Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 2 VOY HO Romvong Vol. No. 2

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 2 : MP CD No. 2 VOY HO Romvong Vol. No. 2 (Youtube)
Track :2
Title :ថៅកែ​ត្បូង​ណា​កូន
Title Transliteration :Thavkae Tbong Na Kon
Title Translation :He's a Gem Merchant, Daughter
Singers :ប៉ែន រ៉ន, រស់ សេរីសុទ្ធា
Lyric :

១. (រ៉ន) កូនអើយជឿតែម៉ែទៅ
ម៉ែត្រូវឲ្យកូនមានប្ដីហើយ (ពីរដង)
(សុទ្ធា) សូមទោសឱណាម៉ែអើយ
អីកូនមិនទាន់ចង់បានប្ដីឡើយ
(រ៉ន) ម៉ែកាន់តែចាស់ហើយ
កូនអើយនៅរៀនដល់ណា។

២. (សុទ្ធា) កូនជិតប្រឡងឌីប្លូមហើយ
ម៉ែអើយឲ្យកូនប្រឡងសិនម៉ែ (ពីរដង)
(រ៉ន) ការហើយប្រឡងក៏បានដែរ
(សុទ្ធា) មិនព្រមទេៗ
(រ៉ន) កូនអាណិតចិត្តម៉ែ
ប្ដីកូនថៅកែត្បូងណា។

៣. (រ៉ន) ដឹងទេថៅកែនៅបរប៉ៃលិន
គេប៉ិនរកស៊ី នែ៎!មានណាស់ (ពីរដង)
កូនអើយកុំធ្វើផ្ដេសផ្ដាស
ដឹងទេម៉ែជាមនុស្សចាស់
ម៉ែគិតដល់កូនណាស់
ខ្លាចកូនចាស់ទៅនៅតែក្រ។

៤. (សុទ្ធា) ម៉ែអើយកុំខ្ពស់ហួសមេឃ
កុំចង់ពេកទាស់ភ្នែកអ្នកផង (ពីរដង)
ប្ដីគេទេម៉ែកុំទាក់ទង
ប្រយ័ត្នរឿងរ៉ាវនាំតែសៅហ្មង
ទុកឲ្យកូនប្រឡង
សញ្ញាបត្រវិញល្អជាង។

បន្ទរ ៣.

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar