីធាង ផ្កាព័ណ៌សសណ្ឋានស្រដៀងនឹងផ្កាច្រនៀង មានក្លិនក្រអូបឈ្ងប់ខ្លាំង, កាលណាស្ងួតក្រៀម បើដុតឬលាយនឹងថ្នាំជក់ មានក្លិនធុំដូចក្លិនអាភៀន ច្រើនដុះលើដំបូក; គេច្រើនដាំក្នុងវត្តឬក្នុងភូមិប្រើជាលំអដោយម្លប់និងផ្កា ។
-
អង្គារ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ធ្យូង ។ រ. ស. ព្រះអង្គារ ធ្យូងដែលសល់ពីការថ្វាយព្រះភ្លើងព្រះបរមសពព្រះសម្មាសម្ពុទ្ធឬព្រះរាជា បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អង់-គារៈ ដូចជា អង្គារការ, --ការី ឬ --ក្រឹត អ្នកដុតធ្យូង (បើស្ត្រីជា អង្គារការិកា ឬ អង្គារការិនី) ។
- អង្គារដ្ឋាន ឬ - --ស្ថាន កន្លែងដាក់ធ្យូង ។
- អង្គារថូប ឬ - --ស្តូប ស្តូបដែលបញ្ចុះព្រះអង្គារ : អង្គារថូបព្រះសព្វញ្ញុពុទ្ធជាទីគោរពនៃពុទ្ធមាមកជន ។
- អង្គារទារុ ឬ - --ព្រឹក្ស ឈើដែលប្រើការដុតធ្យូងបាន ។
- អង្គារធានិការ ឬ - --ធានី ជើងក្រាន; ជើងក្រានធ្យូង ។
- អង្គារបាត្រី (--ប៉ា--) ជើងក្រានដុតធ្យូង, ឡដុតធ្យូង (ហៅ អង្គារលេណ ឬ អង្គារលេណដ្ឋាន ក៏បាន) ។ អង្គារពាណិជ (--និច) អ្នកលក់ធ្យូង ។
- អង្គារពាណិជ្ជ, --ពាណិជ្យ ឬ - --វណិជ្ជា ការឬរបរលក់ធ្យូង, ជំនួញធ្យូង ។ល។
-
អង្គារ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះផ្កាយព្រះគ្រោះទី ៣ : ផ្កាយអង្គារ ។ ឈ្មោះថ្ងៃទី៣ នៃសប្តាហ៍ : ថ្ងៃអង្គារ ។ ឈ្មោះយាមទី ៣ នៃត្រៃយាម : ព្រះសក្យមុនីទ្រង់ចូលបរិនិញ្វននៅថ្ងៃអង្គារយាមអង្គារក្នុងបច្ចូសសម័យថ្ងៃពេញបូណ៌មីខែពិសាខឆ្នាំម្សាញ់ ... ។
- អង្គារទិន, --ពារ ឬ - --វារៈ (អង់-គារៈ--) ថ្ងៃអង្គារ (ព. ហ.) ។
-
អង្គារ--
(មើលក្នុងពាក្យ អង្គារ ១ និង ២ ន.) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>