Khmer Dictionary: អ្នក
Chuon Nath's Khmer-Khmer Dictionary
-
អ្នក
( បុ. ស.បុរិសសព្ទនាម )
[នាក់ ]
(ពាក្យខ្មែរបុរាណព្រេងព្រឹទ្ធសព្វថ្ងៃនេះប្រើជាអញ្ញត្រសព្ទ) ពាក្យប្រើជាជំនួសឈ្មោះបុគ្គលដែលត្រូវនិយាយទៅរកក្នុងទីចំពោះមុខ សម្រាប់ប្រជាពលរដ្ឋហៅគ្នាដោយសេចក្ដីគួរសម មិនចេញឈ្មោះបុគ្គលនោះ (ប្រើបានទាំងបុរសទាំងស្ត្រី) : អ្នកអញ្ជើញទៅណា ? អញ្ជើញអ្នកចូលអង្គុយលេងសិន ! អ្នកស្រីសុខសប្បាយទេឬ ? ។ សាធារណជនហៅបងថ្លៃក៏ប្រើពាក្យ អ្នក ដែរ ។ ប្រើជាពាក្យនាំមុខឈ្មោះបុគ្គលក៏បាន : អ្នកទេព, អ្នកនន្ទ, អ្នកចន្ទ, អ្នកសុខ ។ ទំនៀមសាធារណជនខ្មែរក្នុងសម័យពីដើម មុនសម័យបច្ចុប្បន្ននេះ, បើបុរសណាបានបួសជាភិក្ខុហើយសឹកមក ត្រូវហៅ អ្នក (អ្នកសោម, អ្នកសម); បើបានបួសជាសាមណេរហើយសឹកមកត្រូវហៅ ជី (ជីមាស, ជីមិត្រ); បើមិនបានបួសសោះទេ ត្រូវហៅ ចៅ (ចៅប្រាក់ ចៅមាស); បើនៅជំទង់ឬកំលោះហៅ អា ។ ដោយហេតុនេះ ទើបមានពាក្យចាស់ទុំខ្លះនិយាយបង្អាប់គ្នាថា បួសឲ្យតែព្រះពុទ្ធឲ្យងារ គឺបួសហើយសឹកមកគ្មានចេះអ្វី បួសយកតែងារ អ្នក ឬ ជី ប៉ុណ្ណោះ ។
-
អ្នក
( ន.នាមសព្ទ )
[នាក់]
(ជាអញ្ញត្រសព្ទ) បុគ្គល, ជន, មនុស្ស ។ ពាក្យសម្រាប់នាំមុខសព្ទដទៃ, ប្រើបានតាមគួរដល់ការប្រកប, ដូចគ្នា
- អ្នកការ ឬ - អ្នកកាន់ការ, អ្នកធ្វើការ បុគ្គលដែលធ្វើការឬដែលកាន់ការ ។
- អ្នកកីឡា បុគ្គលដែលលេងល្បែងកម្សាន្តចិត្ត ។ ព. ស. ស. ជនអ្នកលេងល្បែងមានប្រយោជន៍តាមសម័យនិយម។
- អ្នកក្រ ជនដែលក្រទ្រព្យ។
- អ្នកក្រុង ជនដែលនៅក្នុងក្រុង។
- អ្នកក្លាហាន បុគ្គលក្លាហាន។
- អ្នកខ្លាច ជនដែលខ្លាច ។
- អ្នកខ្លៅ បុគ្គលខ្លៅ ។
- អ្នកខ្លះ ជនខ្លះ។
- អ្នកគ្រួ ជនដែលចម្អិនភោជនាហារ (អារាលិក ឬ អាឡារិក)។
- អ្នកចេះ បុគ្គលមានចំណេះ។
- អ្នកចោទ បុគ្គលដែលចោទប្រកាន់ឬដែលដាក់ចំណោទ។
- អ្នកចម្ការ មនុស្សដែលធ្វើចម្ការ។
- អ្នកឆ្លើយ ជនអ្នកឆ្លើយ ។
- អ្នកជា ភុជិស្សជន។
- អ្នកជំនួញ ជនដែលធ្វើជំនួញ។
- អ្នកឈ្លប បុគ្គលដែលឈ្លប។ អ្នកដឹង ជនដែលដឹង។
- អ្នកតូច បុគ្គលដែលតូចជាងគេ។
- អ្នកទាប បុគ្គលដែលទាបថោក។
- អ្នកទេសន៍ បព្វជិតដែលចេះទេសន៍ (ធម្មកថិក)។
- អ្នកធំ បុគ្គលជាធំ (ឥស្សរជន)។
- អ្នកបួស ជនដែលបួស (បព្វជិត)។
- អ្នកប្រាជ្ញ បុគ្គលដែលមានប្រាជ្ញាស្គាល់ខុសត្រូវ។
- អ្នកផ្សារ ជនដែលមានផ្ទះលំនៅក្នុងប្រជុំផ្សារ ឬដែលលក់ទំនិញក្នុងផ្សារ។
- អ្នកព្រៃ ជនដែលនៅក្នុងស្រុកព្រៃ។
- អ្នកភ្លេង មនុស្សដែលចេះភ្លេងឬដែលលេងភ្លេង។
- អ្នកមាន អ្នកដែលមានទ្រព្យច្រើន។
- អ្នកមុខអ្នកការ ជនដែលមានមុខមានឈ្មោះនិងជនដែលមានមុខការឬដែលជាប្រមុខក្នុងកិច្ចការ។
- អ្នករក ជនដែលរក; ជនដែលខំប្រឹងធ្វើការរកស៊ី។
- អ្នករាជការ មនុស្សដែលធ្វើរាជការ។
- អ្នករៀន ជនដែលកំពុងរៀន, សិស្សរៀន។
- អ្នកលេង ជនដែលលេងល្បែង; ជនដែលប្រព្រឹត្តតែខាងការលេង... (មានច្រើនប្រភេទ)។
- អ្នកស៊ើប ជនដែលស៊ើបការណ៍។
- អ្នកស្រុក ជនដែលនៅក្នុងស្រុក; ប្រជុំជនឬពួកជនក្នុងស្រុកនីមួយៗ ។
- អ្នកស្រែ ជនដែលធ្វើស្រែ។
- អ្នកអស់ហ្នឹង ជនអស់ហ្នឹង។
- អ្នកឧកញ៉ា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧកញ៉ា) ។ល។
-
អ្នក--
(មើលក្នុងពាក្យ អ្នក ២ ន.) ។
-
អ្នកកន្ដៀត
( ន.នាមសព្ទ )
[នាក់--]
ជនឯទៀតក្រៅពីញាតិគឺជនដែលមិនមែនជាសាច់ញាតិ (អញ្ញាតកជន) : គាត់នឹងខ្ញុំជាអ្នកកន្តៀតទេ ប៉ុន្តែរាប់អានគ្នាទុកស្មើញាតិ។ ព. ផ្ទ. ញាតិ, សាច់ញាតិ, បងប្អួន។
-
អ្នកងារ
( ន.នាមសព្ទ )
[នាក់--]
អ្នកធ្វើការងារមានកម្រិតតាមរាជប្បញ្ញតិ្ត គឺជនដែលត្រូវទោសរបឹបជាដើមហើយធ្លាក់ខ្លួនទៅជាមនុស្សថ្នាក់ទី ៤ (សូទ្រៈ) ជាប់ជាពូជវង្សតរៀងទៅឬជនដែលកើតក្នុងពូជវង្សនោះ : ពួកអ្នកងារ, ពូជអ្នកងារ (មានច្រើនពួកច្រើនពូជ) ។ ព. ផ្ទ. ព្រៃងារ (វេស្សៈឬវៃស្យៈ) ។ ក្នុងកម្ពុជរដ្ឋ លើកលែងមិនឲ្យមានអ្នកងារពីក្នុងឆ្នាំរោងចត្វាស័ក ព. ស. ២៤៣៦ គ. ស. ១៨៩២; តាំងពីនោះមក ពាក្យថា អ្នកងារ ថា ព្រៃងារ ក៏បាត់បន្តិចម្តងៗ ដរាបមកដល់សម័យបច្ចុប្បន្ននេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណ ឬ វណ្ណៈ ២ ន. ផង) ។
-
អ្នកដូន
( ន.នាមសព្ទ )
[នាក់-- ]
