Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបក្កិលេស
( ន.នាមសព្ទ )
[អ៊ុបុ័ក-កិល៉ែស]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបក្លេឞ) គ្រឿងសៅហ្មង, សេចក្ដីមិនបរិសុទ្ធ, មន្ទិល, មន្ទិលសៅហ្មង; គ្រឿងសៅហ្មងចិត្ត; គ្រឿងនាំឲ្យស្រអ័ព្ទ, ឲ្យអ័ព្ទពន្លឺ, ឲ្យអ័ព្ទអន់ : ផ្សែង, ពពក, អ័ព្ទ ជាដើម ជាឧបក្កិលេសនៃព្រះអាទិត្យព្រះចន្ទ; អភិជ្ឈា, ព្យាបាទ, សេចក្ដីក្រោធ ជាដើម ជាឧបក្កិលេសនៃចិត្ត ។
-
ឧបក្រម
( ន.នាមសព្ទ )
[អ៊ុប៉ៈក្រំ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបក្កម) ការផ្គងព្យាយាម, ព្យាយាមធ្វើ : ឧបក្រមនៃការលួច ។ ការលុកលុយ, ការចូលលុក : ឧបក្រមនៃពួកខ្មាំង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួកខ្មាំងខិតខំ ធ្វើឧបក្រម រុករានភូមិស្រុក នៅពេលគេដេក កំពុងលន់លក់ វាចូលសម្រុក ទាល់តែមានគ្រោះ ។
-
ឧបក្រឹត្យ
[អ៊ុប៉ៈក្រិត ]
មើលក្នុងពាក្យ ឧបកិច្ច ។
-
ឧបក្រោស
( ន.នាមសព្ទ )
[អ៊ុប៉ៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបក្រោឝ; ឧបក្កោស) ការពោលទោសគេ, ការតិះដៀលគេ, ដំណៀល; ការជេរប្រទេចគេ ។ ប្រើជា គុ. ផងក៏បានខ្លះ : ពាក្យឧបក្រោស ពាក្យតិះដៀលគេ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំធ្វើឧបក្រោស ឲ្យកើតជាទោស បង្ខាតប្រយោជន៍ ច្រើនមានកំហុស នាំឲ្យហិនហោច ឈឺចិត្តផ្សារខ្លោច ព្រោះតែឧបក្រោស ។
-
ឧបគុប្ត
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ព្រះនាមរបស់ព្រះថេរមួយរូប នៅក្នុងសម័យពុទ្ធកាល ។
-
ឧបឃាត
( ន.នាមសព្ទ )
[អ៊ុប៉ៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការបៀតបៀនគេដោយកាយ; ការប្រហារជីវិតគេ : ធ្វើឧបឃាត ។
-
ឧបឃាតក
( ន.នាមសព្ទ )
[អ៊ុប៉ៈឃាដក់]
or ឧបឃាតកៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបឃាតក) អ្នកបៀតបៀនគេដោយកាយ; អ្នកប្រហារជីវិតគេ (បើស្ត្រីជា ឧបឃាតិកា) ។
- ឧបឃាតកកម្ម (--តៈកៈ--) អំពើប្រហារជីវិតគេ ។ ព. ពុ. អកុសលកម្មពីព្រេងនាយដែលជាប់តាមមកចេញមុខឲ្យផលផ្តាច់ជីវិតឲ្យមានអាយុខ្លី (ដូចយ៉ាងស្លាប់ដោយធ្លាក់ពីលើចុងឈើ, ដោយលង់ទឹក, ដោយដំរីព្រេចជាដើម) ។ វេវ. ឧបច្ឆេទកកម្ម ។
-
ឧបឃាតិកា
(មើលក្នុងពាក្យ ឧបឃាតក) ។
-
ឧបចារ
( ន.នាមសព្ទ )
[អ៊ុប៉ៈចា ]
or ឧបចារៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបចារ) ការចូលជិត; ទីជិត; ព្រំ; ខេត្ត : ឧបចារស្រុក ព្រំស្រុក (គាមូបចារ) ។
- ឧបចារវត្ត ព្រំវត្ត (អារាមូបចារ) : ឧបចារវត្តត្រឹមរបងព័ទ្ធជុំវិញ ។
- ឧបចារកិរិយា ឬ
- --ក្រិយា ឫកពាឬសណ្ដាប់ធ្នាប់គួរសម, ត្រឹមត្រូវ ។
- ឧបចារបទ ពាក្យគួរសម, សម្ដីមានច្បាប់ ។
- ឧបចារសមាធិ សមាធិដែលជិតដល់អប្បនា (ព. ពុ.) ។ល។
-
ឧបចារ--
(មើលក្នុងពាក្យ ឧបចារ) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>