Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចម

Chuon Nath's Khmer-Khmer Dictionary
  1. ចម ( គុ.គុនសព្ទ, ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ច្ចម អ. ថ. ចម) កំពូល; ដែល​ជា​ធំ​ផ្ដាច់, ដែល​ជា​ចម្បង​លើស​លែង ។ ពាក្យ​នេះ​ខ្មែរ​ច្រើន​ប្រើ​តែ​ក្នុង​កាព្យ; ចម​ចក្រ, ចម​ចក្រពង្ស, ព្រះ​ចមពង្ស, ចម​ក្សត្រ, ព្រះ​ចមចៅ (ក្សត្រ​ទ្រង់​រាជ្យ); ប្រើ​ក្លាយ​មក​ជា ចោម ក៏​មាន ។
  2. ចម្កយ ( កិ.កិរិយាសព្ទ ) [ចំ-កយ]
    លយ​ឆ្កយ, ជំទយ​ឆ្កយ : ចម្កយ​ដៃ ។
  3. ចម្ការ ( ន.នាមសព្ទ ) [ចំ-កា]
    ទី​ដែល​គេ​ឆ្ការ សម្រាប់​ដាំ​សរពើ​ដំណាំ : ចម្ការ​ឪឡឹក, ចម្ការ​មន, ចម្ការ​ពោត ។
  4. ចម្ការលើ ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ឋិត​នៅ​ទល់​នឹង​ព្រំដែន ខែត្រ​កំពង់ធំ រួម​ចូល​ក្នុង​ខែត្រ​កំពង់ចាម : ស្រុក​ចម្ការលើ ។
  5. ចម្កួត ( គុ.គុនសព្ទ ) [ចំ-កួត]
    ដែល​ឆ្កួត, ដែល​ដូច​មនុស្ស​ឆ្កួត (ព. ទ្រ.) ។
  6. ចម្ងាញ់ ( ន.នាមសព្ទ )   ( ព. ថ.ពាក្យថ្មី )
    រស​ឆ្ងាញ់, ឱជា : សម្ល​កកូរ​នេះ​មាន​ចម្លាញ់​វិសេស​ណាស់ ។
  7. ចម្ងាយ ( ន.នាមសព្ទ ) [ចំ-ង៉ាយ]
    ទី​ដែល​ឆ្ងាយ, រវាង​ពី​ទី ១ ទៅ ១ : ផ្ទះ​ខ្ញុំ​មាន​ចម្ងាយ​ប្រហែល ១៥០ ម៉ែត្រ​ពី​សាលា​សង្កាត់ ។
  8. ចម្បង ( គុ.គុនសព្ទ ) [ចំ-បង]
    ដែល​លើស​គេ, ដែល​ជា​ច្បង​គេ​ទាំងពួង; ប៉ុន្តែ​លើស​គេ​បាន​តែ​ក្នុង​បែប ១ ឬ ក្នុង​ពួក ១ : ធំ​ចម្បង, ល្អ​ចម្បង; ខូច​ចម្បង, កាច​ចម្បង ។
  9. ចម្បាំង ( ន.នាមសព្ទ ) [ចំ-បាំង]
    សង្រ្គាម, ការ​ច្បាំង, សឹក, ការ​តយុទ្ធ, ការ​ចូល​ប្រឡូក​គ្នា ។
  10. ចម្ប៉ា ( ន.នាមសព្ទ ) [ចំប៉ា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ចម្បា) ឈ្មោះ​រាជ​ធានី​មួយ​របស់​ដែន​អង្គៈ ក្នុង​មជ្ឈិម​ប្រទេស (ឥណ្ឌា) ពី​ក្នុង​បុរាណ​សម័យ​យូរ​ហើយ ។

1   2   3   4   5   Next >>

Headley's Khmer-English Dictionary
  1. ចម ( n ) [cɑɑm]   - detail »
    top, head, summit, peak, apex, crest; highest, largest.
  2. ចម ( adj ) [cɑɑm]   - detail »
    to be supreme, chief, main
  3. ចមូ ( n ) [caʔmoo]   - detail »
    army
  4. ចម្មបក្សី ( n ) [cammaʔbaksəy]   - detail »
    mammalian order Cheiroptera (which includes bats)


Prohok Solutions @2017 : Learn Khmer | Khmer Calendar