webease

Khmer-English-Khmer Dictionaries

Topics :: Calendar - ប្រតិទិន

The following are calendar related terms and information. The topics are divided into ten-year cycle, year, month, day, seasons, and related terms. Most has Khmer and English translation. Content is extracted from the dictionaries on this site. Some are from http://www.cam-cc.org/calendar.

Ten Years Cycle - ស័ក

NameEnglish
ឯក​ស័កfirst year in a 10-year cycle
ទោ​ស័កsecond year in a 10-year cycle
ត្រី​ស័កthird year in a 10-year cycle
ចត្វា​ស័កforth year in a 10-year cycle
បញ្ច​ស័កfifth year in a 10-year cycle
ឆ​ស័កsixth year in a 10-year cycle
សប្ត​ស័កseven year in a 10-year cycle
អដ្ឋ​ស័កeighth year in a 10-year cycle
នព្វ​ស័កnine year in a 10-year cycle
សំរឹទ្ធិ​ស័កten year in a 10-year cycle

Year - ​ឆ្នាំ​

Khmer NameAnimalDefinitionEnglish
ជូតកណ្ដុរឈ្មោះ​ឆ្នាំ​ទី ១Year of the Rat
ឆ្លូវគោឈ្មោះ​ឆ្នាំ​ទី ២Year of the Ox
ខាលខ្លាឈ្មោះ​ឆ្នាំ​ទី ៣Year of the Tiger
ថោះទន្សាយឈ្មោះ​ឆ្នាំ​ទី ៤Year of the Rabbit
រោងនាគ ឬ​ពស់​មាឌ​ធំឈ្មោះ​ឆ្នាំ​ទី ៥Year of the Dragon
ម្សាញ់ពស់ឈ្មោះ​ឆ្នាំ​ទី ៦Year of the Snake
មមីសេះឈ្មោះ​ឆ្នាំ​ទី ៧Year of the Horse
មមែពពែឈ្មោះ​ឆ្នាំ​ទី ៨Year of the Goat
វកស្វាឈ្មោះ​ឆ្នាំ​ទី ៩Year of the Monkey
រកាមាន់ឈ្មោះ​ឆ្នាំ​ទី ១០ Year of the Rooster
ឆ្កែឈ្មោះ​ឆ្នាំ​ទី ១១Year of the Dog
កុរជ្រូកឈ្មោះ​ឆ្នាំ​ទី ១២Year of the Pig

Lunar Month - ខែ​ចន្ទគតិ​

LunarMonthGregorian Month EquivalentMisc
មិគសិរទី ១November - December
បុស្សទី ២December - January
មាឃទី ៣January - February
ផល្គុនទី ៤ February - Marchផគ្គុណ
ចេត្រទី ៥March - April
ពិសាខទី ៦April - May
ជេស្ឋ ទី ៧May - June
អាសាធ ទី ៨June - Julyបឋមាសាធ and ទុតិយាសាធ
ស្រាពណ៍ ទី ៩July - August
ភទ្របទ ទី ១០August - September
អស្សុជ ទី ១១September - October
កត្តិក ទី ១២October - November

Solar Month - ខែសុរិយ​គតិ

KhmerEnglishរាសី/sign of zodiac
មករាJanuary10. មករៈ or មកររាសី
កុម្ភៈFebruary11. កុម្ភៈ or កុម្ភរាសី
មីនាMarch12. មីនៈ or មីនរាសី
មេសា April1. មេសៈ or មេសរាសី
ឧសភាMay2. ឧសភៈ or ឧសភរាសី
មិថុនា​June3. មិថុនៈ or មិថុនរាសី
កក្កដាJuly4. កក្កដៈ or កក្កដរាសី
សីហាAugust5. សីហៈ or សីហរាសី
កញ្ញាSeptember6. កញ្ញា or កញ្ញារាសី
តុលា​October7. តុលា​ or តុលារាសី
វិច្ឆិកាNovember8. វិច្ឆិកៈ or វិច្ឆិករាសី
ធ្នូDecember9. ធ្នូ​ or ធនុរាសី

Day - ថ្ងៃ

NameTranslation
ថ្ងៃចន្ទMonday
ថ្ងៃអង្គារTuesday
ថ្ងៃពុធWednesday
ថ្ងៃព្រហស្បតិ៍Thursday
ថ្ងៃសុក្រFriday
ថ្ងៃសៅរ៍ Saturday
ថ្ងៃអាទិត្យSunday

Season according to Lunar Calendar - ចន្ទគតិ​កាល: ​រដូវ

NoSeasonAnother NameLayman TermEnglishDescription
1ហេមន្តៈហេមន្ត​រដូវរដូវ​រងា,រដូវ​មាន​ទឹក​សន្សើមthe cold seasonមាន ៤ ខែ រាប់​តាំង​ពី​ថ្ងៃ ១ រោច ខែ​កត្ដិក ទៅ​ដល់​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ផល្គុន;
2គិម្ហៈគិម្ហ​រដូវរដូវ​ក្ដៅ​the hot seasonមាន ៤ ខែ រាប់​ពី​ថ្ងៃ ១ រោច​ខែ​ផល្គុន ទៅ​ដល់​ថ្ងៃ​ពេញ​បូណ៌មី​ខែ​អាសាឍ; តែ​បើ​ឆ្នាំ ដែល​មាន​អធិកមាស​លើក ខែ​អាសាឍ ២ ដង នោះ ត្រង់​គិម្ហរដូវ​មាន ៥ ខែ គឺ​រាប់​ពី​ត្រឹម​ថ្ងៃ ១ រោច​ខែ​ផល្គុន ទៅ​ដល់​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ទុតិយាសាឍ, ឆ្នាំ​នោះ​មាន ១៣ ខែ, ហៅ​ថា ឆ្នាំ​មាន​អធិកមាស ។ បើ​ឆ្នាំ​មាន​អធិកវារៈ ត្រង់​ខែ​ជេស្ឋ​ត្រូវ​មាន ៣០ ថ្ងៃ ខុស​ពី​ធម្មតា ។ មាន ១១៩ ថ្ងៃ; ឆ្នាំ​ដែល​មាន អធិក​មាស មាន​៥ ខែ មាន ១៤៨ ថ្ងៃ ។
3វស្សានៈវស្សាន​រដូវរដូវ​ភ្លៀង the rainy season​មាន ៤ ខែ រាប់​ពី​ថ្ងៃ ១ រោច​ខែ​អាសាឍ ទៅ​ដល់​ថ្ងៃ​ពេញបូណ៌មី​ខែ​កត្ដិក។ មាន ១១៨ ថ្ងៃ ។

