Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សិលា

Chuon Nath's Khmer-Khmer Dictionary
  1. សិលា ( ន.នាមសព្ទ ) [--ល៉ា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝិលា) ថ្ម ។ សិលា​គ្រឹះ ផ្ទះ​ថ្ម; គុហា​ក្នុង​ភ្នំ ។
    - សិលាង្គារ ឬ - សិលង្គារ (បា. សិលា + អង្គារ “ធ្យូង”) ថ្ម​ដែល​ទៅ​ជា​ធ្យូង (ធ្យូង​ថ្ម) ។
    - សិលា​ចារឹក ឬ - សិលា​លេខ អក្សរ​ថ្ម ។
    - សិលា​ចុណ្ណ (--ចុន) ផង់​ថ្ម (ស៊ីម៉ងត៍) ។
    - សិលា​ជតេល (--ជៈតែល) ប្រេង​ដែល​មាន​ប្រភព​ចេញ​ពី​ក្នុង​ថ្ម (ដូច​យ៉ាង​ប្រេង​កាត​ជាដើម) ។
    - សិលា​ធាតុ ធាតុ​ថ្ម, ដី-ស​ថ្ម ។
    - សិលា​បដ្ត ឬ--ប័ដ បន្ទះ​ថ្ម, ផែន​ថ្ម ។
    - សិលា​ប្រាសាទ ប្រាសាទ​ថ្ម ។
    - សិលា​ព័ណ៌ ឬ--វណ្ណ (--វ័ន) ព័ណ៌​ថ្ម។
    - សិលា​ព័រ្ស (--ព័រ) ភ្លៀង​ធ្លាក់​ដុំ​ថ្ម (ជា​អព្ភូត​ហេតុ​ដែល​កើត​មាន​ព្រោះ​អំពើ​ទុច្ចរិត​ដែល​មាន​តំណាល​ក្នុង​បុរាណ​សម័យ) ។
    - សិលា​ភាព កំណើត​ថ្ម, កំណើត​អំពី​ថ្ម; ភាព​ថ្ម, បែប​ដូច​ថ្ម :
    - សសរ​សិលា​ភាព សសរ​ស៊ីម៉ងត៍ ឬ​សសរ​ដែល​ផាត់​ថ្នាំ​ដូច​ព័ណ៌​ថ្ម ។
    - សិលា​ម័យ (--ម៉ៃ) ដែល​ធ្វើ​ដោយ​ថ្ម, ដែល​យក​ថ្ម​ធ្វើ : របស់​សិលា​ម័យ ។
    - សិលា​វេស្ម័ន ផ្ទះ​ថ្ម; កំពែង​ថ្ម ។
    - សិលាសនៈ (--សៈន៉ៈ; បា. សិលា + អាសន) អាសនៈ​ថ្ម (យ៉ាង​ដូច​កៅអី​ថ្ម​ជាដើម) ។
    - សិលា​សស្រ្តា សស្រ្តា​ដែល​ធ្វើ​ដោយ​ថ្ម ។
    - សិលា​សារ ដែក ។
    - សិលា​ស្ដម្ភ (ស្តំ, ជើង ដ) សសរ​ថ្ម ។ល។
Headley's Khmer-English Dictionary
  1. សិលា ( n ) [səylaa, seʔlaa]
    stone, rock; mountain


Prohok Solutions @2017 : Learn Khmer | Khmer Calendar