webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ឥក្ស្វាកុ [អិក-ស្វា-កុ]
    ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឱកាក ឬ ឱកាកៈ ។
  2. ឥច្ឆា ( ន.នាមសព្ទ ) [អ៊ិច-ឆា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​ប្រាថ្នា; ការ​ចង់​បាន, ចំណង់; សេចក្ដី​ត្រូវ​ការ; សេចក្ដី​លោភ, អភិជ្ឈា : មាន​ឥច្ឆា ។ ពាក្យ​នេះ ខ្មែរ​ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “ឫស្យា, សេចក្ដី​ឈ្នានីស, សេចក្ដី​ច្រណែន, ការ​រិះ​គន់​គេ​ដោយ​មាន​សេចក្ដី​ច្រណែន​ឬ​ឈ្នានីស” : ខ្ញុំ​ឥត​មាន​ឥច្ឆា​ទៅ​រក​អ្នក​ណា​ទេ ។ ប្រើ​ជា គុ. ក៏​មាន :
    - សម្ដី​ឥច្ឆា សម្ដី​ឈ្នានីស​ឬ​ច្រណែន ។ ប្រើ​ជា កិ. ក៏​មាន : កុំ​ឥច្ឆា​គេ ! កុំ​ឈ្នានីស​គេ ! ឬ​កុំ​ច្រណែន​នឹង​គេ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫស្យា និង ឥស្សា ផង) ។
    - ឥច្ឆាចារ (<ឥច្ឆា + អាចារ) មារយាទ​ឬ​ការ​ប្រព្រឹត្ត​ចិត្ត​គំនិត​ប្រកប​ដោយ​ឥច្ឆា ។
    - ឥច្ឆា​ទោស ទោស​នៃ​ឥច្ឆា; អ្នក​ដែល​មាន​ឥច្ឆា​ជា​ទោស ។
    - ឥច្ឆា​បកត​បុគ្គល (--ប៉ៈកៈតៈ--) បុគ្គល​ដែល​ត្រូវ​ឥច្ឆា​គ្រប​សង្កត់ គឺ​បុគ្គល​ដែល​លុះ​ក្នុង​អំណាច​ឥច្ឆា​ឬ​ដែល​ល្មោភ​ចង់​បាន​ឥត​ខ្មាស ។ល។
  3. ឥច្ឆា --
    (មើល​ក្នុង​ពាក្យ ឥច្ឆា) ។
  4. ឥដ្ឋ ( ន.នាមសព្ទ ) [អិត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឥដ្ឋកា; ឥឞ្តកា ឬ ឥឞ្ដិកា) ដី​ស្អិត​ដែល​ធ្វើ​ជា​រាង​សណ្ឋាន​ផ្សេង​ៗ ហើយ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​រួច​ដុត​ឲ្យ​ឆ្អិន សម្រាប់​ប្រើ​ការ​រៀប​ក​ជា​ផ្ទះ​លំនៅ​ជាដើម : ផ្ទះ​ឥដ្ឋ, កំពែង​ឥដ្ឋ; ឥដ្ឋ​កម្រាល ។ បន្ទះ​កម្រាល​ដែល​ធ្វើ​ដោយ​ស៊ីម៉ងត៍ ឬ​ដោយ​ដី​មាន​ចាន​ជាដើម មាន​ព័ណ៌​ផ្សេង​ៗ ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ក៏​ហៅ ឥដ្ឋ ដែរ : ឥដ្ឋ​ព័ណ៌, ឥដ្ឋ​ស, ឥដ្ឋ​ខ្មៅ, ឥដ្ឋ​ចាន
    - ជាន់​ឥដ្ឋ ជាន់​ដី​ស្អិត​ក្នុង​ពុម្ព​ឲ្យ​កើត​បាន​ជា​ឥដ្ឋ ។
    - បោះ​ឥដ្ឋ បោះ​ពុម្ព​ឥដ្ឋ​ស៊ីម៉ងត៍ ។
    - ដី​ឥដ្ឋ ដី​ស្អិត​ដែល​ប្រើ​ការ​ធ្វើ​ឥដ្ឋ​កើត ។
    - ឡ​ឥដ្ឋ ឡ​សម្រាប់​ដុត​ឥដ្ឋ ។ល។