Season according to Solar Calendar - តាម​សុរិយ​គតិ: រដូវ

NoNameEnglishDescription
1និទាឃរដូវspring“រដូវ​ក្ដៅ” ត្រូវ​គ្នា​នឹង​រដូវ​ប្រ័ងតង់ប្ស៍ Printemps ប្រទេស​បារាំងសែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២១ ខែ​មីនា (ម៉ារ្ស) ដល់​ថ្ងៃ​ទី ២១ ខែ​មិថុនា (យូវ៉ាំង), មាន ៩៣ ថ្ងៃ ។
2វស្សានរដូវsummer“រដូវ​ភ្លៀង” (ត្រូវ​គ្នា​នឹង​រដូវ អេតេ Eté ប្រទេស​បារាំង​សែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃទី ២២ ខែ​មិថុនា (យូវ៉ាំង) ដល់​ថ្ងៃ​ទី ២២ ខែ​កញ្ញា (សេបតមប្រិ៍), មាន ៩៣ ថ្ងៃ។
3សរទរដូវautumn“រដូវ​ចុះ​អ័ព្ទ ឬ​រដូវ​មាន​ខ្យល់, ភ្លៀង, ទឹក​សន្សើម​ខ្លះ; រដូវ​លំហើយ” (ត្រូវ​គ្នា​នឹង​រដូវ អូតូន Automne ប្រទេស​បារាំង​សែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២៣ ខែ​កញ្ញា (សេបតមប្រិ៍) ដល់​ថ្ងៃ​ទី ២១ ខែ​ធ្នូ (ដេសមប្រិ៍) មាន ៩០ ថ្ងៃ ។
4សិសិររដូវwinter“រដូវ​រងា​ខ្លាំង” ត្រូវ​គ្នា​នឹង​រដូវ ហ៊‌ីវែរ Hiver ប្រទេស​បារាំង​សែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២២ ខែ​ធ្នូ (ដេសមប្រ៏) ដល់​ថ្ងៃ​ទី ២០ ខែ​មីនា (ម៉ារ្ស), មាន ៨៩ ថ្ងៃ ឬ​ចួន​កាល ៩០ ថ្ងៃ ។

Season according to ancient Cambodian writings

NoNameLayman TermEnglishDescription
ហេមន្តៈ ឬ ហេមន្ត​រដូវរដូវរងា, រដូវ​មាន​ទឹក​សន្សើមcold seasonមាន ២ ខែ, រាប់​ពី​ថ្លៃ ១​រោច ខែ​កត្តិក​ដល់​ថ្ងៃ ១៥ កើត​ខែ​បុស្ស, មាន ៥៩ ថ្ងៃ ។
សិសិរៈ ឬ សិសិរ​រដូវរដូវរងាខ្លាំងvery cold seasonមាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច ខែ​បុស្ស ដល់​ថ្ងៃ ១៥ កើត​ខែ​ផល្គុន, មាន ៥៩ ថ្ងៃ ។
វសន្តៈ ឬ វសន្ត​រដូវរដូវស្លឹកឈើលាស់season of growth (in trees)មាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ ផល្គុន​ដល់​ថ្ងៃ ១៥ កើត​ខែ​ពិសាខ, មាន​៥៩​ថ្ងៃ (គួរ​កុំ​ច្រឡំ វស្សាន និង វសន្ត នេះ) ។
គិម្ហៈ ឬ គិម្ហ​រដូវរដូវក្ដៅhot seasonមាន ២ ខែ, រាប់​ពី ១ រោច​ខែ​ពិសាខ ដល់​ថ្ងៃ ១៥ កើត​ខែ​អាសាឍ, មាន ៥៩ ថ្ងៃ (បើ​ឆ្នាំ ដែល​មាន​អធិក​វារៈ មាន​៦០ ថ្ងៃ, ឆ្នាំ​ដែល​មាន​អធិក​មាស មាន ៣ ខែ មាន​ថ្ងៃ ៨៩ (?) ព្រោះ​ប្រើ​ខែ​ចេញ​ឈ្មោះ​តាម​ចន្ទ​គតិ​ដូច​បែប​ប្រើ​រដូវ ៣ ដែរ) ។
វស្សានៈ ឬ វស្សាន​រដូវរដូវភ្លៀងrainy seasonមាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ​អាសាឍ ដល់​ថ្ងៃ ១៥ កើត​ខែ​ភទ្របទ, មាន ៥៩ ថ្ងៃ ។
សរទៈ ឬ សរទ​រដូវរដូវចុះអ័ព្ទ ឬ​រដូវ​មាន​ខ្យល់, ភ្លៀង, ទឹក​សន្សើម​ខ្លះfoggy seasonមាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ​ភទ្របទ​ដល់​ថ្ងៃ ១៥ កើត​ខែ​កត្តិក, មាន ៥៩​ថ្ងៃ ។

