Khmer Dictionary: លម្អ
Chuon Nath's Khmer-Khmer Dictionary
-
លម្អ
( ន.នាមសព្ទ )
or លំអ
សេចក្ដីល្អ, ភាវៈល្អ គឺបែបភាព, បែបបទ, លំនាំ, សណ្ឋាន, ទ្រង់, កិរិយា... ដែលល្អ : លម្អរូប; ខន្តីជាលំអរបស់អ្នកប្រាជ្ញ ។
-
លម្អក់
( កិ.កិរិយាសព្ទ )
or លំអក់
ធ្វើឲ្យល្អក់ : លម្អក់ទឹក, លំអក់ចិត្ត ។
-
លម្អក់ព័ណ៌
( កិ.កិរិយាសព្ទ )
[--ព័រ]
or លំអក់ព័ណ៌
ធ្វើពណ៌ឲ្យល្អក់ គឺសម្តែងអាការកិរិយាពុំសមគួរនៅមុខអ្នកដទៃ : គួរបើដែរ, វាមកលម្អក់ព័ណ៌នៅកណ្ដាលប្រជុំជន !; និយាយលំអក់ព័ណ៌ក្នុងកណ្ដាលជំនុំ ។
-
លម្អង
( ន.នាមសព្ទ )
or លំអង
ផង់ល្អិត, ធូលីល្អិតផង់ : លម្អងផ្កា, លំអងធូលី, លំអងឃ្មុំ ។
-
លម្អន់
( ប.បរិវារសព្ទ )
or លំអន់
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ លម្អិត ឬ លំអិត កិ. ថា : លម្អិតលម្អន់ ធ្វើឲ្យល្អិតល្អន់គឺធ្វើឲ្យល្អិតប៉ន់, ឲ្យល្អិតខ្ទេចខ្ទី ។ ព. ប្រ. ធ្វើឲ្យខ្ទេចខ្ទី; ឲ្យវិនាសអន្តរាយមិនឲ្យលូតលាស់ចម្រើនតទៅទៀត ។
-
លម្អាន
( ន.នាមសព្ទ )
លំនាំ, ទំនង, គន្លង, គំរូ, ទំនៀម, ស្នាម ឧ. ប្រជាជនខ្មែររៀបអាពាហ៍ពិពាហ៍តាមលម្អានប្រពៃណីពីបុរាណ ។
-
លម្អិត
( កិ.កិរិយាសព្ទ )
or លំអិត
ធ្វើឲ្យល្អិត : លម្អិតឲ្យខ្ទេច ។ ព. ប្រ. ធ្វើឲ្យវិនាស, ឲ្យអស់អំណាច; ឲ្យផុតពូជ : លំអិតស្រុក; លំអិតឲ្យអស់កុំឲ្យសល់មួយ (ប្រើជា លំឥត ក៏បាន) ។
-
លម្អិត
( ន.នាមសព្ទ )
កម្ទេចឬផង់ល្អិត, ម្សៅផង់ : លម្អិតខ្លឹមចន្ទន៍ ផង់ខ្លឹមចន្ទន៍ ។ ប្រើជា លំឥត ក៏បាន ។
-
លម្អៀង
( កិ.កិរិយាសព្ទ )
or លំអៀង
ធ្វើឲ្យល្អៀង, ឲ្យផ្អៀងទៅរកម្ខាងជាងម្ខាង (ចំពោះតែផ្លូវចិត្ត) : លម្អៀងចិត្ត, លំអៀងសេចក្ដី; ចៅក្រមកាត់ក្ដីលំអៀង ។
Headley's Khmer-English Dictionary
-
No matching entries found!