Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្អែល
( កិ.កិរិយាសព្ទ )
យកដៃពាល់ត្រដុសស្រាលៗរឿយៗ ឬស្ទាបច្បូតចុះច្បូតឡើងស្រាលៗរឿយៗ : អង្អែលខ្នង មាតាអង្អែលបុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្អែល>បបោសអង្អែល និង ស្ទាប ផង) ។
-
អចរណភាព
( ន.នាមសព្ទ )
[អៈចៈរ៉ៈណៈភាប]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អចរណ + ភាវ) ការដើរទៅមកមិនកើត; ការទៅមករកគ្នាពុំបាន ។
-
អចល
( គុ.គុនសព្ទ )
[អៈចៈល៉ៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលមិនកម្រើក, មិនកក្រើក, មិនរំភើប; នឹង, នឹងធឹង, នឹងនៅ; ស្ងប់ ។ ន. ភ្នំ ។
- អចលគ្រាម ស្រុកដែលស្ងប់ឥតរបះរបោរ, ស្រុកដែលមានសន្តិសុខ ។
- អចលចិត្ត ចិត្តនឹង, ចិត្តនឹងធឹង; ចិត្តស្ងប់ ។
- អចលភណ្ឌ ភណ្ឌៈដែលលើកយកទៅណាពុំរួច ។
- អចលរដ្ឋ រដ្ឋសុខស្ងប់ ។
- អចលវត្ថុ អសង្ហារិមវត្ថុ, អចលភណ្ឌ (ខ្មែរច្រើនប្រើជា អចលនវត្ថុ) ។
- អចលស្សទ្ធា (អៈចៈលុ័សស័ត-ធា) ការជឿស៊ប់ឥតងាកបែរ ។ល។
-
អចល--
(មើលក្នុងពាក្យ អចល) ។
-
អចលន--
(មើលក្នុងពាក្យ អចលនៈ) ។
-
អចលនៈ
( ន.នាមសព្ទ )
[អៈចៈល៉ៈន៉ៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អចលន) ការមិនកក្រើក, មិនកម្រើក, មិនរំភើប; ការស្ងប់ ។
- អចលនភាព ភាវៈមិនកម្រើក ។
- អចលនវត្ថុ (អៈចៈល៉ៈន៉ៈវ័ត-ថុ) មើលក្នុងពាក្យ អចល (គួរប្រើជា អចលវត្ថុ (ព្រោះ អចល ជា គុ., អចលន ជា ន., ដែលពុំគួរផ្សំជាមួយនឹង វត្ថុ ជា ន. ដែរ, ឬប្រើ អសង្ហារិមវត្ថុ វិញក៏បាន) ។
-
អចលា
( ន.នាមសព្ទ )
[អៈចៈល៉ា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ប្រឹថពី, ពសុធា, ផែនដី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សព្វសត្វធម្មតា នៅលើអចលា មហាប្រឹថពី សឹងមានបំណង ប៉ងឲ្យមានក្តី-សុខរាល់រាត្រី មិនឲ្យអាប់អន់ ។ ខ្លះបែរជាឃ្វាង ធ្វើខុសច្រងាង ស្លើតស្លក់ស្លោស្លន់ យល់ខុសជាត្រូវ ដើរតាមផ្លូវភ័ន្ត ពុទ្ធារហន្ត ប្រដៅពុំកើត ។
-
អចិត្ត
( គុ.គុនសព្ទ )
[អៈចិត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ល្ងង់, ខ្លៅ : មនុស្សអចិត្ត; បើស្ត្រីជា អចិត្តា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- អចិត្ត ! ល្ងង់ !, ទើងមើង ! ។
- អចិត្តជន ឬ - --បុគ្គល ជនឬបុគ្គលល្ងង់, មនុស្សខ្លៅ ។
-
អចិត្តក--
(មើលក្នុងពាក្យ អចិត្តកៈ) ។
-
អចិត្តកៈ
( គុ.គុនសព្ទ )
[អៈចិត-តៈកៈ]
( បា.បាលី ( បាលីភាសា ) )
(អចិត្តក) ដែលមិនប្រកបដោយចិត្ត គឺដែលឥតមានបំណង, ដែលមិនក្លែង : សិក្ខាបទនេះជាអចិត្តកៈ (ព. វិ. ពុ.) ។ ព. ផ្ទ. សចិត្តកៈ ។
- អចិត្តកកម្ម អំពើដែលភ្លាត់ភ្លាំងធ្វើដោយឥតក្លែង ។
- អចិត្តកទោស ទោសដែល សូម្បីឥតក្លែងធ្វើសោះ ក៏ត្រូវតែមាន (ព្រោះកន្លងបញ្ញត្តិ) ។
- អចិត្តកាបត្តិ (បា. < អចិត្តក + អាបត្តិ) អាបត្តិដែលភិក្ខុ ទោះបីឥតក្លែងធ្វើសោះ ក៏គង់តែត្រូវ (ព្រោះកន្លងពុទ្ធប្បញ្ញត្តិ) ។ល។
<< Prev 1 ... 15 16 17 18 19 20 Next >>