Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
ប
ព្យញ្ជនៈទី ១ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ។ ព្យញ្ជនៈ ប នេះមានសំឡេងជា ៣ យ៉ាងគឺ ប ប៉ ប៊ ។ តួ ប៉ បើជាភាសាសំស្ក្រឹត-ភាសាបាលី និងតួផ្ញើជើង-គ្រវាត់ មិនបាច់ប្រើមូសិកទន្ត ( ៉) ពីលើទេ ។ តួ ប៉ កាលបើមានស្រៈ ិ ី ឹ ឺ ើ នៅពីខាងលើត្រូវយកមូសិកទន្តតែម្ខាងមកភ្ជាប់ពីខាងក្រោមវិញ ដូចជា ប៉ិន, ប៉ី, ប៉ឹង, ប៉ឺង ប៉ើង ជាដើម ។ ឯតួ ប៊ ទោះបីមានស្រៈទាំងប៉ុន្មាននេះនៅពីខាងលើ ក៏ត្រូវតែប្រើត្រីសព្ទ ( ៊) នេះពីខាងលើជាដរាប ដូចជាឈ្មោះ ប៊ិន, ប៊ី ជាដើម កុំសរសេរជា ប៉ិន, ប៉ី ដូច្នេះឡើយ ។ ប, ប៉ ជាសិថិល-អឃោសៈ, ឯ ប៊ ជាសិថិល-ឃោសៈ; ប៉ សំ. បា. អ. ថ. ប៉ៈ ។
-
បក
( កិ.កិរិយាសព្ទ )
ត្រឡប់វិញ, វិលវិញ; ផ្ញើត្រឡប់វិញ : បកមកតាមផ្លូវដើមវិញ, បកសំបុត្រទៅវិញ ។ គុ. ដែលត្រឡប់វិញ : សំបុត្របក ។ ន. សា, ដង, គ្រា, ត្រឡប់ : ដើរមួយបក, ដើរពីរបក ។
-
បក
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ប្ចក អ. ថ. បក “ប្រាប់”) ប្រាប់បទគ្វាម, ប្រាប់ទំនង, ប្រាប់ពំនោល ឲ្យគេថាតាម : បកសកវាទ៍, បកពំនោល, បកទំនុក ។
- បកកេរ្តិ៍ និយាយសកេរ្តិ៍គេ, ហែកកេរ្តិ៍គេ គឺនិយាយអាក្រក់ពីគេឲ្យឃើញច្បាស់លាស់ជាក់ស្ដែង ។
- បករឿង និយាយសរឿងសហេតុកំបាំងឲ្យគេដឹងមិនសល់ ។
- បកវត្ត (--វ័ត) ប្រាប់វត្តប្រតិបត្តិ ។ ន. ឈ្មោះធម៌ក្នុងពួកភាណវារៈ សម្រាប់សូត្រប្រាប់វត្តប្រតិបត្តិតាមគន្លងលំអានព្រះពុទ្ធសាសនា : ធម៌បកវត្ត ។ល។
-
បក
( កិ.កិរិយាសព្ទ )
យកសំបក, យកស្រោម ឬយកអ្វីៗដែលរុំដោយស្រោបចេញ ដើម្បីនឹងសម្ដែងអាការខាងក្នុងឲ្យឃើញច្បាស់ ឬដើម្បីនឹងយកស្រោម, យកសំបកជាដើមនោះ : បកសំបក, បកស្រោប ។
- បកស្បែក ឈ្មោះពិធីបុណ្យមួយបែប ដោយគេនិមន្តព្រះថេរៈរូបណាមួយមកទាញយកសំពត់ដែលគេក្រាបទទូរអស់ទាំងខ្លួន ឲ្យលោកសូត្រធម៌បណ្ដើរទាញសំពត់នោះបណ្ដើរ ទាញសន្សឹមៗ លៃឲ្យល្មមតែសូត្រធម៌ចប់សំពត់នោះក៏ផុតចេញអស់ពីលើខ្លួនទាយកដែរ គេហៅពិធីបុណ្យនេះថា បកស្បែក ឬឆាកកបស្បែក, គេជឿតាមទម្លាប់ជាបរម្បរាតៗគ្នាមកថា នឹងអស់មានឧបទ្រពអពមង្គលអ្វីតទៅទៀតហើយ ។ល។ ពីធីបុណ្យនេះជាប្រពៃណីនិយម ពុំមែនជាពុទ្ធសាសនានិយមទេ, សម័យសព្វថ្ងៃនេះ អ្នកជឿពិធីនោះនៅខ្លះដែរ ប៉ុន្តែមានចំនួនតិច ។ បកអណ្ដើក កាត់លាក់ឈើជាផ្ទាំងៗ បកយកស្រាយចេញ ។ល។
-
បកតិ
( ន.នាមសព្ទ )
[ប៉ៈកៈតិ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រក្ឫតិ) ដូចគ្នានឹង ប្រក្រតី ដែរ, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ ។
-
បកតិទិន
( ន.នាមសព្ទ )
