Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបសម្ប័ទ
( ន.នាមសព្ទ )
[អ៊ុប៉ៈសំប័ត]
or ឧបសម្បទា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបសម្បទា, ឬ សំ. ឧបសម្បទ៑ ក៏មានខ្លះ) ការដល់នូវភាពជាភិក្ខុ ឬការបានជាភិក្ខុភាព គឺការបួសជាភិក្ខុ ឬការបំបួសសាមណេរឲ្យបានជាភិក្ខុ (ដោយញត្តិចតុត្ថកម្មវាចាតាមលក្ខណប្បញ្ញត្តិក្នុងវិន័យពុទ្ធសាសនា) : បានឧបសម្ប័ទ សម្រេចឧបសម្បទានៅវេលា... ។ ឧបសម្ប័ទ ខ្មែរប្រើជា កិ. ឬ គុ. ក៏មានខ្លះ “បួសភិក្ខុ, បំបួសភិក្ខុ” : ទៅបុណ្យឧបសម្ប័ទនាគ... ។ ឧបសម្បទន្តេវាសិក សិស្សសូត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អន្តេវាសិក) ។
- ឧបសម្បទាកម្ម ការបំបួសសាមណេរឲ្យបានជាភិក្ខុភាព ។
- ឧបសម្បទាចារ្យ លោកគ្រូសូត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាចារ្យ) ។
- ឧបសម្បទាបេក្ខ, --បេក្ស ឬ--បេក្ខៈ (--ប៉េក--) សាមណេរអ្នកសូមឧបសម្បទា (នាគអ្នកសូមផ្នួសជាភិក្ខុ) : មានឧសម្បទាបេក្ខៈ ៤ រូប ។ល។
-
ឧបសេនាបតី
( ន.នាមសព្ទ )
[អ៊ុប៉ៈសេន៉ា ប៉ៈដី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបសេនាបតិ) សេនាបតីបន្ទាប់, សេនាបតីរង ឬជំទប់សេនាបតី : ក្នុងមហាសន្និបាតនោះ មានអស់លោកសេនាបតីនិងឧបសេនាបតី នូវអស់មន្រ្តីជាលំដាប់ និងជនានុជនជាច្រើនប្រហែលជាងមួយពាន់នាក់ ។
-
ឧបស្ស័យ
( ន.នាមសព្ទ )
[អ៊ុប័ស-ស័យ]
( បា.បាលី ( បាលីភាសា ) )
(ឧបស្សយ) ផ្ទះ, គ្រឹះស្ថាន; សាលាសម្នាក់ ។
-
ឧបហាស
( ន.នាមសព្ទ )
[អ៊ុប៉ៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការសើចសប្បាយ, ការសើចក្អាកក្អាយ; ការរីករាយសប្បាយឥតបើគិត : ធ្វើឧបហាស ។ (ព. កា) : ពេលគេឈឺចាប់ ឬមានគេស្លាប់ កុំធ្វើឧបហាស ត្រូវមើលមុខក្រោយ កុំធ្លោយផ្តេសផ្តាស រីឯឧបហាស សម្រាប់ពេលផ្សេងៗ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុប៉ៈហាសៈ, ដូចជា ឧបហាសភាព ភាពនៃឧបហាស ។
- ឧបហាសសព្ទ សូរសើចក្អាកក្អាយ ។
- ឧបហាសហេតុ ឬ - --ការណ៍ ហេតុដែលនាំឲ្យសើចកក្អាកក្អាយ ។
- ឧបហាសាការ អាការនៃឧបហាស ។ល។
-
ឧបហាស --
or ឧបហាសា--
(មើលក្នុងពាក្យ ឧបហាស) ។
-
ឧបហេតុ
( ន.នាមសព្ទ )
