Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ
ព្យញ្ជនៈទី ២ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ជាធនិត-អឃោសៈ ខាងសំស្រ្កឹតនិងបាលីមានសំឡេងជា ប៉្ហៈ ។
-
ផគ្គុណ
( ន.នាមសព្ទ )
[ផ័ក-គុន]
or ផល្គុន (ផល់-គុន)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ផល្គុន ឬ ផាល្គុន) ឈ្មោះខែទី ៤ ប្រើតាមចន្ទគតិ ។ ច្រើនប្រើជា ផល្គុន ជាង ។
-
ផគ្គុនី
( ន.នាមសព្ទ )
[ផាក់-គុនី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ផាល្គុនី) ឈ្មោះផ្កាយមួយប្រភេទ : ផ្កាយផគ្គុនី ។
-
ផង
( និ.និបាតសព្ទ )
ជាមួយ, នឹង, ទាំង; ខ្លះ; ដែរ : វាយផងជេរផង; ចានផងឆ្នាំងផង; ខ្វាក់ផងថ្លង់ផង; ជួយគ្នាផង; ឲ្យខ្ញុំទៅផង ។
- ពួកផង ពួកជាមួយ, ពួកដែលចូលគំនិត ឬចូលដៃជាមួយ ។ អ្នកផង, ជនផង, អ្នកផងទាំងពួង មហាជន, ជនានុជន, ពួកជន, អ្នកទាំងពួង ។ អ្នកស្រុកភូមិផងរបងជាមួយ អ្នកស្រុកដែលនៅភូមិរួមរបងជាមួយគ្នា ។
-
ផង
( អា. និ.អាយតនិបាត )
នៃ ។ ព. សា. សម្រាប់ប្រើជាជំនួសពាក្យ នៃ ជាសាមីសម្ពន្ធ : នេះរបស់ផងខ្ញុំ, នុ៎ះរបស់ផងប្អូនខ្ញុំ ។ និយាយបញ្ជាក់ជា ផង់ ក៏មាន : របស់ផង់ខ្ញុំ; ក្លាយមកទៀតថា ផន់ ឬ ផិន ក៏មាន : របស់ផន់ខ្ញុំ, របស់ផិនខ្ញុំ (ប្រើតាមទម្លាប់, ប៉ុន្តែត្រូវសរសេរ ផង ទើបត្រឹមត្រូវ) ។
-
ផង់
( គុ.គុនសព្ទ )
ដែលល្អិតម៉ដ្ឋ, ម៉ដ្ឋស្លុង : ល្អិតផង់ ។ ន. កម្ទេចដែលល្អិតម៉ដ្ឋ : ផង់អង្កាញ់, ផង់ដីស ។
-
ផងដែរ
( និ.និបាតសព្ទ )
ពាក្យនេះសំឡឹងសេចក្ដីខាងដើម មានន័យថា សកម្មភាពសេចក្ដីខាងចុងដូចសកម្មភាពសេចក្ដីខាងដើម ។ ឧ. ខ្ញុំនៅភ្នំពេញអ្នកក៏នៅភ្នំពេញផងដែរ ។ ឬប្រើសម្រាប់បន្ថែមនៅលើសេចក្ដីខាងដើម ។ ឧ. ភេជាសត្វហែលទឹក និងជាសត្វស៊ីត្រីផងដែរ ។
-
ផងអញ
( ន.នាមសព្ទ )
ពាក្យសម្រាប់ប្រើភ្ជាប់ពាក្យរបស់ ជួយលម្អពាក្យថា របស់ជាសាមីសម្ពន្ធ ពាក្យសម្រាប់បញ្ជាក់កម្មសិទ្ធិរបស់ខ្លួន ។ ឧ. ខោនេះជារបស់ផងអញ, នេះរបស់ផងខ្ញុំ, នេះរបស់ផងប្អូនខ្ញុំ ។ ប្រើក្លាយជាផង់ក៏មាន, ផន់ក៏មាន, ផិនក៏មាន ឧ. របស់ផង់ខ្ញុំ, របស់ផន់ខ្ញុំ, របស់ផិនខ្ញុំ ។ តែប្រើផងត្រឹមត្រូវជាង ។ ខ្លះប្រើក្លាយជា ប៉ិន ផងក៏មាន ៖ ពូថៅនេះជារបស់ប៉ិនខ្ញុំ ?
-
ផត
( គុ.គុនសព្ទ )
ដែលខូង, ទ្រុឌចូល : ថ្ពាល់ផត, សាច់ផត ។
-
ផត
( កិ.កិរិយាសព្ទ )
ធ្វើពោះឲ្យខូងចុះ, ឲ្យញោចចូលក្នុងដោយប្រឹង : ផតពោះ ។
Headley's Khmer-English Dictionary
-
ផ
[pʰɑɑ]
- detail »
twenty-second letter of the Cambodian alphabet
-
ផគ្គុណ
- detail »
See: ផល្គុន -
ផគ្គុនី
( n )
[pʰakkuʔnii]
- detail »
Phaggunī (name of a star)
-
ផង
( fp )
[pʰɑɑŋ]
- detail »
marker indicating that the extent or limit stated in the sentence is not as far, long, or great as it could be or might have been
Eg. លោកចេញដំណើរម៉ោង ៦ ព្រឹកអញ្ចឹង ឆាប់ពេកហើយ! មិនឆាប់ពេកទេ! គេឲ្យខ្ញុំចេញដំណើរម៉ោង ៥ ផង: You're leaving at 6:00 a.m; that's too early. That's not early; I could leave at 5:00. -
ផង
( adv )
[pʰɑɑŋ]
- detail »
simultaneously
-
ផង
( prenp )
[pʰɑɑŋ]
- detail »
of, belonging to
Eg. កុំយករបស់ផងខ្ញុំ!: Don't take my things! -
ផង
( prenp )
[pʰɑɑŋ]
- detail »
(together) with
-
ផង
( postnp )
[pʰɑɑŋ]
- detail »
all
-
ផង
( fp )
[pʰɑɑŋ]
- detail »
also, too, as well; even though
Eg. ខ្ញុំខ្មែរផង ខ្ញុំមិនដែលបានញ៉ាំម្ហូបនោះទេ: Even though I'm Cambodian, (I've) never eaten that (kind of) food. -
ផង
( fp )
[pʰɑɑŋ]
- detail »
marker indicating entreaty or a polite request, please..., would you ...
Eg. ជួយខ្ញុំផង!: Help me!