Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧប្បាត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧត្បាត) ។
-
ឧព្វេធ
( ន.នាមសព្ទ )
[អ៊ុប-ពេត ]
( បា.បាលី ( បាលីភាសា ) )
កម្ពស់; ចំពោះតែកម្ពស់អំពីផ្ទៃដីឬអំពីផ្ទៃទឹកទៅឯអាកាស ដូចជាកម្ពស់ភ្នំឬកម្ពស់កោះក្នុងសម្ហសមុទ្រជាដើម (បារ. Altitude) : ជួរភ្នំមានឧព្វេធ ខ្ពស់ត្រដែតឯអាកាស ក្រឡេកមើលឃើញដាស សុទ្ធតែឈើធំស្រោងស្រាង ។
-
ឧភតោ
( និ.និបាតសព្ទ )
[អ៊ុភៈ-- ]
( បា.បាលី ( បាលីភាសា ) )
(ឧភតស៑, សំ. ឧភយតស៑) ទាំងពីរ, ខាងទាំងពីរ, ទាំងពីរខាង, អំពីខាងទាំងពីរ, តាមខាងទាំងពីរ ។
- ឧភតោច័ណ្ឌ កាចទាំងពីរខាង (កាចដូចគ្នា) ។
- ឧភតោចណ្ឌាល ជាចណ្ឌាលទាំងពីរខាង (ជាចណ្ឌាលដូចគ្នា) ។
- ឧភតោធារ ដែលមានមុខមុតទាំងពីរខាង : កាំបិតឧភតោធារ, សស្រ្តាឧភតោធារ (ព្រះខ័ន) ។
- ឧភតោបរិសុទ្ធិ បរិសុទ្ធិទាំងពីខាង ។
- ឧភតោពាហ៍ (បា. --វាហ) ដែលហូរបែកជាពីរផ្លូវ : ប្រឡាយឧភតោពាហ៍ ។
- ឧភតោព្យញ្ជនក ឬ
- --ព្យញ្ជនកៈ (--ព្យ័ញ ជៈនក់ ឬ --ជៈ នៈ កៈ) អ្នកដែលមានភេទជាពីរ គឺចួនកាលជាបុរសចួនកាលជាស្ត្រី : មនុស្សឧភតោព្យញ្ជនក (មាននិយាយក្នុងវិនយបិដកពុទ្ធសាសនា) ។
- ឧភតោភាគ ទាំងពីរចំណែក, ចំណែកទាំងពីរ ។
- ឧភតោភាគី អ្នកមានឬបានចំណែកទាំងពីរខាង (ឥត្ថី. ជា ឧភតោភាគិនី) ។
- ឧភតោភេទ ការបែកជាពីរ ។
- ឧភតោសុជាត អ្នកដែលកើតអំពីមាតាបិតាមានពូជពង្សស្មើគ្នា : ក្សត្រិយ៍ឧភតោសុផាត (ក្សត្រិយ៍សុទ្ធ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀប : រីព្រះមហាសត្ត ព្រះនាមសិទ្ធត្ថ ឧភតោសុផាត តព្រះរាជវង្ស មហាក្សត្រិយ៍នរនាថ តាំងពីព្រះបាទ ឱកាកៈមក ។ ឧភតោសុទ្ធិ បរិសុទ្ធិទាំងពីរខាង ។
- ឧភតោសុទ្ធិសរណគមន៍ (ព. វិ. ពុ.) ត្រៃសរណគមន៍ ដែលបរិសុទ្ធទាំងអ្នកឲ្យទាំងអ្នកទទួល គឺពោលបាលីត្រឹមត្រូវទាំងពីរនាក់ (សរណគមន៍សម្រាប់សាមណេរ) ។ល។
-
ឧភតោ--
(មើលក្នុងពាក្យ ឧភតោ) ។
-
ឧភយ
( គុ.គុនសព្ទ, សំខ្យា.សំខ្យាសព្ធ )
