Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧណ្ហ --
or ឧណ្ហ៍ ឧណ្ហា-- ឧណ្ហោ--
(មើលក្នុងពាក្យ ឧណ្ហ) ។
-
ឧណ្ហីស
( ន.នាមសព្ទ )
[អ៊ុន-ហិស]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧឞ្ណិឞ) ។ គ្រឿងប្រដាប់សីសៈ; មកុដ; ឈ្នួតក្បាល; ក្បាំងមុខ; របៃ; ក្បាលជណ្ដើរ; មង្គល ។
- ព្រះឧណ្ហីស មកុដរាជ្យ (រាប់ចូលក្នុងរាជកកុធភណ្ឌទាំង ៥) ។
-
ឧតុ
( ន.នាមសព្ទ )
[អ៊ុ-តុ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឫតុ) រដូវ ។ ឧតុកាល កាលរដូវគឺកាលដែលគួរតាមរដូវ: ធ្វើបុណ្យឲ្យទានតាមឧតុកាល (ប្រើជា ឧតុសម័យ ក៏បាន) ។ ឧតុនិយម ឬ --និយាម ដំណើរកំណត់រដូវ; រដូវមួយៗដែលមានកាលកំណត់ផ្សេងពីគ្នា; កាលអនុលោមតាមរដូវ : ស្លៀកពាក់តាមឧតុនិយម ។ ឈ្មោះក្រុមរាជការមានភារកិច្ចខាងការពិនិត្យនូវបាតុភូត ដែលកើតមានតាមរដូវឰដ៏បរិយាកាសដូចជា ផ្គរ, ភ្លៀង, រន្ទះ, ខ្យល់ព្យុះ, អ័ព្ទជាដើម : ក្រុមឧតុនិយម ។ ឧតុនី ឬ ឧតុមតី (សំ. ឫតុមតី) ស្ត្រីមានរដូវ ។
- ឧតុបរិណាម (--ប៉ៈរ៉ិ--) ដំណើរផ្លាស់រដូវ ឬ ប្រែប្រួលរដូវ : ជំងឺឧតុបរិណាម ជំងឺដែលកើតព្រោះដំណើរផ្លាស់រដូវ (ហៅ ឧតុបរិណាមជាពាធ (--ប៉ៈរ៉ិណាម៉ៈ--) ក៏បាន; បា. < ឧតុបរិណាមជ + អាពាធ) ។
- ឧតុបរិយោសាន ចុងរដូវ ។
- ឧតុមុខ ដើមរដូវ ។
- ឧតុរាជ ស្តេចរដូវគឺវសន្តរដូវ (រដូវឈើជម្រុះស្លឹកហើយបញ្ចេញត្រួយបញ្ចេញផ្កា ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វសន្តរដូវ ផង) ។
- ឧតុវិបរិត ឬ
- --វិបល្លាស ដំណើរផ្លាស់ប្រែអាកាសធាតុក្នុងរដូវនីមួយ (ដូចជារដូវក្ដៅប្រែទៅជាត្រជាក់ជាដើម) ។
- ឧតុសន្ធិ តំណរដូវ ។
- ឧតុសន្និបាត សម័យដែលរដូវមួយទល់គ្នានឹងរដូវមួយ ។
- ឧតុសមុដ្ឋាន សមុដ្ឋាននៃរដូវ (មានក្ដៅ, រងាជាដើម) : ប្រើថ្នាំរម្ងាប់រោគតាមឧតុសមុដ្ឋាន ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫតុ និង រដូវ ផង) ។
-
ឧតុ --
(មើលក្នុងពាក្យ ឧតុ) ។
-
ឧត្ដម
( គុ.គុនសព្ទ )
[អ៊ុត-ដំ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខ្ពស់, ខ្ពង់ខ្ពស់; កន្លង; ល្អ; ប្រសើរ; ថ្លៃថ្លា; បរិបូណ៌; សម្បូណ៌ : ថ្នាក់ឧត្ដម ថ្នាក់ខ្ពស់ ។
- ប្រសើរឧត្ដម ប្រសើរកន្លង ។
- ផលស្រូវ
- ឧត្ដម ផលស្រូវបរិបូណ៌ឬសម្បូណ៌ ។
- ពូជពង្សឧត្ដម ឬ - ពង្សពូជ-- ពូជពង្សខ្ពង់ខ្ពស់ ។