Related Terms

Calendar related term in different categories. These are New Year related terms.
TermEnglish Definition Khmer Definition
មហាសង្ក្រាន្តThe predictions that are made by the Horas about the coming year. The prediction includes astronomical events such as eclipse, the cultural prediction of the New Year angels, and other overall prediction of the year. សំបុត្រ​ប្រាប់​ដំណើរ​ចូល​ឆ្នាំ​ថ្មី ព្រម​ទាំង​ទំនាយ​ទឹក​ភ្លៀង​ជាដើម ក្នុង​ឆ្នាំ​នោះ​ផង, ប្រក្រតិទិន​ឬ​ប្រតិទិន។
សង្រ្កាន្ត annual revolution of the earth around the sun; completion of a solar year; end of the year; three-day new year celebration (the first day is called ថ្ងៃចូលឆ្នាំ the second day is called ពារកណ្ដាល or វ័នបត(ថ្ងៃខ្វាក់) and the third day is called ពារឡើងស័ក, ថ្ងៃ សង្ក្រាន្ត, ពិធីសង្ក្រាន្ត or ត្រស្តិសង្ក្រាន្ត ) (សង្រ្កាន្តិ) ដំណើរ​ឃ្លាត​ចាក​ទី; ការ​ឈាន​ចូល​ដល់; ដំណើរ​ដែល​ព្រះ​អាទិត្យ​ចរ​ចូល​ដល់​ទី​ចួប​មួយ​ជុំ​រាសិ​ចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសិ​ចក្រ​ចួប​គ្នា ពេញ​គ្រប់​ជា​មួយ​ឆ្នាំ (ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី), ពិធី​ចូល​ឆ្នាំ​ថ្មី (សង្រ្កាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី ១ ជា​ថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី ២ ជា ពារ​កណ្ដាល ឬ​ហៅ​ថា វ័នបត (ថ្ងៃ​ខ្វាក់), ថ្ងៃ​ទី ៣ ជា ពារ​ឡើង​ស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅ​ថ្ងៃ​នេះ​ឯង : ថ្ងៃ​សង្រ្កាន្ត, ពិធី​សង្រ្កាន្ត ។
ថ្ងៃ​សង្រ្កាន្តសង្ក្រាន្ត three-day new year celebration (the first day is called ថ្ងៃចូលឆ្នាំ the second day is called ពារកណ្ដាល or វ័នបត(ថ្ងៃខ្វាក់) and the third day is called ពារឡើងស័ក, ថ្ងៃ សង្ក្រាន្ត, ពិធីសង្ក្រាន្ត or ត្រស្តិសង្ក្រាន្ត ) ពិធី​ចូល​ឆ្នាំ​ថ្មី (សង្រ្កាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី ១ ជា​ថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី ២ ជា ពារ​កណ្ដាល ឬ​ហៅ​ថា វ័នបត (ថ្ងៃ​ខ្វាក់), ថ្ងៃ​ទី ៣ ជា ពារ​ឡើង​ស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅ​ថ្ងៃ​នេះ​ឯង : ថ្ងៃ​សង្រ្កាន្ត, ពិធី​សង្រ្កាន្ត ។
ថ្ងៃ​វ័នបតthe second day of the New Year celebration.
ថ្ងៃឡើងស័ក third and final day of the Cambodian New Year holiday ដែល​ចូល​ស៊ប់​ក្នុង​ស័ក​ឆ្នាំ​ថ្មី : ពារ​ឡើង​ស័ក ឬ ថ្ងៃ​ឡើង​ស័ក ។
អាយន្ដNew Year (Songkran date) calculation using lunar (lunisolar) calendar system.
សាមញ្ញ​សង្ក្រាន្តNew Year (Songkran date) calculation using the solar calendar.
The following are related to calendar calculation.
TermEnglish Definition Khmer Definition
ចន្ទគតិlunar month, a revolution of the moon ដំណើរ​ព្រះ​ចន្ទ : លើក​ខែ​តាម​ចន្ទគតិ, កំណត់​ថ្ងៃ​ខែ​តាម​ចន្ទគតិ ។
ចន្ទ្រាធិមាសSee អធិកវារៈថ្ងៃ​លើក​គឺ​ថ្ងៃ​មួយ​ដែល​ថែម​ត្រង់​ខែ​ជេដ្ឋ​តាម​ចន្ទគតិ ឲ្យ​ខែ​ជេស្ឋ​មាន ៣០ ថ្ងៃ ។
អធិកមាសintercalary month (in the lunar calendar; in a lunar leap year, the eighth month, អាសាឍ is cancelled and replaced by two new months; the first month is called បឋមាសាឍ and the second or intercalary month is called ទុតិយាសាឍ់ both have 30 days) ឆ្នាំ​នោះ​មាន ១៣ ខែ
អធិកវារៈepact, intercalary day (in the lunar calendar) ត្រង់​ខែ​ជេស្ឋ​ត្រូវ​មាន ៣០ ថ្ងៃ ខុស​ពី​ធម្មតា ។