[អ៊ុប៉ៈហែត ឬ អុប-ប៉ៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ហេតុជិត, ហេតុដែលប្រាកដនៅមុខ, ដំណើរឬទំនងដែលបណ្តាលឲ្យឃើញនៅមុខ : មានឧបហេតុឲ្យឃើញច្បាស់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបហេតុចម្លែកស្តែងពិតៗ ពិនិត្យសង្កេតទៅឃើញច្បាស់ បើតាមធ្លាប់ដឹងថាល្អណាស់ ចាស់ៗតែងទាយថាមានលាភ ។
-
ឧបាទវ៍
( ន.នាមសព្ទ )
[អ៊ុបាត ]
(ពាក្យប្រើក្លាយមកពី បា. ឧបទ្ទវ) ឧបទ្រព : មានឧបាទវ៍ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាទវ៍ក៏គឺឧបទ្រព ងងឹតដូចយប់ពុំប្រាកដ ជាតួចង្រៃកើតពីបទ ប្រព្រឹត្តទុច្ចរិតឥតមានក្រែង ។ យើងមើលឧបាទវ៍ពុំឃើញច្បាស់ ព្រោះក្រាស់ដោយក្តីភ័ន្តវង្វេង សុចរិតជាធម៌ដាច់សង្វែង ប្រព្រឹត្តជាក់ស្តែងគ្មានឧបាទវ៍ ។
-
ឧបាទាន
( ន.នាមសព្ទ )
[អ៊ុប៉ា-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការប្រកាន់មាំ, ការប្រតោងចិត្តគំនិត, សេចក្ដីប្រកាន់ជាប់ស្អិត, សេចក្ដីជំពាក់ចិត្ត; ... : តណ្ហាជាបច្ច័យនៃឧបាទានៗ ជាបច្ច័យនៃភព... (ព. ពុ.) ។ ពូជ; គ្រឿងឆេះ; គ្រឿងដុត, ឧស; ស្បៀង, អាហារ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុប៉ាទានៈ, ដូចជា ឧបាទានករណ៍ ឬ--ហេតុ ហេតុនៃឧបាទាន, ឧបហេតុ ។
- ឧបាទានក្ខន្ធ ខន្ធ៥ គឺ រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ ជាគ្រឿងតោងនៃចិត្ត (ព. ពុ.) ។
- ឧបាទាននិរោធ សេចក្ដីរលត់ឧបាទាន (ព. ពុ.) ។
- ឧបាទានសមុទ័យ កំណើតនៃឧបាទាន, ហេតុដែលនាំឲ្យកើតឧបាទានៈ តណ្ហាជាឧបាទានសមុទ័យ (ព. ពុ.) ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀបបដិច្ចសមុប្បាទ ជា ព. ពុ.) : ឧបាទានមានព្រោះតែតណ្ហាឲ្យទាក់ទងគ្នាទៅរកភព ប្រតោងព្រយឹតឥតមានឈប់ រីភពទាក់ទងទៅរកជាតិ ។ ឯជាតិជរាហើយនិងមរណ៍ ឈរតោងយឹតគ្នាពុំដែលឃ្លាត ទុក្ខសោកក៏មានតជាអាទិ៍ បដិច្ចុប្បាទជាប់តគ្នា ។ មានអវិជ្ជាជាប្រភព ងងឹតដូចយប់គ្រប់វេលា ឲ្យសត្វកើតស្លាប់បន្តគ្នា កើតស្លាប់ស្លាប់កើតជាប់មិនដាច់ ។ ...
-
ឧបាទាន--
(មើលក្នុងពាក្យ ឧបាទាន) ។
-
ឧបាទិន្នក
( គុ.គុនសព្ទ )
[អ៊ុប៉ាទិន-នៈកៈ]
or ឧបាទិន្នកៈ
( បា.បាលី ( បាលីភាសា ) )
(ឧបាទិន្នក) ដែលមានវិញ្ញាណចូលអាស្រ័យនៅ ។ ន. សង្ខារឬអ្វីៗដែលមានវិញ្ញាណ : សត្វលោកទាំងអស់ជាឧបាទិន្នកៈ (ហៅឧបាទិន្នកជាតិ, --រូប ឬ--សង្ខារ ក៏បាន) ។ ព. ផ្ទ. អនុបាទិន្នក ។
<< Prev 1 ... 15 16 17 18 19 20 Next >>