Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧទ្ទិស
( កិ.កិរិយាសព្ទ )
[អ៊ុត-ទឹស]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧទ្ទិឝ) សំដៅទៅរក, សំដៅចំពោះ, ឆ្ពោះត្រង់, តម្រង់ទៅរក; បម្រុងត្រង់, បម្រុងចំពោះ, ធ្វើបម្រុងឬដើម្បី : ឧទ្ទិសសង្ឃ ចំពោះសង្ឃ ។ ឧទ្ទិសផលបុណ្យចំពោះទៅមតកបុគ្គល បញ្ចេញវាចាផ្សាយផលបុណ្យចំពោះទៅអ្នកដែលធ្វើមរណកាលទៅហើយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពុទ្ធសាសនា ឲ្យបុត្រធីតា ឬញាតិសន្តាន ឧទ្ទិសភាគផល កុសលបុណ្យទាន ឆ្ពោះអ្នកចែកឋានបាត់បង់ទៅហើយ ។
-
ឧទ្ទេស
( ន.នាមសព្ទ )
[អ៊ុត-ទេស]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧទ្ទេឝ) ការសម្តែង; ការនិយាយពន្យល់; សេចក្ដីពន្យល់; ពាក្យអធិប្បាយ, សេចក្ដីអធិប្បាយ; បាលី; មាតិកា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុត-ទេសៈ, ដូចជា ឧទ្ទេសន័យ ទំនងនៃសេចក្ដីពន្យល់ ។
- ឧទ្ទេសបទ បទនៃឧទ្ទេស ។
- ឧទ្ទេសភត្ត ភត្តដែលសង្ឃឬភត្តុទ្ទេសក៍ចាត់ភិក្ខុឲ្យទៅទទួល (ព. វិ. ពុ.) ។
- ឧទ្ទេសសិក្សា ការរៀនបាលី ឬការរៀនសេចក្ដីអធិប្បាយ ។
- ឧទ្ទេសាចារ្យ អាចារ្យអ្នកបង្រៀនបាលី (មើលក្នុងពាក្យ អាចារ្យ ផង) ។ល។
-
ឧទ្ទេស --
(មើលក្នុងពាក្យ ឧទ្ទេស) ។
-
ឧទ្ទេសក
( ន.នាមសព្ទ )
[អ៊ុត-ទេសក់]
or ឧទ្ទេសកៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧទ្ទេសក; ឧទេឝក) អ្នកសម្តែង; អ្នកពន្យល់; អ្នកអធិប្បាយ (បើស្ត្រីជា ឧទ្ទេសិកា) ។
-
ឧទ្ទេសា--
(មើលក្នុងពាក្យ ឧទ្ទេស) ។
-
ឧទ្ទេសិកា
(មើលក្នុងពាក្យ ឧទ្ទេសក) ។
-
ឧទ្ទោសិត
( ន.នាមសព្ទ )
[អ៊ុត-ទោសិត]
( បា.បាលី ( បាលីភាសា ) )
ឃ្លាំងដាក់របស់, រោងដាក់អីវ៉ាន់; ឃ្លាំងក្នុងវត្តសម្រាប់ដាក់ភណ្ឌៈផ្សេងៗជារបស់សង្ឃ, ឃ្លាំងសង្ឃ ។
- ឧទ្ទោសិតបាល (--សិតៈ--) អ្នករក្សាឃ្លាំងដាក់របស់, ឆ្មាំឃ្លាំងដាក់អីវ៉ាន់ (បើស្ត្រីជា ឧទ្ទោសិតបាលី ឬ --បាលិកា អ. ថ. --ប៉ាល៉ី ឬ --ប៉ាល៉ិកា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ចាក់អំពីចរិយានៃ ឧទ្ទោសិតបាល ថា : ឧទ្ទោសិតបាល ពុំត្រអាលប៉ុន្មានទេ ប្រយ័ត្នឥតធ្វេសទ្វេ ខ្លាចក្រែងគេលួចរបស់ ជួនក្រែងមានរលស់ ឬ គង់នៅសព្វគ្រប់ទេ ។
-
ឧទ្ធច្ច
( ន.នាមសព្ទ )
[អ៊ុត-ធ័ច-ចៈ]
or ឧទ្ធច្ទៈ
( បា.បាលី ( បាលីភាសា ) )
(ឧទ្ធច្ច; សំ. ឱទ្ធត្យ អ. ថ. អោត-ធ័ត-ត្យៈ) សេចក្ដីរាយមាយ : មានឧទ្ធច្ចៈ ។
- ឧទ្ធច្ចចិត្ត ចិត្តរាយមាយ ។
- ឧទ្ធច្ចប្បហាន ការលះឧទ្ធច្ចៈ ។
- ឧទ្ធច្ចសន្និច្ច័យ ឬ
- --សន្និធិ ការអប់រំសន្សំឧទ្ធច្ចៈឲ្យចម្រើនក្នុងសន្តាន ។
- ឧទ្ធច្ចសម្បយុត្ត ចិត្តដែលប្រកបដោយឧទ្ធច្ចៈ ។ល។
-
ឧទ្ធច្ច--
(មើលក្នុងពាក្យ ឧទ្ធច្ច) ។
-
ឧទ្ធទេហិក
( ន.នាមសព្ទ )
[អ៊ុត-ធៈ--]
or ឧទ្ធទេហិកៈ
( បា.បាលី ( បាលីភាសា ) )
(ឧទ្ធទេហិក; សំ. ឱធ៌្វទេហិក អ. ថ. អោរ-ធ្វៈ--) ទានដែលធ្វើចំពោះមតកបុគ្គល ត្រង់ថ្ងៃដែលបុគ្គលនោះទទួលមរណភាព : ធ្វើឧទ្ធទេហិកចំពោះមាតា (លទ្ធិពុទ្ធសាសនា សំដៅទក្ខិណានុប្បទាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សម្រាប់អ្នកពេញចិត្តធ្វើ ឧទ្ធទេហិក ជាទក្ខិណានុប្បទានថា : ឧទ្ធទេហិក ជាទានរំលឹក គុណុត្តមា នៃបុព្វជន មាតាបិតា ជីដូនជីតា ដែលចែកឋានទៅ ។ ជាទក្ខិណា- ទានដ៏ថ្លៃថ្លា ឧទ្ទិសសំដៅ បើបានទទួល ជាភ័ព្វកូនចៅ អាចបានបុណ្យក្រៅ ពីនោះទៅទៀត ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>