អាសាធ​ធំA common term for អធិកមាស. See អធិកមាស. ខែ អាសាធ ជួន​កាល​មាន​ ២ ដង មុន​ឈ្មោះ បឋមាសាធ ក្រោយ​ឈ្មោះ ទុតិយាសាធ; បើ​យក​លេខ​ប្រើ​ជា​ជំនួស​ខែ បឋមាសាធ ត្រូវ​ដាក់​លេខ ៨ ក្រោម​សូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវ​ដាក់​លេខ ៨ ពីរ​តម្រួត​លើ​គ្នា ( ᧰ ) ។
អាសាធ​តូចTranslated as small Ashad, it refers to a non-leap year where Ashad month is a single month.
លើក​ខែCommon term for leap-month year or អធិកមាស.
លើក​ថ្ងៃCommon term for leap-day year or អធិកវារៈ.
សុរិយ​គតិorbit / path of the sun eg. ខែសុរិយគតិ . solar month ដំណើរ​ព្រះ​អាទិត្យ : ខែ​សុរិយ​គតិ (ព. ផ្ទ. ចន្ទគតិ ។ ម. ព. រាសី ផង) ។
រាសីsign of the zodiac (According to the solar calendar there are 12 រាសី) គំនរ, ពំនូក : ពួក, កង; ប្រជុំ ។ មាត្រា​រង្វាស់​ចម្ងាយ​ល្វែង​ផ្ទៃ​មេឃ ដែល​ជា​ផ្លូវ​ចរ​នៃ​ព្រះ​អាទិត្យ​ព្រះ​ចន្រ្ទ; តាម​ហោរា​សាស្រ្ត​ថា ល្វែង​មួយ​ៗ​មាន​ចម្ងាយ ៣០ អង្សា ហៅ​ថា មួយ​រាសី សម្រាប់​សុរិយ​គតិ
The following terms are related to counting era and years.
TermEnglish DefinitionKhmer Definition
ស័ក10-year cycle; time, era, progression / sequence of years កាល, សម័យ, យុគ; ការ​រាប់​លំដាប់​ឆ្នាំ; ពួក​ជន​ជា​តំណ​វង្ស​ដែល​ជាប់​ទាក់ទង​ដោយ​ក្សត្រិយ៍ សកៈ ឬ សាលិវាហនៈ (ម. ព. សករាជ ផង) ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ចំពោះ​តែ​ការ​រាប់​លំដាប់​ឆ្នាំ តាំង​ពី​ស័ក​ទី ១ ដល់ ស័ក​ទី ១០ ត្រឡប់​សា​មក​រាប់​ពី​ស័ក​ទី ១ វិញ គឺ​រាប់​ថា : ឯក​ស័ក, ទោ​ស័ក, ត្រី​ស័ក, ចត្វា​ស័ក, បញ្ច​ស័ក, ឆ​ស័ក, សប្ត​ស័ក, អដ្ឋ​ស័ក, នព្វ​ស័ក, សំរឹទ្ធិ​ស័ក; ដូច​ជា ឆ្នាំ​ថោះ​ឯក​ស័ក ។ល។ ឆ្នាំ​ជូត​សំរឹទ្ធិ​ស័ក; ឆ្នាំ​ឆ្លូវ​ឯក​ស័ក,... ។
ចុល្លសករាជLesser Era (Buddh.) (beginning on Monday the 12th day of the waxing moon in the month of ចេត្រ (April) in the year កុរ; it was devised by Brah Bana Kraek ព្រះ​បញ្ញា​ក្រែក​ in A.D. 638.) សករាជ​តូច ។ កាល​ដែល​តាំង​ចុល្លសករាជ​នៅ​ថ្ងៃ​ចន្ទ ១២ កើត ខែ​ចេត្រ ឆ្នាំ​កុរ​ឯកស័ក ពុទ្ធ​សករាជ ១១៨៣
ពុទ្ធសករាជBuddhist Era (often abbreviated to ព. ស. it is usually calculated as beginning in 543 B.C.) (see also គ្រិស្តសករាជ Christian era, A.D.) ចំនួន​ថ្ងៃ​ខែ​ឆ្នាំ​រាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ចូល​ បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក ។ ព្រះ​សក្យ​មុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ១៥ កើត​ខែ​ពិសាខ​ឆ្នាំ​ម្សាញ់​រាប់​ពី​ត្រឹម​ថ្ងៃ​១​រោច​ខែ​ពិសាខ​នោះ​មក​ជា​ ពុទ្ធ​សករាជ ។ ទំនៀម​រាប់​ពុទ្ធ​សករាជ​ដោយ​ទៀងទាត់​របស់​ពួក​ពុទ្ធ​សាសនិក​ជន សម្រាប់​ប្រើ​ខាង​របៀប​ទេស្នា ដែល​ហៅ​ថា បក​សករាជ រាប់​យក​ចំណែក​រនោច​ខែ​មួយ​មុន​ប៉ះ​រួម​នឹង​ខ្នើត​ខែ​បន្ទាប់​នោះ​ជា​១​ខែ គឺ​ត្រូវ​រាប់​ពី​ថ្ងៃ ១ រោច​ខែ​ពិសាខ មក​ដល់ ១៥ កើត​ខែ​ជេស្ឋ ជា​មួយ​ខែ ។ល។ ពី​ថ្ងៃ​១​រោច​ខែ​ចេត្រ​មក​ដល់​១៥​កើត​ខែ​ពិសាខ​ជាមួយ​ខែ (ពេញ​ជា ១ ឆ្នាំ) រាប់​យ៉ាង​នេះ​រៀង​រាល់​ឆ្នាំ, បើ​រាប់​ពី​លើ​មក​ដល់​ត្រឹម​ណា ត្រូវ​ទុក​ថ្ងៃ​ខែ​ឆ្នាំ​នោះ​ជា​បច្ចុប្បន្ន​កាល មិន​ទាន់​រាប់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅ​ហើយ​ទេ, ដូច​ជា​កាល​ពី​ក្នុង​ថ្ងៃ ១៥​រោច​ខែ​ស្រាពណ៍ ឆ្នាំ​មមី​បន្ទាប់​ឆ្នាំ​ពុទ្ធ​បរិនិព្វាន​ត្រូវ​រាប់​ថា ពុទ្ធ​សករាជ​កន្លង​ទៅ​ហើយ​បាន ១​ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លង​ទៅ​ហើយ​បាន​ប៉ុន្មាន ត្រូវ​ថា​តែ​ត្រឹម​ប៉ុណ្ណោះ); តែ​បើ​ប្រើ​ខាង​ការ​សរសេរ​សំបុត្រ​ចុតហ្មាយ, កត់​ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ទាំងពួង​ឬ​និយាយ​ស្ដី​ប្រាប់​គ្នា​ តាម​ធម្មតា​នោះ ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំ​មមី ដែល​ចូល​ក្នុង​រវាង​គម្រប់​២​នុ៎ះ​ឯង​ថា ពុទ្ធ​សករាជ​២​ឆ្នាំ ឬ ពុទ្ធ​សករាជ​២; បើ​ប្រើ​អក្សរ​សង្ខេប ត្រូវ​សរសេរ​ថា ព. ស. ២. (ម. ព. សករាជ ទៀត​ផង) ។