[អ៊ុភៈ-យៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទាំងពីរ, ទាំងគូ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧភយៈ, ឧភ័យ, ឧភយា, ឧភយោ, ឧភយំ (--យ័ង) ក៏បាន, ដូចកាព្យជាគំរូថា : ខ្ញុំឃើញយាយតា ទាំងឧភយា បណ្តើរគ្នាទៅ តាដោយឈើច្រត់ យាយទូលផ្លែព្នៅ គាត់ប្រាប់ថាទៅ ធ្វើបុណ្យឆ្លងថ្នល់ ។ ខ្ញុំឮថាគាត់ សំដៅទៅវត្ត ឥឡូវបានដល់-ទៅវត្តស្រេចហើយ កំពុងខ្វាយខ្វល់ ធ្វើបុណ្យឆ្លងថ្នល់ ដូចថាហើយតើ ។ ឬមួយបែបថា : រាជបុត្រា ទាំងឧភយា នាំគ្នាចេញទៅ រករៀនវិជ្ជា នាប្រទេសក្រៅ ព្រះទ័យសំដៅ វិជ្ជាពាណិជ្យ ។
- ឧភយជន ជនទាំងពីរនាក់ ។
- ឧភយត្ថេនកៈ អ្នកលួចទាំងពីរបែប គឺលបលួចកោរសក់កោរពុកមាត់ ពុកចង្កាហើយស្លៀកដណ្តប់កាសាវព័ស្រ្តខ្លួនឯងធ្វើខ្លួនជាសាមណេរផង ថែមទាំងក្លែងធ្វើជាភិក្ខុទៀតផង, បុគ្គលបែបនេះជាថេយ្យសំវាសកៈ ហើយពុំអាចបួសក្នុងព្រះពុទ្ធសាសនាបានឡើយ (ព. វិ. ពុ. ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) class=wdark>ថេយ្យសំវាស និង ថេយ្យសំវាសកៈ ទៀតផង) ។
- ឧភយទ្យុស ថ្ងៃទាំងពីរអមថ្ងៃនេះ គឺថ្ងៃម្សិលមិញនិងថ្ងៃស្អែក ។
- ឧភយពង្ស ឬ
- --វង្ស វង្សទាំងពីរ ។
- ឧភយពាក្យ ឬ
- --វាក្យ ពាក្យទាំងពីរ គឺពាក្យរបស់ជាតិដទៃនិងពាក្យរបស់ជាតិខ្លួន : សៀវភៅឧភយពាក្យ (ហៅ ឧភយភាសា ក៏បាន) ។
- ឧភយពាក្យបរិវត្តន៍ ឬ
- --វាក្យបរិវត្តន៍ (--ក្យៈប៉រ៉ិវ័ត) ការប្រែពីភាសាមួយទៅជាឬមកជាភាសាមួយ (ហៅត្រឹមតែ វាក្យបរិវត្តន៍ ក៏បាន) ។ល។
-
ឧភយ--
or ឧភយៈ, ឧភ័យ, ឧភយា, ឧភយំ
(មើលក្នុងពាក្យ ឧភយ) ។
-
ឧភយោរាជ
( ន.នាមសព្ទ )
[អ៊ុភៈយោរាច ]
( សំ. បា. ស.None )
(ឧភយ “ទាំងពីរ” + រាជ “ព្រះរាជា” ខ្មែរប្រើ យ > យោ = “ព្រះរាជាទាំងពីរព្រះអង្គ”) ក្សត្រិយ៍ដាក់រាជ្យ គឺក្សត្រិយ៍ទ្រង់រាជ្យដែលផ្ទេររាជសម្បត្តិប្រទានទៅព្រះរាជបុត្រឬទៅក្សត្រិយ៍ជាព្រះរាជវង្សអង្គណាមួយឲ្យសោយរាជ្យជាតំណាងព្រះអង្គ ហើយទ្រង់ទទួលរាជស័ក្តិជាក្សត្រិយ៍កណ្តាលជួយដាស់តឿនក្រើនរំឭកក្សត្រិយ៍ទ្រង់រាជ្យនិងក្សត្រិយ៍ឧបរាជទាំងពីរព្រះអង្គ ឲ្យស្ថិតនៅក្នុងទសពិធរាជធម៌ជាដើម : សម្តេចព្រះឧភយោរាជ (តាមបវេណីក្នុងកម្ពុជរដ្ឋ, នាទីរបស់សម្តេចព្រះឧភយោរាជជាឋានៈសម្រាប់ទោ ទាំងមន្រ្តីធំតូចសម្រាប់ព្រះអង្គក៏តាំងក្នុងឋានៈសម្រាប់ទោដែរ ។ មើលក្នុងពាក្យ សមណសក្តិ ទៀតផង) ។