  5. ឥដ្ឋ ( គុ.គុនសព្ទ ) [អ៊ិត ឬ អិត-ឋៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឥឞ្ត) ដែល​គួរ​ប្រាថ្នា, គួរ​ត្រូវ​ការ, ជា​ទី​ពេញ​ចិត្ត, ដែល​ត្រូវ​ចិត្ត​ឬ​គាប់​ចិត្ត, ដែល​គួរ​ស្រឡាញ់ ។ ព. ផ្ទ. អនិដ្ឋ (បា. < អន៑ + ឥដ្ឋ; សំ. អនិឞ្ត “ដែល​មិន​គួរ​ប្រាថ្នា, ដែល​មិន​ត្រូវ​ចិត្ត”) ។
    - ឥដ្ឋ​កម្ម អំពើ ឬ កិច្ច​ការ​ដែល​ត្រូវ​ចិត្ត (ព.ផ្ទ. អនិដ្ឋ​កម្ម) ។
    - ឥដ្ឋ​ផល ផល​ជា​ទី​ពេញ​ចិត្ត ។
    - ឥដ្ឋមនុញ្ញផល (--មៈនុញ-ញៈ--) ផល​ជា​ទី​ពេញ​ចិត្ត​ដែល​បាន​សម្រេច​ដូច​បំណង ។
    - ឥដ្ឋានុកូល អនុកូល​តាម​ការណ៍​ដែល​ត្រូវ​ចិត្ត ។
    - ឥដ្ឋានុមោទនា សេចក្ដី​រីករាយ​តាម​ការណ៍​ដែល​ត្រូវ​ចិត្ត ។
    - ឥដ្ឋានុលោម អនុលោម​តាម​ការណ៍​ដែល​ត្រូវ​ចិត្ត ។
    - ឥដ្ឋានុស្សរ-ណ៍ (-នុស-ស) ការ​នឹក​ឃើញ​ដល់​អ្វី​មួយ​ដែល​ត្រូវ​ចិត្ត ។ល។
  6. ឥដ្ឋ -- or ឥដ្ឋា--
    (មើល​ក្នុង​ពាក្យ ឥដ្ឋ ២ គុ.) ។
  7. ឥដ្ឋារម្មណ៍ ( ន.នាមសព្ទ ) [អ៊ិត-ឋារ៉ម់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឥដ្ឋារម្មណ; ឥស្តារម្មណ, ឥស្តាលម្ពល) អារម្មណ៍​ដែល​គួរ​ប្រាថ្នា, អារម្មណ៍​ដែល​ត្រូវ​ចិត្ត​ឬ​ដែល​ចាប់​ចិត្ត : ក្លិន​ក្រអូប​ឆ្ងាញ់​ជា​ឥដ្ឋារ-ម្មណ៍, ផ្កា​ដែល​មាន​ក្លិន​ក្រអូប​ឆ្ងាញ់​មាន​ផ្កា​ម្លិះ​ជាដើម​ជា​ឥដ្ឋារម្មណ៍ ។ ព. ផ្ទ. អនិដ្ឋារម្មណ៍ ។
  8. ឥណ ( ន.នាមសព្ទ ) [អិណៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឫណ) បំណុល ។
    - ឥណទាតា
    - --ទាយក អ្នក​ឲ្យ​ខ្ចី គឺ​អ្នក​ដែល​ឲ្យ​គេ​ខ្ចី​ប្រាក់​ជាដើម (បើ​ស្ត្រី​ជា ឥណទាយិកា) ។
    - ឥណទាន ការ​ឲ្យ​ខ្ចី : ធ្វើ​ឥណទាន ។ ប្រាក់​ឬ​អ្វី​ៗ​ដែល​សម្រាប់​ឲ្យ​ខ្ចី : មាន​ឥណទាន
    - ឥណ​បរិភោគ បរិភោគ​ជា​បំណុល​ឬ​បរិភោគ​ជាប់​បំណុល គឺ​ការ​ប្រើ​ប្រាស់​ឬ​ឆាន់​ចតុប្បច្ច័យ​ដោយ​ពុំ​បាន​ពិចារណា​តាម​លក្ខណប្បច្ចវេ-ក្ខណៈ (សម្រាប់​បព្វជិត​ពុទ្ធ​សាសនិក) ។
    - ឥណព័ន្ធ
    - --ព័ន្ធន៍ ការ​ជំពាក់​បំណុល​គេ ។
    - ឥណមោក្ខ ការ​រួច​ចាក​បំណុល ។
    - ឥណវន្ត (--វ័ន) អ្នក​ជាប់​បំណុល គឺ​អ្នក​ជំពាក់​បំណុល​គេ (បើ​ស្ត្រី​ជា ឥណវតី ឬ --វន្តី) ។
    - ឥណស្សាមិក ឬ - ឥណស្សាមី ម្ចាស់​បំណុល (បើ​ស្ត្រី​ជា ឥណស្សាមិកា ឬ ឥណស្សាមិនី) ។