គ្រិស្តសករាជ Christian era (A.D.) (abbreviated គ. ស. ) (សរសេរ​អក្សរ​សង្ខេប​ថា គ. ស.) គឺ​សករាជ​ដែល​និយម​ប្រើ​ក្នុង​ប្រទេស​អឺរ៉ុប​និង​ប្រទេស​អាស៊ី ដោយ ច្រើន​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ។
មហាសករាជthe Buddhist `Great Era' (it began in the Buddhist year 621) (= A.D. 78) សករាជ​ធំ, កើត​មុន​ចុល្ល​សករាជ ៥៦០ ឆ្នាំ​ក្នុង​កាល​ពុទ្ធ​សករាជ ៦២១ (ប្រើ​អក្សរ​សង្ខេប ថា ម. ស.) ។
សករាជ​era, epoch; date (of manufacture or of minting) ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ​ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក ដោយ​មាន​បុគ្គល​អស្ចារ្យ​ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ​ដែល​ពួក​ជនានុជន​ អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់, ត្រូវ​បើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជាដើម បង្កើន​មួយ​លេខ​រៀង​រាល់​ឆ្នាំ
សករាជ​ធំA common term for មហាសករាជ.
សករាជ​តូចA common term for ចុល្លសករាជ.
Terms related to counting of days.
TermEnglish DefinitionKhmer Definition
កើតperiod (or day) of the waxing moon (the days in the 15-day period between the new moon and the full moon) ឈ្មោះ​ចំណែក​ថ្ងៃ​ខាង​ខ្នើត គឺ​តាំង​ពី​ថ្ងៃ​ទី ១ ទៅ​ដល់​ថ្ងៃ​ទី ១៥ : ថ្ងៃ ១ ᧡ ៣ ( = ថ្ងៃ​អាទិត្យ ១ កើត​ខែ​មាឃ) ។
ខ្នើត period of waxing moon (first 15 days of the lunar month) ពន្លឺ​ដែល​កើត​តាម​លំដាប់​ថ្ងៃ គឺ​ចំណែក​ខែ​ខាង​ដើម ដែល​មាន​ពន្លឺ​ព្រះ​ចន្ទ្រ​មក​ដល់​ថ្ងៃ​ពេញ​បូណ៌មី គឺ​តាំង​ពី​ថ្ងៃ ១ កើត មក​ដល់ ១៥ កើត; ថ្ងៃ​ត​ពី​នេះ​ទៅ ហៅ​ថា រនោច ។
រោចdays of the waning moon (in lunar dates) ថ្ងៃ​ខាង​រនោច​នៃ​ខែ​ចន្ទ​គតិ តាំង​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី ១៤ ឬ ទី​១៥ គឺ​ថ្ងៃ ដែល​មាន​ពន្លឺ​ព្រះ​ចន្ទ្រ​ថយ​ចុះ​ដូច​គេ​ចាប់​រោច​ចេញ : ថ្ងៃ​សុក្រ ២ រោច ខែ​ស្រាពណ៍ ឆ្នាំ​ថោះ ឯកស័ក ព. ស. ២៤៨២; បើ​ប្រើ​លេខ​ត្រូវ​សរសេរ​ជា ថ្ងៃ ៦ ᧲ ៩ ឆ្នាំ ...។ ព. ផ្ទ. កើត ២ ន. ។
រនោច15 day period of the waning moon, period of 15 days in the lunar calendar counting from the day after the full moon back to the new moon (i.e. complete darkness) (see: ខ្នើត ) ពន្លឺ​ព្រះ​ចន្រ្ទ​ដែល​ថយ​ចុះ​ដូច​គេ​ចាប់​បោច​រោច​បន្តិច​ម្ដង​ៗ, កាឡបក្ស គឺ​ចំណែក​ខាង​ខ្មៅ (ខាង​ងងឹត) ជា​បក្ស​ទី ២ នៃ​ខែ​ខាង​ចន្ទ​គតិ រាប់​ពី​ថ្ងៃ ១ រោច​ទៅ​ដល់​ថ្ងៃ ១៤ ឬ ១៥ រោច : រនោច​ខែ​មិគសិរ​មាន ១៤ ថ្ងៃ, ខែ​បុស្ស​មាន ១៥ ថ្ងៃ ។ល។ ព. ផ្ទ. ខ្នើត ។
ថ្ងៃកោរdays on which Buddhist monks must shave their heads - the 14th and 29th of each month.
ពេញបូណ៌មីfull moon តិថី​ដែល​មាន​ព្រះ​ចន្ទ្រ​ពេញ​វង់, ថ្ងៃ ១៥ កើត ។
ថ្ងៃសីលholy day (the 8th and 15th days of the waxing moon and 8th and 15th days of the waning moon; usually days of abstinence and religious observance)
អយនកាល equinox < អយន “ផ្លូវ; គន្លង; សុរិយ​គតិ” + កាល) សុរិយ​គតិ​កាល​ក្នុង​រដូវ​ដែល​មាន​វេលា​ថ្ងៃ​និង​យប់​ស្មើ​គ្នា (ចំណែក​ថ្ងៃ​និង​យប់​ស្មើ​គ្នា នោះ​ហៅ​ថា អយន​ភាគ  អ. ថ. អៈយ៉ៈន៉ៈភាក) ។
Miscellaneous words related to date and time.
TermChuon Nath's Definition
ខួបរវាង​ពេល​ថ្ងៃ​ខែ​ឆ្នាំ​ដែល​មក​ជួប​គ្នា​វិញ; មួយ​ខួប​ពេល ២៤ ម៉ោង គឺ​មួយ​ថ្ងៃ​មួយ​យប់; មួយ​ខួប​ថ្ងៃ ៧ គឺ​មួយ​អាទិត្យ; មួយ​ខួប​ខែ ១២ គឺ​មួយ​ឆ្នាំ; មួយ​ខួប​ឆ្នាំ ១២ គឺ​មួយ​ជុំ​រាសី​ឆ្នាំ ។