[ប៉ៈកៈតិ-ទិន]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រក្ឫត + ទិន) ដូចគ្នានឹង ប្រក្រតីទិន ដែរ, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ ។
-
បកតិនាម
( ន.នាមសព្ទ )
[ប៉ៈកៈតិ-នាម]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រក្ឫតិ + នាមន៑) នាមប្រក្រតី គឺឈ្មោះកំណើត, ដូចជា បកតិនាម ប្រាជ្ញ, គោត្តនាម ព្រហ្ម (ព្រហ្ម-ប្រាជ្ញ ឬ ប្រាជ្ញ-ព្រហ្ម)...។
-
បកតិភាព
( ន.នាមសព្ទ )
[ប៉ៈកៈតិ-ភាប ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បកតិភាវ; ប្រក្ឫតិ--) ភាពជាប្រក្រតី, ភាពធម្មតា : ប្រតិបត្តិការតាមបកតិភាព ។
-
បកតិសំខ្យា
( ន.នាមសព្ទ )
[ប៉ៈកៈតិ-ស័ង-ខ្យា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រក្ឫតិ) សំខ្យាប្រក្រតី គឺការរាប់ចំនួនរាយ (លេខរាយ) : ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០ ។ល។ ជា បកតិសំខ្យា ។ សរសេរជា បកតិសង្ខ្យា (ប៉ៈកៈតិ-សង់-ខ្យា) វិញក៏បាន ។ ព. ផ្ទ. បូរណសំខ្យា គឺ ការរាប់ជាថ្នាក់, ជាជាន់ថា ទី ១, ទី ២, ទី ៣, ទី ៤, ទី ៥, ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បូរណសំខ្យា ទៀតផង) ។
-
បការៈ
( ន.នាមសព្ទ )
[ប៉ៈការ៉ៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បការ; ប្រការ) ប្រភេទ, វិធី, បែប, បែបយ៉ាង; ទំនង; សេចក្ដីដោយឡែក : សូមអ្នកបានប្រកបដោយសុខសួស្ដី កុំបីឃ្លាតក្លាយទៅជាបការៈដទៃឡើយ ! ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រការ ផង ។
Headley's Khmer-English Dictionary
-
ប
[bɑɑ]
- detail »
twenty-first letter of the Cambodian alphabet
-
បក
( v )
[bɑɑk]
- detail »
to pare, peel, strip off (bark or skin); to remove, take off
-
បក
( v )
[bɑɑk]
- detail »
to translate; to talk about, narrate; to reveal, tell how, explain
-
បក
( v )
[bɑɑk]
- detail »
to return, come back, retrace one's steps; to reply (by letter).
-
បក
( adj )
[bɑɑk]
- detail »
to be returned (of a letter)
-
បក
( n )
[bɑɑk]
- detail »
a single round trip, occurrence, time eg. ដើរ មួយបក to walk somewhere and return
-
បក
( n )
[bɑɑk]
- detail »
police station (in written Cambodian the French word `poste' is used)
-
បក
( v )
[bɑɑk]
- detail »
to reserve
-
បកតិ
( n )
[paʔkaʔteʔ]
- detail »
the usual, ordinary
-
បការៈ
( n )
[paʔkaaraʔ]
- detail »
aspect, nature; kind, type, manner