    - ឥណាយិក អ្នក​ជាប់​បំណុល (ឥណវន្ត ); បើ​ស្ត្រី​ជា ឥណាយិកា (ឥណវតី ឬ ឥណវន្តី) ។ល។
  9. ឥណ -- or ឥណាយិក, ឥណាយិកា
    (មើល​ក្នុង​ពាក្យ ឥណ) ។
  10. ឥណ្ឌា ( ន.នាមសព្ទ )
    ឈ្មោះ​ភូមិ​ប្រទេស​មួយ​ប៉ែក​ធំ​ទូលាយ​ក្នុង​ទ្វីប​អាស៊ី, មាន​ទន្លេ​ឥណ្ឌុល (សិន្ធុ) ឱប​ពី​ខាង​លិច, ដែល​ក្នុង​បុរាណ​សម័យ​ហៅ​ថា ប្រទេស​សិន្ធវៈ ឬ សិន្ធព, ហៅ​អ្នក​ប្រទេស​នោះ​ថា សិន្ធវៈ ឬ សិន្ធព ដែរ ឬ​ហៅ សិន្ធូ ក៏​មាន, លុះ​ចំណេរ​កាល​ត​មក ហៅ​ក្លាយ​ជា​ ហិណ្ឌូ, ត​មក​ទៀត​ហៅ ឥណ្ឌូ ; អង្គេ្លស​ហៅ​ប្រទេស​នោះ​ថា ឥណ្ឌា (India), បារាំងសែស​ហៅ អ័ងដឺ : (inde), ហៅ​រួម​ទាំង​ភូមិ​ប្រទេស​ដែល​ក្នុង​សម័យ​បុរាណ​ហៅ ជម្ពូទ្វីប, ត្រង់​ភាគ​កណ្ដាល​ហៅ មជ្ឈិមប្បទេស ឬ មធ្យម​ប្រទេស នោះ​ផង, ជាប់​ជា​ពាក្យ​ប្រើ​ក្នុង​ភូមិ​សាស្រ្ត​នៃ​សាកល​លោក​សព្វ​ថ្ងៃ​នេះ​ជាក់​ប្រាកដ​ថា ប្រទេស​ឥណ្ឌា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិន្ធុ, សិន្ធវ និង ហិណ្ឌូ ផង) ។ ដែល​ធ្លាប់​សរសេរ​ជា ឥណ្ឌៀ នោះ​ត្រូវ​លែង​ប្រើ​ត​ទៅ​ទៀត ។

1   2   3   4   5   6   ... 8   Next >>

Headley's Khmer-English Dictionary
  1. ឥក្សបាកុ [ʔiksvaakoʔ]   - detail »
    See: ឱកាក
  2. ឥច្ឆា ( n ) [ʔɨccʰaa]   - detail »
    desire, wish, aspiration; claim; reason, cause, motive
  3. ឥច្ឆា ( n ) [ʔɨccʰaa]   - detail »
    envy, jealousy, greed; longing.
  4. ឥច្ឆា ( adj ) [ʔɨccʰaa]   - detail »
    to be envious, jealous
    Eg. កុំឥច្ឆា​គេ​!: Don't be jealous of others!
  5. ឥច្ឆិតា ( n ) [ʔeccʰettaa]   - detail »
    desiderata
  6. ឥដ្ឋ ( adj ) [ʔət]   - detail »
    to be desirable; pleasing, likable, preferable, satisfying; necessary; ideal; dear, beloved, favorite
  7. ឥដ្ឋ ( n ) [ʔət]   - detail »
    brick, tile (2) ʔɯt, ʔətthaʔ-
  8. ឥដ្ឋានុមោទនា ( n ) [ʔəttʰaanuʔmouteaʔnie]   - detail »
    enthusiasm
  9. ឥដ្ឋានុលោម ( n ) [ʔəttʰaanuʔloum]   - detail »
    agreeing, conforming
  10. ឥដ្ឋានុស្សរណ៍ ( n ) [ʔəttʰaanuhsɑɑ]   - detail »
    remembering with pleasure

Next >>