Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្គុយ
( កិ.កិរិយាសព្ទ )
សម្រេចឥរិយាបថមួយ ដោយដាក់អង្គឲ្យគូទផ្ទាល់នឹងទីផ្ទៃឬលើអាសនៈណាមួយ : អង្គុយច្រហោង, អង្គុយបញ្ឈរជង្គង់, អង្គុយបត់ជើង, អង្គុយពែនភ្នែន ។ល។ អង្គុយធម៌ អង្គុយស្មិងស្មាធិ៍ចម្រើនធម៌ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥរិយាបថ ផង) ។
-
អង្គុយ
( ន.នាមសព្ទ )
ឈ្មោះសណ្តែកមួយប្រភេទ ស្លឹក, ផ្លែ, គ្រាប់ ស្រដៀងនឹងសណ្តែកទ្រើង ប៉ុន្តែដើមទាបៗ មិនវារមិនឡើងទ្រើង : គ្រាប់សណ្តែកអង្គុយសម្រាប់ប្រើការធ្វើនំចំណី ។
-
អង្គុយចាំតែ
( និ.និបាតសព្ទ )
or អង្គុយតែ
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
រង់ចាំតែ, ចេះតែ (ហាក់ដូចជាអង្គុយរង់ចាំតែ) : មិនគិតធ្វើការរកស៊ីនឹងគេ អង្គុយចាំតែសុំគេ !; គ្មានអ្នកណានឹងអង្គុយតែឲ្យញយៗទេ !; ឥតធ្វើការអ្វីសោះ អង្គុយតែស្ដីឲ្យគេ ! (ព. សា.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ខ្លួនឥតធ្វើអ្វី អង្គុយតែស្ដី ត្រួតត្រាលើគេ បន្ទោសញយៗ ថែមៗទ្វេទ្វេ ត្រង់ខ្លួនទទេ ឥតអៀនឥតខ្មាស ។
-
អង្គុល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលសំយុងមុខងងុលចុះក្រោម : ស្រវឹងអង្គុល, សំយុងមុខអង្គុល; មុខយារអង្គុល ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្រវឹងអង្គុល យារមុខងងុល ជជ្រុលជជ្រក តេងតាងពេញផ្លូវ ស្ទើរទៅស្ទើរមក ជួនស្រែកគំហក ដាក់កូនប្រពន្ធ ។ សើយលាត់ឥតខ្មាស ស្ដីអាសអាភាស ឥតក្រែងចិត្តជន ដែលគេឈរមើល រចល់ច្រើនលន់ កម្លាំងថយអន់ ទ្រេតទ្រោតទ្រីបទ្រាប ។ អ្នកប្រាជ្ញពោលថា អ្នកស្រវឹងស្រា រែងមានសភាព អាប់ឱនថយថោក ជ្រោកជ្រាកទន់ទាប ថែមទាំងញ៉ាំងលាភ ឲ្យថយផងដែរ ។
-
អង្គុល
( គុ.គុនសព្ទ )
ដែលទើបនឹងផ្តើមទុំចុងកួរបន្តិចៗ : ស្រូវអង្គុលមេៗ ។
-
អង្គុលី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឬ សំ. ជា អង្គុលិ ក៏មាន) ម្រាមដៃ; ធ្នាប់; អង្គុលៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ផង) ។
- អង្គុលីបញ្ចកៈ ឬ - --បញ្ចង្គ (--បុ័ញ-ចៈកៈ ឬ--ប័ញ-ចង់) ម្រាមដៃទាំងប្រាំ ។
- អង្គុលីប្រណម ឬ - --ប្រណម្យ (--ណំ) ប្រណម្យម្រាមដៃ; ក្រពុំម្រាមដៃ ។
- អង្គុលីផោដនៈ (--ដៈន៉ៈ) ការកាច់ម្រាមដៃឮសូរស្រស ។
- អង្គុលីមុទ្ទា ឬ - --មុទ្រា ចិញ្ចៀនមានត្រា (ចិញ្ចៀនត្រា) ។
- អង្គុលីយកៈ ឬ - អង្គុល្យាភរណៈ (--យៈកៈ ឬ អង់-គុល-យាភៈរៈណៈ) ចិញ្ចៀន ។
- អង្គុលីលេខ គ្រឿងប្រដាប់វាយពុម្ពអក្សរដោយចុងម្រាមដៃ, ម៉ាស៊ីនវាយអក្សរពុម្ព : រៀនវាយអង្គុលីលេខ ។
- អង្គុលីវេស្ត (--វេស-ស្តៈ ឬ --វេស) ស្រោមម្រាមដៃ (ស្រោមដៃ) ។
- អង្គុលីសន្ទេស ការផ្ទាត់ម្រាមដៃឲ្យសញ្ញា : ធ្វើអង្គុលីសន្ទេស ។
- អង្គុលីសម្ភូត ក្រចកដៃ ។ល។
-
អង្គុលី--
(មើលក្នុងពាក្យ អង្គុលី) ។
-
អង្គុលៈ
( ន.នាមសព្ទ )
[អង់-គុ-លៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អង្គុល) ម្រាមដៃ; ធ្នាប់ (អង្គុលី) ។ ឈ្មោះមាត្រារង្វាស់ប្រមាណ ៧ ធញ្ញមាស : ប្រមាណ ១២ អង្គុលៈ ជាមួយវិទត្ថិ; ហៅ អង្គុលី ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា>លិក្ខា ឬ លិក្សា ទៀតផង) ។
-
អង្គុល្យាភរណៈ
(មើលក្នុងពាក្យ អង្គុលី) ។
-
អង្គើយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[អង់ គើយ]
ដែលគ្មានជីជាតិ, ដែលព្រងើយកន្តើយ, ឈើយ, តោះតើយ, ពាក្យនោះជាបរិវាររបស់ពាក្យសោះ ឧ. សោះអង្គើយ, ធ្វើសោះអង្គើយ, ធ្វើឫកសោះអង្គើយ ។
<< Prev 1 ... 15 16 17 18 19 20 Next >>