Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ច
ព្យពា្ជនៈទី ១ ក្នុងវគ្គទី ២ ជាតាលុជៈ មានសំឡេងត្រង់ពិតាន គឺត្រង់ក្រអូមមាត់ ជាសិថិល-អឃោសៈ, សំ. បា. មានសូរថា ចៈ ។
-
ច
( កិ.កិរិយាសព្ទ )
ពុះឈើបំបែកជាពីរដោយដឹងភ្លុក : មនុស្សក្នុងជាន់បុរាណច្រើនចឈើធ្វើជាក្ដារក្រាល ព្រោះក្នុងសម័យនោះមានតែដឹងមិនទាន់មានរណារ ។
-
ច
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ច្ច អ. ថ. ច) ស្បៃហ្នាំង គឺស្បៃសដែលគេត្រដាងបញ្ចាំងស្រមោលរូបស្បែកដាប់រំហោក : ចហ្នាំង ឬ
- ចណាំង សំពត់សដែលសម្រាប់បញ្ចាំងភាពយន្តសម័យបច្ចុប្បន្នក៏គឺ ច នុះឯង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង, ហ្នាំង ផង)។
-
ច
( ន.នាមសព្ទ )
( យ.យួន ( ភាសាយួន ) )
(ឆ្កែ) ឈ្មោះឆ្នាំទី ១១ (សុនខ) : ឆ្នាំ ច ។
-
ចក
( ន.នាមសព្ទ )
សេវាលជាតិពួកមួយ អណ្ដែតលើទឹក ។
-
ចក
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ច្ចក អ. ថ. ចក “កូនផ្តិលបណ្ដែត”) ឈ្មោះពែងមួយយ៉ាងមានរូបតូចរាក់ : ទឹកមួយពែងចក ។
-
ចក់
( ឧ.ឧទានសព្ទ )
សូរសម្រែកសត្វជីងជក់យំ : ចក់ៗ ។ ន. ឈ្មោះចបមួយយ៉ាង ផ្លែវែងត្រង់ដងខ្លីមានចម្ពាម សម្រាប់កាន់ចូកស្មៅទៅតាមជួរដំណាំ : ចបចក់ ។
-
ចក្ខុ
( ន.នាមសព្ទ )
[ច័ក-ខុ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចក្សុស៑) អាយតនៈ សម្រាប់មើល សម្រាប់ឃើញរូបផ្សេងៗ (ភ្នែក) ។
- ចក្ខុន្រ្ទិយ (ច័ក ខុន-ទ្រី) ឥន្រ្ទិយគឺភ្នែក (ភ្នែកមានភ្នាក់ងារជាធំខាងការឃើញ) ។
- ចក្ខុទ្វារ ទ្វារភ្នែក ។
- ចក្ខុនិមិត្ត (--មិត) ភ្នែកជាគ្រឿងសម្គាល់ ឬ ជាហេតុនៃរូបារម្មណ៍ ។
- ចក្ខុបថ (--បៈ-ថៈ ឬ--បត់) ន. គន្លងនៃភ្នែក, ខ្សែជាប់ពីភ្នែកទៅ ដែលជាផ្លូវនៃរូបារម្មណ៍ ។
- ចក្ខុបសាទ ឬ - ចក្ខុប្រសាទ (--ប៉ៈសាត ឬ--ប្រសាត) តួប្រស្រីថ្លាមានសណ្ឋានតូច (ក្នុងគម្ពីរខាងពុទ្ធសាសនាថា មានប្រមាណប៉ុនក្បាលចៃ) ដែលតាំងនៅត្រង់កណ្ដាលកែវភ្នែក; ប្រសាទនេះហើយដែលនាំឲ្យភ្លឺមើលឃើញរូបផ្សេងៗ, បើខូចប្រសាទនេះហើយ ក៏មើលអ្វីពុំឃើញហៅថា ងងឹត ឬខ្វាក់ ។
- ចក្ខុរោគ រោគក្នុងភ្នែក, រោគដែលកើតក្នុងភ្នែក, ជម្ងឺភ្នែក ។
- ចក្ខុវិកល (--វិ-កល់) ន. ឬ គុ. វិកលនៃភ្នែក; ការខ្វាក់ភ្នែក; ដែលមានភ្នែកវិកល ។
- ចក្ខុវិញ្ញាណ សេចក្ដីដឹងដែលកើតឡើងព្រោះអាស្រ័យភ្នែក សំដៅចំពោះត្រង់ដែលរូបមកប៉ះនឹងចក្ខុ ហើយកើតឡើងជាសេចក្ដីដឹង ។
- ចក្ខុសម្ផស្ស (--ស័ម-ផ័ស ឬ--សំផស់) ដំណើរដែលចក្ខុនិងរូបព្រមទាំងវិញ្ញាណខ្ទប់គ្នា ។
- ចក្ខ្វាយតនៈ (ច័ក-ខ្វា-យ៉ៈ-តៈ-ន៉ៈ) អាយតនៈ គឺចក្ខុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយតនៈ ផង) ។
-
ចក្ខុ --
(មើលក្នុងពាក្យ ចក្ខុ) ។
-
ចក្ខុបត្ថម្ភក
( ន.នាមសព្ទ )
[--ភក់]
( បា.បាលី ( បាលីភាសា ) )
មើលក្នុងពាក្យ វ៉ែនតា និង ស្នងភ្នែក ។
Headley's Khmer-English Dictionary
-
ច
( v )
[cɑɑ]
- detail »
to split (wood) lengthwise, divide a piece of wood in two
-
ច
( n )
[cɑɑ]
- detail »
piece of white cloth used as a screen for projecting shadow pictures
Reference: ចហ្នាំង -
ច
( n )
[cɑɑ]
- detail »
the Year of the Dog (the 11th year of the 12-year lunar cycle)
Reference: ឆ្នាំច -
ច
[cɑɑ]
- detail »
sixth letter of the Cambodian alphabet
-
ចក
( n )
[cɑɑk]
- detail »
kind of aquatic plant
-
ចក
( n )
[cɑɑk]
- detail »
a small, shallow cup
-
ចក់
( n )
[cɑk]
- detail »
weeding hoe with a long blade and short handle
-
ចក់
( i )
[cɑk]
- detail »
sound made by certain geckos
-
ចក្ក
[cak, cakkaʔ-]
- detail »
See: ចក្រ (1) -
ចក្ខបាយតនៈ
( n )
[cakkvaayeaʔtaʔnaʔ]
- detail »
orbit of the eye