- ឧដុង្គឧត្ដម ឬ - ឧត្ដុង្គ-- ខ្ពង់ខ្ពស់លើសលែង ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុត-តៈម៉ៈ, ចួនថា អ៊ុត-ដំ-ម៉ៈ ឬ អ៊ុត-ដំ ក៏មានខ្លះ (តាមទម្លាប់ស្រួលមាត់), ដូចជា ឧត្ដមគតិ គតិឧត្ដម គឺដំណើរកើតល្អ; ចិត្តគំនិតខ្ពង់ខ្ពស់ អធ្យាស្រ័យដែលដុះដាលចេញមក ដើម្បីរិះរកសេចក្ដីសុខ-ចម្រើន, គោលបំណងចង់ឲ្យបានល្អប្រពៃ,... : មនុស្សមានឧត្ដមគតិ រមែងបានជាទីស្រឡាញ់នៃមហាជន ។
- ឧត្ដមគន្ធ ក្លិនប្រសើរ ។
- ឧត្ដមគោត្ត ឬ - --គោត្រ គោត្រខ្ពស់ ។
- ឧត្ដមគ្រឹហា ឬ - --គ្រឹះ ផ្ទះល្អ, មានតម្លៃ ។
- ឧត្ដមង្គ ឬ - ឧត្ដមាង្គ (--មុ័ង, --ម៉ង់ ឬ --ម៉ាង) ក្បាល, ត្បូង ។
- ឧត្ដមជាតិ ជាតិខ្ពស់ ។
- ឧត្ដមបុរិសៈ ឬ
- --បុរស បុរសខ្ពង់ខ្ពស់ ។ ព. វ. សំ. បា. បុរិសៈទី ៣ ត្រង់ ខ្ញុំ, អញ, យើង ។
- ឧត្ដមភាព ភាពឧត្ដម ។
- ឧត្ដមភូមិ ថ្នាក់ខ្ពស់, ជាន់ខ្ពស់ ។
- ឧត្ដមភេទ (បា. --វេស; សំ. --វេឝ) ភេទឧត្ដម ។ ព. ពុ. បព្វជិតភេទ ។
- ឧត្ដមមន្រ្តី (អ៊ុត-ដំ--) មន្រ្តីថ្នាក់ខ្ពស់; មន្រ្តីរដ្ឋបាលថ្នាក់ខ្ពស់ ។
- ឧត្ដមវង្ស ឬ - --ពង្ស វង្សខ្ពស់, ពូជខ្ពស់ ។
- ឧត្ដមវិជ្ជា ឬ
- --វិទ្យា វិជ្ជាជាន់ខ្ពស់ ។
- ឧត្ដមស័ក្តិ ស័ក្តិខ្ពស់ ។
- ឧត្ដមសេនានី មេទាហានជាន់ខ្ពស់ ចាប់តាំងពីថ្នាក់ឧត្ដមសេនីយ៍ត្រីទៅដល់សេនាប្រមុខ ។
- ឧត្ដមសេនីយ៍ ឋានន្តរមេទាហានជាន់ខ្ពស់ជាមេបញ្ជាការកងទ័ព ។
- ឧត្ដមសេនីយ៍ត្រី ឧត្ដមសេនីយ៍ដែលមានឋានន្តរសក្តិក្រោមឧត្ដមសេនីយ៍ទោ ។
- ឧត្ដមសេនីយ៍ទោ ឧត្ដមសេនីយ៍ជាចន្លោះឧត្ដមសេនីយ៍ត្រី និងឧត្ដមសេនីយ៍ឯក ។
- ឧត្ដមសេនីយ៍ឯក ឧត្ដមសេនីយ៍មានឋានន្តរសក្តិខ្ពស់ជាងឧត្ដមសេនីយ៍ទោនិងឧត្ដមសេនីយ៍ត្រី ។
- ឧត្ដមានុភាព អានុភាពខ្ពង់ខ្ពស់ឬខ្លាំងក្រៃ ។
- ឧត្ដមាភិសេក អភិសេកខ្ពង់ខ្ពស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមណុត្តមាភិសេក ផង) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧត្ដមៈ, ឧត្ដមា, ឧត្ដមោ, ឧត្តមំ (--មុ័ង) ក៏បាន ។
-
ឧត្ដម--
or ឧត្ដមៈ, ឧត្ដមា, ឧត្ដមោ, ឧត្តមំ
(មើលក្នុងពាក្យ ឧត្ដម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀបឧត្ដមសព្ទថា : ព្រះសម្ពុទ្ធោ ព្រះអង្គឧត្ដមោ មានធម៌ឧត្តមំ ទោះបីមានជន និគ្រន្ថប្រឆាំង ប្រទើសប្រទាំង ក៏ចាញ់តេជះ ។ ក្នុងលោកឥតទ្វី មានតែមុនី ពេញទីជាព្រះ ប្រទានសុខស្ងប់ ឲ្យសត្វបានឈ្នះ ឲ្យបានលាកលះ នូវក្តីសល់វ៉ល់ ។
-