ត្រង់ឈ្មោះ​ពេល​សន្មត​ដោយ​ព្រះ​អាទិត្យ​ចរ​មក​ចំ​ពី​លើ គឺ​ម៉ោង ១២ ថ្ងៃ ។ លោក​ឆាន់​ត្រង់ គឺ​ភិក្ខុ​សាមណេរ​ដែល​ឆាន់​ក្នុង​វេលា​ថ្ងៃ​ជិត​ត្រង់ ។ ថ្ងៃ​ត្រង់ គឺ​វេលា​ព្រះ​អាទិត្យ​ឋិត​នៅ​ចំ​ភាគ​កណ្ដាល ។
ត្រស្ដិឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ធ្វើ​ក្នុង​វេលា​យប់ ១៤ រោច​ខែ​ផល្គុន; ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅ​ថា ពិធី​បញ្ជាន់​ត្រស្ដិ, សម័យ​ឥឡូវ​ហៅ​ថា ពិធី​ភាណយក្ខ ឬ ពិធី​សូត្រ​ភាណយក្ខ ។ ពាក្យ​ថា ត្រស្តិ នេះ ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត​ថា ត្រុដ កិ. “កាត់, ផ្ដាច់”; ត្រុដិ ន. “ដំណើរ​កាត់, ការ​ផ្ដាច់”; ក្នុង​ព្រះ​រាជ​ពិធី​នេះ​ សំដៅ​យក​សេចក្ដី​ថា “ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី”; មាន​ទំនង​ជា​លំអាន​ឲ្យ​យល់​បាន​ថា កាល​ពី​ក្នុង​សម័យ​បុរាណ​លោក​ហៅ​ព្រះ​រាជ​ពិធី​នេះ​ថា ពិធី​ត្រុដិ ឬ ពិធី​បញ្ជាន់​ត្រុដិ ព្រោះ​សព្វ​ថ្ងៃ​នេះ បណ្ដា​ជន​ក្នុង​ខែត្រ​សៀមរាប នៅ​ហៅ​ភ្លេង, ចម្រៀង​មួយ​ប្រភេទ​ថា ភ្លេង​ត្រុដិ, ច្រៀង​ត្រុដិ (ត្រុត), គេ​លេង​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី, ស​ហេតុ​ឲ្យ​យល់​ច្បាស់​ថា ត្រុដិ នេះ​ហើយ​ក្លាយ​មក​ជា​ពាក្យ​ថា ត្រស្ដិ ។ ពិធី​បញ្ជាន់​ត្រស្ដិ​នេះ​ពី​បុរាណ​ជាន់​ដើម ចួន​ណា​លោក​ហៅ​ថា ពិធី​សម្ពច្ឆរច្ឆិន្ន ឬ​សម្ពច្ឆរច្ឆិន្ន​ពិធី “ពិធី​ផ្ដាច់​ឆ្នាំ” ។
ថ្ងៃវេលា​មាន​ពន្លឺ​ព្រះ​អាទិត្យ​ប្រាដក ។ តាម​ហោរា​សាស្ត្រ កំណត់​វេលា ២៤ នាឡិកា គឺ ២៤ ម៉ោង រាប់​ពី​ក្រោយ​វេលា​អធ្រាត្រ​មក​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​វិញ (ជា ២៤ ម៉ោង) ហៅ​ថា មួយ​ថ្ងៃ; ហៅ​តាម​ពាក្យ​ធម្មតា​ថា យប់​មួយ ថ្ងៃ​មួយ ឬ មួយ​ថ្ងៃ​មួយ​យប់ ។ ដួង​អាទិត្យ​ឬ​សូរ្យ​មណ្ឌល​ក៏​ហៅ ថ្ងៃ ដែរ : ថ្ងៃ​អាទិត្យ, ថ្ងៃ​នេះ, ថ្ងៃ​ស្អែក, ថ្ងៃ​ខាន​ស្អែក, ថ្ងៃ​ត្រង់ ។ល។
ទទឹង​ថ្ងៃដែល​មាន​បណ្ដោយ​ពី​ខាង​ត្បូង​ទៅ​ខាង​ជើង : រោង​ទទឹង​ថ្ងៃ ។ ន. ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជ​រដ្ឋ (ពី​ដើម) ឥឡូវ​រួម​បញ្ចូល​ក្នុង​ខែត្រ​ព្រៃវែង ។
ទិនថ្ងៃ ។ ប្រក្រតិទិន គឺ​បញ្ជី​មាន​តារាង​ចុះ​រៀង​របៀប​ថ្ងៃ​ក្នុង​ខែ​មួយ​ៗ​ក្នុង​មួយ​ឆ្នាំ ។
ទិនករអ្នក​ធ្វើ​នូវ​ថ្ងៃ (ព្រះ​អាទិត្យ) ។
ទិនក្ស័យវេលា​អស់​នៃ​ថ្ងៃ គឺ​វេលា​ថ្ងៃ​លិច ។
ទិនបតីម្ចាស់​នៃ​ថ្ងៃ (ព្រះ​អាទិត្យ) ។
ទិនប្រភាពន្លឺ​ថ្ងៃ ។
ទិនមណីកែវ​មណី​នៃ​ថ្ងៃ (ព្រះ​អាទិត្យ) ។
ទិនមុខមុខ​នៃ​ថ្ងៃ គឺ​វេលា​បំព្រាង, ព្រឹក​ព្រាង ។
ទុតិយាឈ្មោះ​វិភត្តិ​នាម​ទី​ពីរ; ហៅ​ឲ្យ​ពេញ​ថា ទុតិយាវិភត្តិ (ឧបយោគ); សំ. ទ្វិតីយាវិភត្តិ (ព. វ.) ។ តិថី​ទី​ពីរ គឺ​ត្រង់​ថ្ងៃ ២ កើត​ ឬ​២ រោច ។
ទិវសភាគចំណែក​នៃ​ថ្ងៃ គឺ​ពេញ​មួយ​ថ្ងៃ​តាំង​ពី​ព្រឹក​ទាល់​ល្ងាច ។ ព. ផ្ទ. រត្តិភាគ, រាត្រីភាគ ។
ទិនរត្ន(ទិនរត្ន) កែវ​នៃ​ថ្ងៃ (ព្រះ​អាទិត្យ) ។
ទិវាថ្ងៃ ។ (សំ. បា. និ.) ក្នុង​វេលា​ថ្ងៃ, នៅ​វេលា​ថ្ងៃ ។ ខ្មែរ​យើង​ច្រើន​និយាយ​ថា ទិវា​រាត្រី គឺ​ទាំង​ថ្ងៃ ទាំង​យប់ (ព. ទេ.) ។
ទិវាករអ្នក​ធ្វើ​នូវ​ថ្ងៃ (ព្រះ​អាទិត្យ) ។
ទិវាចរ(ទិវា + ចរ) ដែល​ចរ​តែ​ក្នុង​វេលា​ថ្ងៃ, ដែល​ចេញ​រក​ស៊ី​តែ​ក្នុង​វេលា​ថ្ងៃ; សត្វ​ដែល​ចេញ​រក​ស៊ី​តែ​ក្នុង​វេលា​ថ្ងៃ វេលា​យប់​ឈប់​ដេក : សេក, លលក, តាវៅ... ជា​សត្វ​ទិវាចរ ។ ព. ផ្ទ. និ. សាចរ, រត្តិចរ, រាត្រីចរ ។
ទិវ័នថ្ងៃ ។
និទាឃៈឈ្មោះ​រដូវ​មួយ​ប្រើ​តាម​សុរិយគតិ ជា​រដូវ​ក្ដៅ មាន៩២ ថ្ងៃ រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២១ ខែ​មីនា (ម៉ារ្ស) ដល់​ថ្ងៃ​ទី ២១ ខែ​មិថុនា (យូវ៉ាំង) ។
និសារាត្រី, (យប់) ។
និសាចរអ្នក​ត្រាច់​ទៅ​មក​ក្នុង​វេលា​យប់ ។ ព្រាយ​អាកាស, បិសាច​ដើរ​យប់,...។ គុ. ដែល​ត្រាច់​ទៅ​មក, រក​ស៊ី​ក្នុង​វេលា​យប់ : មៀម, ទីទុយ, ខ្លែង​ស្រាក, ពព្លាក់ ។ល។ ជា​ពួក​សត្វ​និសាចរ ។ ព. ផ្ទ. ទិវាចរ ។
