Khmer Dictionary: លង់
Chuon Nath's Khmer-Khmer Dictionary
-
លង់
( កិ.កិរិយាសព្ទ )
ជ្រុល, ស៊ុន, ហួស : លង់គំនិត, លង់ដៃ, លង់សម្ដី ។
- លង់ទឹក លិចក្នុងទឹកត្រដរហែលឡើងពុំរួច ។
- លង់ ឬ - លង់លុះ និ. លុះដល់, ហួសមកដល់, ដរាបមកដល់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លង់លុះអធ្រាត្រ ស្តេចយាងព្រះបាទ ចូលក្នុងដំណាក់ ទតឃើញអាមាត្យ រាជសេវ័ក ឥតសល់មួយនាក់ លក់លង់ស្ងាត់សូន្យ ។ គុ. យូរពេក, យូរក្រៃ : អស់កាលដ៏លង់ ឬ --ដ៏យូរលង់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អស់កាលយូរលង់ ព្រះពោធិពង្ស ទ្រង់សាងសីលា ពុំមានប្រមាទ ឲ្យឃ្លាតចរិយា ទើបមហាក្សត្រា ភ្នកនឹកដល់ទាន ។
-
លង់ទ្រនេស
( កិ.កិរិយាសព្ទ )
ដួលដេកជាប់ក្រោកទៅណាពុំរួច : គោចាស់លង់ទ្រនេសនៅក្បែរភូមិ; ដួលលង់ទ្រនេស ។ ព. ប្រ. អស់ប្រាក់ចាយ ឬអស់ស្បៀងអាហារ ទាល់ផ្លូវទាល់ដំណើរទៅណាពុំរួច : អស់ប្រាក់ចាយលង់ទ្រនេសនៅស្រុកគេជាងមួយខែ ។
-
លង់លុះ
( និ.និបាតសព្ទ )
លុះដល់ : លង់លុះយប់ស្ងាត់, លង់លុះអធ្រាត្រ (មើលក្នុងពាក្យ លង់ ផង) ។
-
លង់ហិន
( ន.នាមសព្ទ )
or លង្ហិន
លោហៈមួយប្រភេទសាច់រឹងស្រួយ កើតអំពីរំលាយផ្សំលោហជាតិ ច្រើនមុខបញ្ចូលគ្នា : ផ្តិលលង់ហិន, កាំបិតលង់ហិន ។
Headley's Khmer-English Dictionary
-
លង់
( v )
[lʊəŋ]
- detail »
to submerge, sink; to drown
-
លង់
( v )
[lʊəŋ]
- detail »
to overdo, exceed limits.
-
លង់
( adj )
[lʊəŋ]
- detail »
to be excessive, extraordinary; too long
-
លង់
( v )
[lʊəŋ]
- detail »
to do something bad involuntarily
-
លង់
( conj )
[lʊəŋ]
- detail »
&prenp right up to, up to the very ...; until; during
Reference: លង់លុះ -
លង់
( n )
[lʊəŋ]
- detail »
brass, bronze
Reference: លង់ហិន -
លង់
( n )
[lʊəŋ]
- detail »
patrol boat
Reference: លង់បុត