ឧត្ដរ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អ៊ុត-ដ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខ្ពស់; លើ; ឆ្វេង; ក្រោយ; ខាងលើ; ខាងខ្ពស់; ខាងជើង; ខាងឆ្វេង; ខាងចុង; ខាងក្រោយ : ទិសឧត្ដរ ទិសខាងជើង ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុត-តៈរ៉ៈ (ចួនថា អ៊ុត-ដ តាមទម្លាប់ស្រួលមាត់), ដូចជា ឧត្ដរកាយ រាងកាយប៉ែកខាងលើ; រូបកាយខ្ពស់ ។
- ឧត្ដរកាល អនាគតកាល ។
- ឧត្ដរកុរុ ឬ - ឧត្ដរកុរុទ្វីប ឈ្មោះមហាទ្វីបមួយនៅក្នុងទិសាភាគខាងជើងភ្នំសិនេរុ (តាមភូមិសាស្រ្តបុរាណ); ខ្មែរច្រើនហៅក្លាយជា
- ឧត្ដរករោទ្វីប (អ៊ុត-ដ-កៈរ៉ោ--) ឧត្ដរទិសាភាគ ប៉ែកទិសខាងជើង ។
- ឧត្ដរនិកាយ ពួកខាងជើង គឺពួកពុទ្ធសាសនិកខាងលទ្ធិមហាយាន (ព. ផ្ទ. ទក្ខិណនិកាយ) ។
- ឧត្ដរប័ដ សំពត់សម្រាប់ពានា ឬសំពត់បង់ក, សំពត់ដណ្ដប់ (ហៅ ឧត្ដរពស្រ្ត ឬ --ព័ស្រ្ត ក៏បាន) ។
- ឧត្ដរលុប ឬ - --លោប (ព. វ.) លុបអក្សរឬបទខាងចុង, ដូចជា អាដានាដិយៈ > អាដានា; ឪពុក > ឪ ជាដើម ។
- ឧត្ដរាព័ត៌ ឬ - ឧត្ដរាវដ្ដ ដំណើរវិលទៅខាងធ្វេង ដើរជាឧត្ដរាព័ត៌ ដើរវិលទៅខាងឆ្វេងជុំវិញទីណាមួយ : ហែសពជាឧត្ដរាព័ត៌បីជុំបារាំកំពូល រួចហើយលើកសពទៅតម្កល់លើជើងថ្ករ (តាមទម្លាប់ខ្លះ) ។ ព. ផ្ទ. ទក្ខិណាព័ត៌ ឬ ទក្ខិណាវដ្ដ។
- ឧត្ដរាភិមុខ ដែលមានមុខបែរចំទៅខាងជើង ។
- ឧត្ដរាសង្គ (--សង់) សំពត់ពានា, សំពត់បង់ក (វេវ. ឧត្ដរប័ដ, ឧត្ដរពស្រ្ត) ។ ព. ពុ. ចីពរ : ភិក្ខុតម្រួតឧត្ដរាសង្គជាមួយនឹងសង្ឃាដី ហើយឃ្លុំជាបរិមណ្ឌល ដើរចូលទៅក្នុងភូមិ ។
- ឧត្តរាសាឍ (ឈ្មោះនក្សត្រទី ២១; ខែអាសាឍក្រោយ; ខ្មែរធ្លាប់ប្រើតែ ទុតិយាសាឍ ។
- បុញ្វសាឍ ឈ្មោះនក្សត្រទី ២០; ខែអាសាឍមុន; ខ្មែរធ្លាប់ប្រើតែបឋមាសាឍ ឬ ប្រថមាសាឍ) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧត្ដរៈ, ឧត្ដរា, ឧត្ដរោ, ឧត្តរំ (អ. ថ. --រុ័ង) ក៏បាន តាមគួរដល់ការប្រកប; ផ្លាស់ រ ជា ល > ឧត្តល, ឧត្តលា, ឧត្តលោ ក៏បាន (អ. ថ. អ៊ុត-ដល់, --តៈល៉ា, -តល៉ោ) ។
-
ឧត្ដរ--
or ឧត្ដរៈ, ឧត្ដរា, ឧត្ដរោ, ឧត្តរំ
(មើលក្នុងពាក្យ ឧត្ដរ) ។
-
ឧត្ដរទិស
( ន.នាមសព្ទ )
[អ៊ុត-តៈរ៉ៈ ទឹស]
( បា.បាលី ( បាលីភាសា ) )
ទិសខាងឆ្វេងដៃ គឺទិសខាងជើង (ឧត្ដរ) ។
-
ឧត្ដរមានជ័យ
( ន.នាមសព្ទ )
[អ៊ុត-ដ--]
ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ, បំបែកចេញពីខេត្តសៀមរាបហើយតែងតាំងឡើងពីឆ្នាំ ១៩៦៦ (ព្រះរាជក្រមលេខ ២៨២- បរ ចុះថ្ងៃទី១ មីនា ១៩៦៦) ។
<< Prev 1 2 3 4 5 6 ... 20 Next >>