អ្នកជីដូន, អ្នកយាយ។ ពាក្យសម្រាប់ហៅភូតបិសាចស្រី ឬទេព្រ័ក្សស្រី, យាយទែព ដែលមានខ្ទមឬរោងអាស្រមជាលំនៅ, ជាគូគ្នានឹង អ្នកតា, ច្រើននិយាយថា អ្នកតាអ្នកដូន ។
-
អ្នកតា
( ន.នាមសព្ទ )
[នាក់-- ]
អ្នកជីតា ។ ពាក្យសម្រាប់ហៅភូតបិសាចប្រុស ឬទេពារ័ក្សប្រុសដែលមានខ្ទមឬរោងអាស្រមជាលំនៅឬឥតលំនៅយ៉ាងនោះក៏មាន : ខ្ទមអ្នកតា, បន់អ្នកតា ។
- ឡើងអ្នកតា ប្រជុំគ្នាធ្វើសក្ការៈចំពោះអ្នកតាដើម្បីគំនាប់អ្នកតាឬសុំទឹកភ្លៀងអ្នកតាជាដើម ។
- អ្នកតាចាស់ស្រុក អ្នកតាសម្រាប់ស្រុកជាយូរអង្វែងមកហើយ ។
-
អ្នកបាទ
( ន.នាមសព្ទ )
[នាក់-បាត]
អ្នកដែលជាខ្ញុំបម្រើជិតបាទា ។ ពាក្យហៅដោយទ្រគោះមើលងាយជាជំនួសពាក្យ គាត់ (ចំពោះតែមនុស្សប្រុស) : ចុះអ្នកបាទនេះមកពីណា ?; អ្នកបាទឯងអស់នេះព្រើលៗណាស់ !
-
អ្នកបុណ្យ
( ន.នាមសព្ទ )
[នាក់-បុន]
អ្នកមានបុណ្យសំណាងអស្ចារ្យ : កើតមានអ្នកបុណ្យ (ចំពោះតែមនុស្សដែលកើតក្នុងត្រកូលសាមញ្ញ ឬអ្នកដែលគេសម្គាល់ថាជាមនុស្សសាមញ្ញដូចជា បក្សីចាំក្រុង, ពញាក្រែក, ដំបងគ្រញូង, ពញារោង ជាដើម (មាននិយាយក្នុងព្រះរាជពង្សាវតារកម្ពុជរដ្ឋ); បើអ្នកដែលមានបុណ្យច្បាស់លាស់អាចឲ្យគេស្គាល់បានរាល់គ្នានោះហៅថា អ្នកមានបុណ្យ ) ។
-
អ្នកផង
( ន.នាមសព្ទ )
[នាក់-- ]
មហាជន, អ្នកទាំងពួង, ជនទាំងពួង, គេរាល់គ្នា : ធ្វើអ្វីៗត្រូវពិនិត្យពិច័យ កុំឲ្យអ្នកផងគេសើច ឬគេមើលងាយ ។
Headley's Khmer-English Dictionary
-
អ្នក
( pron )
[neak]
- detail »
you / your (second person, sing.; to equals of both sexes; somewhat less formal than elak; to an older brother or sister-in-law; to a man who has just left the priesthood)
-
អ្នក
( n )
[neak]
- detail »
person, one, someone; one who ... (marks an agentive noun; occasionally អ្នក marks the female member of a pair of agentive nouns where the male member is marked by elak e.g. អ្នកគ្រូ `female teacher,' លោកគ្រូ `male teacher'); native of ..., one who is a resident of ... eg. អ្នកភ្នំពេញ . resident of Phnom Penh