-
ឧភយោរាជ្យ
( ន.នាមសព្ទ )
[អ៊ុភៈយោរាច ]
( សំ. ស.សំស្រ្កឹតសន្មត )
(ឧភយ “ទាំងពីរ” + រាជ “ដែលជាព្រះរាជទ្រព្យ”, ខ្មែរប្រើ យ > យោ) សម្បត្តិឬមុខក្រសួងរបស់ក្សត្រិយ៍ឧភយោរាជ ។ ប្រើជា គុ. ក៏បាន “ដែលជារបស់ក្សត្រិយ៍ឧភយោរាជ” : មុខក្រសួងឧភយោ-រាជ្យ, ខេត្តឧភយោរាជ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧភយោរាជ ទៀតផង) ។
-
ឧមា
( ន.នាមសព្ទ )
[អ៊ុម៉ា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីស្ងប់, សេចក្ដីរាបទាប; សុខសាន្ត, សុខសម្រាន្ត; លម្អ; កិត្តិយស; ពន្លឺ ។ (បា. ឧម្មា) កប្បាស; កន្រ្ទាំងបាយ-ស ។ នាមជាយានៃព្រះឥសូរ : ព្រះនាងឧមាភគវតីកល្យាណី ស្រីវរលក្សណ៍ (ព. បុ.) ។
- ឧមានិមិត្ត ឬ - ឧមាយោនី ថ្មដែលឆ្លាក់ជារូបនិមិត្តនៃនាងឧមា (ខ្មែរក្នុងបុរាណសម័យច្រើនហៅថ្មនោះថា បំពង់ខ្ចី ជាគូគ្នានឹងថ្ម សិវលិង្គ ដែលហៅថា អង្គ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិវលិង្គ ក្នុងពាក្យ សិវៈ និង អង្គ ២ ន. ទៀតផង) ។
-
ឧម្មង្គ
( ន.នាមសព្ទ )
[អ៊ុម-ម៉ង់ ឬតាមទម្លាប់ថា អ៊ុម-ម៉ុង ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧន្មាង្គ ?) រូងដែលជីកលុងក្នុងដីឬក្នុងភ្នំជាផ្លូវដើរបាន : ជីកឧម្មង្គ, ដើរក្នុងឧម្មង្គ, ឧម្មង្គផ្លូវអយស្ម័យយាន (ព. សា. ច្រើនហៅ អុងមុង្គ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់ឲ្យអានថា
- អ៊ុមម៉ង់ (បទពំនោល) : រីផ្លូវអយស្ម័យយាន ខ្លះតែងតែមាន ឧម្មង្គក្នុងភ្នំដែលទើស ។ ព្រោះចៀសមិនផុតត្រូវជ្រើស យល់ថាអាចរើស យកត្រង់តួភ្នំនេះចុះ ។ គេគាស់រំលើងថ្មនុះ គេចោះទម្លុះ ឲ្យកើតជាផ្លូវឧម្មង្គ ។ អយស្ម័យយានបើកត្រង់ ចូលតាមឧម្មង្គ ចេញផុតពីភ្នំទៅស្រួល ។
- ឧម្មង្គចោរ (អ៊ុម-ម៉ង់គៈ--) ចោរដែលជីកដីជារូងក្រោមជើងជញ្ជាំងផ្ទះរាប ទម្លុះចូលលួចយកទ្រព្យរបស់ក្នុងផ្ទះ ។
<< Prev 1 ... 15 16 17 18 19 20 Next >>