Khmer Dictionary: អមាវសី
Chuon Nath's Khmer-Khmer Dictionary
-
អមាវសី
( ន.នាមសព្ទ )
[អៈម៉ាវ៉ៈសី ]
or អមាវាសី
( បា.បាលី ( បាលីភាសា ) )
រាត្រីដែលមានពន្លឺព្រះអាទិត្យនិងពន្លឺព្រះចន្រ្ទនៅរួមជាមួយគ្នា ឬរាត្រីដែលមានពន្លឺព្រះអាទិត្យគ្របបាំងពន្លឺព្រះចន្រ្ទ គឺយប់ខែដាច់ (យប់ ១៤ រោច ឬ ១៥ រោចនៃខែខាងចន្ទគតិ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា. អមាវាសី ពុំមានរស្មី នៃព្រះចន្រ្ទា ងងឹតសូន្យសុង ឃើញតែតារា ពាសពេញមេឃា មើលគ្នាពុំយល់ ។ ហៅយប់ខែដាច់ អ្នកប្រាជ្ញសម្រេច ថាទុកដូចកល់ ជនឥតបើគិត គំនិតសល់វ៉ល់ ពុំដឹងពុំយល់ គុណទោសត្រូវខុស ។
Headley's Khmer-English Dictionary