Khmer Dictionary: ឥ
Chuon Nath's Khmer-Khmer Dictionary
-
ឥស្សរិយ
( ន.នាមសព្ទ )
[អ៊ិស-សៈ រ៉ិយ៉ៈ]
or ឥស្សរិយៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឥស្សរិយ; ឰឝ្វយ៌) ភាវៈជាធំ, ជាចម្បង; ដំណើរជាធំលើសលែង; ភាពឬភាវៈនៃអ្នកធំ, នៃអ្នកជាម្ចាស់គេ : បានឥស្សរិយៈ, ឡើងឥស្សរិយៈ ។
- ឥស្សរិយយស (--យស់) អ្នកមានយសខ្ពង់ខ្ពស់ ។
- គ្រឿងតម្កើងយសៈ បានទទួលនូវគ្រឿងឥស្សរិយយសអស្សឫទ្ធិក្រុងកម្ពុជាធិបតី ។
- ឥស្សរិយស័ក្តិ ស័ក្តិធំលើសលែង ។
- ឥស្សរិយាភរណៈ ឬ - ឥស្សរិយាភរណ៍ គ្រឿងប្រដាប់តម្កើងយសឬគ្រឿងប្រដាប់ជាកិត្តិយស : ឥស្សរិយាភរណៈអស្សឫទ្ធិ ។ល។
-
ឥស្សរិយ-
or ឥស្សរិយា--
(មើលក្នុងពាក្យ ឥស្សរិយ) ។
-
ឥស្សា
( ន.នាមសព្ទ )
[អ៊ិស-សា]
( បា.បាលី ( បាលីភាសា ) )
(សំ. ឦឞ៌្យា ឬ ឦឞ៌ា) សេចក្ដីច្រណែន; សេចក្ដីឈ្នានីស (ឫស្យា) : បែកចាកមិត្រព្រោះឥស្សា (ម. ប្រ., ច្រ. ប្រ. ឫស្យា ជាង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឥស្សាឫស្យាដូចជាគ្នា និន្ទាឈ្នានីសអ្នកដទៃ ជាតួអកុសលពុំប្រពៃ ជាធម៌ព្រៃផ្សៃកុំសន្សំ ។ ផ្តល់ផលអាក្រក់ឲ្យញាតិមិត្រ បែកគ្នាពិតៗពិបាកផ្សំ ព្រោះយល់ខុសជ្រុលភ័ន្តច្រឡំ ពុំសមមនុស្សកាន់ឫស្យាឡើយ ។
-
ឥឡា
( ប.បរិវារសព្ទ )
[អិ-- ឬ អី--]
ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យ ឥឡូវ ថា : ឥឡូវឥឡា សម័យថ្មីៗនេះ : ផ្តិលសំរិទ្ធិនេះជារបស់ចាស់យូរអង្វែងហើយ មិនមែនរបស់ឥឡូវឥឡាទេ ។
-
ឥឡូវ
( និ.និបាតសព្ទ )
[អិ-- ឬ អី--]
or ឥឡូវនេះ
សព្ទប្រាប់សេចក្ដីជាបច្ចុប្បន្នកាលថា “កាលនេះ, វេលានេះ” : ទៅឥឡូវ ទៅក្នុងវេលានេះ (បុ. សរ. ឥលូវ ប៉ុន្តែលើកលែងប្រើយូរហើយ) ។