បក្ខ​គណនាការ​រាប់​បក្ខ គឺ​រាប់​ឲ្យ​ដឹង​ចំណែក​ថ្ងៃ​ខែ​ខ្នើត​រនោច (តាម​ដំណើរ​ព្រះ​ចន្ទ្រ ឬ​តាម​ដំណើរ​ព្រះ​អាទិត្យ) ។
ប្រក្រតិទិន(ប្រក្ឫតិ + ទិន; បកតិ + ទិន) ផ្ទាំង​សន្លឹក​ក្រដាស​មាន​សណ្ឋាន​ជា​តារាង​ដែល​ចុះ​ចំនួន​ថ្ងៃ​តាម​លំដាប់​ ខែ​នីមួយ​ៗ សម្រាប់​ប្រើ​ក្នុង​មួយ​ឆ្នាំ​ៗ ។ បើ​ប្រើ​ជា បដិទិន ឬ ប្រតិទិន គួរ​ជាង (ម. ព. នោះ​និង​ពាក្យ ប្រក្រតី និង ទិន ផង) ។
បដិទិនថ្ងៃ​ត​ថ្ងៃ, ថ្ងៃ​ទាំងអស់; រៀង​រាល់​ថ្ងៃ ។ ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​បញ្ជី​តារាង​ចុះ​ចំនួន​និង​ឈ្មោះ​ថ្ងៃ​ខែ​សម្រាប់​ ប្រើ​ក្នុង​១​ឆ្នាំ​ៗ (ហៅ​ថា ប្រក្រតីទិន ក៏​បាន) ។
ផ្កាយ ពន្លឺ​ច្រើន​ដួង​ក្រៅ​ពី​ព្រះ​ចន្ទ្រ ដែល​មើល​ទៅ​ឃើញ​ព្រាត​ឯ​អាកាស​ក្នុង​វេលា​យប់ ។ ផ្កាយ​ដុះ​កន្ទុយ ផ្កាយ​ដែល​មាន​ពន្លឺ​ចាំង​ចេញ​វែង​សណ្ឋាន​ដូច​ជា​កន្ទុយ (ផ្កាយ​យ៉ាង​នេះ​យូរ​ៗ​មាន​ម្ដង) ។ ផ្កាយ​ព្រឹក ឈ្មោះ​ផ្កាយ​មួយ​ដួង ដែល​រះ​ពី​ទិស​ខាង​កើត​ក្នុង​វេលា​ទៀប​ព្រឹក​មាន​ពន្លឺ​រុងរឿង​ត្រចះ​ជាង​ផ្កាយ​ទាំងពួង ។ល។
ពារថ្ងៃ : ពារ​ពុធ គឺ​ថ្ងៃ​ពុធ (ព. ស. ហ.) ។
ពិសាខបូជា(វិសាខ + បូជា) ឈ្មោះ​ពិធី​បុណ្យ ឬ​ការ​ធ្វើ​សក្ការ​បូជា​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះ​សក្យ​មុនី​សម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត, ទ្រង់​បាន​បរមាភិសម្ពោធិ, ទ្រង់​រលត់​ខន្ធ​ចូល​កាន់​បរិនិព្វាន; ធ្វើ​រំឭក​ដល់​ព្រះ​គុណ​របស់​ព្រះ​អង្គ, ជា​ការ​បូជា​ពិសេស​មួយ​យ៉ាង សម្រាប់​ពុទ្ធ​សាសនិក​ជន​ទាំង​បព្វជិត​ទាំង​គ្រហស្ថ​នាំ​គ្នា​ធ្វើ​រាល់​ ឆ្នាំ, រាប់​ថា​ជា​បុណ្យ​សម្រាប់​ពុទ្ធ​សាសនា : ថ្ងៃ​ពិសាខ​បូជា, ធ្វើ​ពិសាខ​បូជា ។
ព្រឹស្ចិកខ្ទួយ​ឬ​រាសី​ខ្ទួយ ។ ឈ្មោះ​ផ្កាយ​រូប​ខ្ទួយ ។ ឈ្មោះ​ខែ​ទី ៨ នៃ​សុរិយ​គតិ​មាន​ថ្ងៃ ៣០ គត់, ត្រូវ​គ្នា​នឹង​ខែ​ណោវ៉មប្រិ៍ (ខែ​ទី ១១) បារាំង​សែស : ខែ​ព្រឹស្ចិក ឬ ព្រឹស្ចិក​រាសី ។ សព្វ​ថ្ងៃ​ប្រើ​ជា វិច្ឆិកា ជា​ខែ​ទី ១១ ។
ព្រលប់វេលា​ជា​ខាង​ដើម​យប់ គឺ​ពេល​ដែល​ទើប​នឹង​យប់ : ធ្វើ​ការ​ព្រលឹម​ទាល់​ព្រលប់ ។
មជ្ឈន្តិក​កាលពេល​ថ្ងៃ​ត្រង់ : ឈប់​សម្រាក​ក្នុង​មជ្ឈន្តិក​កាល (ប្រើ​ជា​ មជ្ឈន្តិក​សម័យ ក៏​បាន) ។
មេសពពែ ឬ​ចៀម​; ឈ្មោះ​ខែ​ទី​១ នៃ​សុរិយគតិ, មាន​៣០​ថ្ងៃ, ត្រូវ​គ្នា​នឹង​ខែ​អាវ្រីល (ខែ​ទី ៤) បារាំង​សែស : ខែ​មេស (ហៅ​ថា មេស​រាសី ក៏​បាន) ។ សព្វ​ថ្ងៃ​ប្រើ​ជា មេសា ជា​ខែ​ទី ៤ ដែរ ។
ម៉ោង(មោង អ. ថ. ម៉ូង; Montre ម៉ុងត្រិ៍ “នាឡិកា​តូច​ដែល​អាច​លើក​ដាក់​ចុះ​ឡើង​បាន”) ឈ្មោះ​មាត្រា​រាប់​វេលា​មួយ​ជុំ​ទ្រនិច​វែង​នៃ​នាឡិកា គឺ​វេលា ៦០ នាទី (៦០ មិនុត) : ម៉ោង ១, ម៉ោង ១៣, ម៉ោង ២៤ ។
ម្យប់ ប្រើ​ជា ន. (ព. សា.) មួយ​យប់ : ទ្រាំ​ជំងឺ​អត់​ងងុយ​ពេញ​ម្ង៉ៃ​ម្យប់; ខំ​ប្រឹង​ធ្វើ​ការ​ពេញ​ម្យប់​ទាល់​ភ្លឺ ។
យន់ (យ់ន អ. ថ. យ៉ុន “ធ្វើ​ឲ្យ​ខ្លី, រួញ...”) ដាប​ចុះ, ទន់, ទន់​ចុះ, ជ្រុល, ជ្រប់ : យន់​ត្របក​ភ្នែក, យន់​បបូរ​មាត់, យន់​កម្លាំង ។ យប់​យន់ យប់​ជ្រុល, យប់​ជ្រៅ ។
យប់រាត្រី, វេលា​ដែល​ព្រះ​អាទិត្យ​អស្តង្គត​ហើយ​គឺ​វេលា​តាំង​ពី​ព្រះ​អាទិត្យ​លិច​បាត់ ​អស់​ពន្លឺ ទៅ​រហូត​មក​ទល់​នឹង​ពេល​អរុណរះ​មាន​ពន្លឺ​ច្បាស់​ឡើង ។ ព. ផ្ទ. ថ្ងែ ។
យាម វេលា​ដែល​បែង​ជា​សង្កាត់​ៗ ក្នុង​ថ្ងៃ​មួយ​ៗ, បើ​គិត​ជា​ម៉ោង ក្នុង​មួយ​យាម​មាន​បី​ម៉ោង ឬ​បួន​ម៉ោង, ក្នុង​ថ្ងៃ​មួយ​យប់​មួយ​មាន ៨ យាម ឬ​៦ យាម ត្រូវ​ថា ២៤​ម៉ោង ហៅ​រួម​ថា​មួយ​ថ្ងៃ ។ ក្នុង​សម័យ​បុរាណ ច្រើន​ប្រើ​ហៅ​ថា យាម តែ​ក្នុង​វេលា​យប់​ៗ​មួយ​មាន​បី​យាម​គឺ យាម ទី ១ ហៅ​បឋម​យាម ឬ ប្រថម​យាម, ទី ២ ហៅ មជ្ឈិម​យាម ឬ មធ្យម​យាម, ទី ៣ ហៅ មច្ឆិម​យាម ឬ បស្ចិម​យាម (ក្នុង​យាម​មួយ​ៗ បើ​គិត​ជា​ម៉ោង​មាន ៤ ម៉ោង) ។
យាមវតី រាត្រី, វេលា​យប់; យប់ (ព. កា.) ។
រជនី រាត្រី (យប់) ។
រត្តិកាល (រាត្រិ--) ពេល​យប់ ។
