Khmer Dictionary: អម្ពិល
Chuon Nath's Khmer-Khmer Dictionary
-
អម្ពិល
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អម្ពល, អម្ល, អាម្ល) ជូរ; រសជូរ ។ ខ្មែរប្រើជា ន. ហៅឈើពួកមួយ មានដើមធំសាច់ស្វិត ស្លឹកល្អិតៗមានរសជូរ, ផ្លែវែងៗ ផ្លែមួយៗ ហៅថា មួយកួរ, ខ្លះមានរសជូរ, សម្រាប់ប្រើជាម្ជូរ, ខ្លះមានរសផ្អែមលាយជូរបន្តិចៗសម្រាប់ប្រើជាបង្អែមក៏បាន; ស្លឹកខ្ចីនិងផ្កាប្រើជាបន្លែស្លបាន ។ អម្ពិលមានឈ្មោះ ៣ ប្រភេទគឺ អម្ពិលក្តារ ផ្លែធំៗសំប៉ែតៗមានរសជូរច្រើន; អម្ពិលក្តាម ឬ អម្ពិលអាចម៍ឆ្មា ផ្លែតូចៗមូលៗច្រើនតែមានរសជូរអែមល្មមឆ្ងាញ់; អម្ពិលផ្អែម ច្រើនតែមានផ្លែតូចៗ មានរសផ្អែមលាយជូរបន្តិចបន្តួច។ អម្ពិលទាំង ៣ ប្រភេទនេះមានដើមនិងស្លឹកតែបែបមួយ ផ្សេងគ្នាតែសណ្ឋានផ្លែនិងរសជាតិផ្លែ, ជាឈើងាយកើត, រស់នៅបានយូរអង្វែងឆ្នាំ, ជាឈើមានប្រយោជន៍ដ៏សំខាន់មួយយ៉ាងក្នុងកម្ពុជរដ្ឋ, គួរឧស្សាហ៍ដាំនៅទីដីដែលមានទំនងគួរដាំបាន ដូចយ៉ាងក្បែរចញ្ចើមថ្នល់ជាដើម : ឆ្នាំនេះអម្ពិលមានតម្លែ មួយហាប ២៥ រៀល ។
-
អម្ពិលទឹក
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ដើមមានបន្លារង្វើលៗ ស្លឹកតូច, សាច់ផ្លែមានរសផ្អែមចត់ល្មមបរិភោគបាន, គ្រាប់ខ្មៅ ងាយបណ្តុះដាំ, គេច្រើនដាំធ្វើជារបងរស់ នៅបានយូរឆ្នាំ, កាលណាលូតលាស់ហួសប្រមាណ គេកាត់តម្រឹមឲ្យសមរម្យបានដោយងាយ : របងអម្ពិលទឹក ។
-
អម្ពិលប្រក់ផ្លែ
( ន.នាមសព្ទ )
ឈ្មោះតិណជាតិស្ទើរជាឈើមួយប្រភេទដើមរឹងស្លឹកល្អិតៗ, ដុះហែជាជួរតាមធាង, ផ្លែល្អិតៗចេញស្កះតាមខ្នងធាងហាក់ដូចគេប្រក់, មានរសជាតិល្វីងខ្លាំង; គេច្រើនយកមកស្ងោរផឹកកែរោគគ្រុន ។
Headley's Khmer-English Dictionary
-
អម្ពិល
( adj )
[ʔɑmpil]
- detail »
to be sour, acidic (in taste)
-
អម្ពិល
( n )
[ʔɑmpil]
- detail »
tamarind (tree) (Tamarindus indica)