រត្តិន្ទិព(រត្តិន្ទិវ < រត្តិ “យប់” + ទិវ “ថ្ងៃ”, វ > ព) យប់​និង​ថ្ងៃ, មួយ​យប់​មួយ​ថ្ងៃ ។ (ព. កា.) : ខំ​ដើរ​ធ្វើ​គ្រូ​មើល​ជំងឺ គេ​ឈឺ​ស្ទើរ​រាល់​រត្តិនិ្ទព នឹក​ស្មាន​ថា​នឹង​បាន​ទ្រនឹប ស្រាប់​តែ​គេ​លឹប​ឥត​ឲ្យ​សោះ ។
រនោចពន្លឺ​ព្រះ​ចន្រ្ទ​ដែល​ថយ​ចុះ​ដូច​គេ​ចាប់​បោច​រោច​បន្តិច​ម្ដង​ៗ, កាឡបក្ស គឺ​ចំណែក​ខាង​ខ្មៅ (ខាង​ងងឹត) ជា​បក្ស​ទី ២ នៃ​ខែ​ខាង​ចន្ទ​គតិ រាប់​ពី​ថ្ងៃ ១ រោច​ទៅ​ដល់​ថ្ងៃ ១៤ ឬ ១៥ រោច : រនោច​ខែ​មិគសិរ​មាន ១៤ ថ្ងៃ, ខែ​បុស្ស​មាន ១៥ ថ្ងៃ ។ល។ ព. ផ្ទ. ខ្នើត ។
រវិ ព្រះ​អាទិត្យ ។
រាត្រី(រាត្រិ; រត្តិ) យប់, វេលា​យប់ ។
វាសុរារាត្រី​កាល, វេលា​យប់; ពសុធា; ស្ត្រី ។
វិចន្ទ្រ ដែល​ឥត​ព្រះ​ចន្រ្ទ (យប់​ងងឹត, រាត្រី​ខែ​ដាច់) សម្រាប់​ពាក្យ​កាព្យ : រាត្រី​វិចន្រ្ទ ជា​យប់​សំខាន់ នៃ​ជន​លប​លាក់ តែង​តែ​រីករាយ​សប្បាយ​ឥត​អាក់ ព្រោះ​មាន​ចិត្ត​ស្ម័គ្រ ឆ្ពោះ​ការ​បន្លំ ។
វិភាវរី រាត្រី, វេលា​យប់; ស្រី​ពេស្យា ។
វារៈថ្ងៃ (ក្នុង​សប្តាហ៍); វេលា; វេន, ឱកាស : ក្នុង​វារៈ​នេះ... ។ ការ​រារាំង, ការពារ; ការ​ណាត់​ឬ​មត់​គ្នា, ការ​បិទ, ខ្ទប់, គ្រប; គម្រប;... ។
សញ្ឈា វេលា​ព្រះ​អាទិត្យ​អស្ដង្គត, ពេល​ថ្ងៃ​លិច : ពេល​សញ្ឈា, លុះ​ដល់​សន្ធ្យា, ហៅ សន្ធ្យា​កាល ក៏​បាន (ច្រ. ប្រ. ក្នុង ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ វេវ. សន្ធិ​ប្រកាស ។
សន្ធិប្រកាស ពេល​ព្រះ​អាទិត្យ​អស្ដង្គត, ពេល​ថ្ងៃ​លិច (សន្ធ្យា​កាល) ។
សីហៈ រាសី​កំណត់​ដោយ​ផ្កាយ​សីហៈ, ជា​ឈ្មោះ​រាសី​ទី ៥ នៃ​សុរិយ​គតិ, មាន ៣១ ថ្ងៃ ត្រូវ​គ្នា​នឹង​ខែ អាអ៊ូត បារាំង​សែស (ទី ៨) ។ សព្វ​ថ្ងៃ​ប្រើ​ជា សីហា ជា​ខែ​ទី ៨ ដែរ
សុរិយ ព្រះ​អាទិត្យ ។
សោរពារ ថ្ងៃ​សៅរ៍ (ព. កា. ឬ ព. ហ.) ។
អធ្រាត្រ អធ៌រាត្រិ ឬ --រាត្រ “ពាក់​កណ្តាល​យប់”; អឌ្ឍ​រត្ត ឬ​អឌ្ឍ​រត្តិ : ធ្វើ​ការ​យប់​តាំង​ពី​ព្រលប់​ដល់​អធ្រាត្រ ។
អមាវសី រាត្រី​ដែល​មាន​ពន្លឺ​ព្រះ​អាទិត្យ​និង​ពន្លឺ​ព្រះ​ចន្រ្ទ​នៅ​រួម​ជា​មួយ​ គ្នា ឬ​រាត្រី​ដែល​មាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រប​បាំង​ពន្លឺ​ព្រះ​ចន្រ្ទ គឺ​យប់​ខែ​ដាច់ (យប់ ១៤ រោច ឬ ១៥ រោច​នៃ​ខែ​ខាង​ចន្ទគតិ) ។
អន្តរដ្ឋកា រាត្រី​ក្នុង​រវាង ៨ យប់ គឺ​ត្រង់​យប់ ១១-១២-១៣-១៤ រោច​ខែ​មាឃ និង​យប់ ១-២-៣-៤ កើត​ខែ​ផល្គុន, រាត្រី​ទាំង​៨ នេះ មាន​ទឹក​សន្សើម​ល្អិត ត្រជាក់​ជ្រៅ​ជាង​រាត្រី​ឯ​ទៀត​ៗ ក្នុង​ហេមន្ត​រដូវ (ចាស់​ទុំ​ថា ត្រជាក់​ឆ្ងាញ់)។
អន្ធិកា រាត្រី (យប់) ។ សម្រាប់​ប្រើ​ក្នុង​កាព្យ តាម​ដោយ​កវី​ត្រូវ​ការ​ប្រើ, ដូច​ជា​កាព្យ ព. ប្រ. ថា : ពេល​អន្ធិកា ពន្លឺ​ចន្រ្ទា នា​ខាង​ដើម​ខ្នើត ភ្លឺ​ខ្សោយ​ស្ទើរ​មើល- អ្វី​ៗ​ពុំ​កើត ប្រៀប​ដូច​អ្នក​ឆើត ឆាប់​ឈប់​លែង​រៀន ។
អយនកាល < អយន “ផ្លូវ; គន្លង; សុរិយ​គតិ” + កាល) សុរិយ​គតិ​កាល​ក្នុង​រដូវ​ដែល​មាន​វេលា​ថ្ងៃ​និង​យប់​ស្មើ​គ្នា (ចំណែក​ថ្ងៃ​និង​យប់​ស្មើ​គ្នា នោះ​ហៅ​ថា អយន​ភាគ អ. ថ. អៈយ៉ៈន៉ៈភាក) ។
អរុណ ព្រះ​អាទិត្យ​ដែល​ទើប​ភ្លឺ​ច្រាល​ពី​ទិស​បូព៌, ពេល​ក្រហម​ឯ​កើត, ពេល​ព្រឹក​ព្រាង : អរុណ​រះ, អរុណ​ស, អរុណ​ក្រហម ។
អហោរត្ត ថ្ងៃ​និង​យប់, ថ្ងៃ​មួយ​និង​យប់​មួយ : នៅ​អស់​អហោរត្ត នៅ​អស់​មួយ​ថ្ងៃ​មួយ​យប់ ។
អាតាបៈ កម្ដៅ​ព្រះ​អាទិត្យ, កម្ដៅ​ថ្ងៃ; គ្រឿង​កម្ដៅ; ចង្អើរ ។ ព្យាយាម​កម្ដៅ​បាប​ឬ​កម្ដៅ​កិលេស គឺ​ព្យាយាម​ដ៏​មុតមាំ​ដើម្បី​ដុត​បំផ្លាញ​បង់​នូវ​គ្រឿង​សៅហ្មង​ចិត្ត, ដើម្បី​ឲ្យ​រីង​ស្ងួត​កិលេស; ការ​ប្រព្រឹត្ត​តបៈ​យ៉ាង​មុតមាំ : អាតាបៈ​របស់​យោគី ។
អាទិច្ច ព្រះ​អាទិត្យ ។
អាទិត្យ ពន្លឺ​ដ៏​ក្រៃលែង គឺ​ដួង​ពន្លឺ​ដែល​បំភ្លឺ​លោក​ក្នុង​វេលា​ថ្ងៃ : ព្រះ​អាទិត្យ​រះ (ថ្ងៃ​រះ); ព្រះ​អាទិត្យ​អស្តង្គត (ថ្ងៃ​លិច) ។
Learn to read and write Khmer       Khmer Calendar: ប្រក្រតិទិន​ខ្មែរ       News: Domnung ដំណឹង​ថ្មីៗ