Khmer Dictionary: ឦ
Chuon Nath's Khmer-Khmer Dictionary
-
ឦស
( ន.នាមសព្ទ )
[អ៊ីសៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឦឝ) អ្នកធំ អធិប, អធិបតី, អ្នកដែលជាម្ចាស់លើគេ ។
- ឦសភាព ឥស្សរភាព ។ ពាក្យកាព្យឬឋានន្តរមន្រ្តី, ខ្មែរបុរាណច្រើនរៀង ឦស ភ្ជាប់ពីខាងចុងសព្ទដទៃដែលមានចុងសព្ទជាស្រៈ អ, ផ្លាស់ ឦស ជា ឯស តាមវិធីសន្ធិសំស្រ្កឹត, ប្រើជា គុ. ក៏មាន, ប្រើជា សកត្ថ ឬ បទបូរណៈ គឺគ្រាន់តែរៀងភ្ចាប់មកសម្រួលពាក្យមិនសំដៅសេចក្ដីរបស់សព្ទ ឦស ក៏មាន, ដូចជា នគរេស “ក្រុងធំ” ឬ “ក្រុង”; នរេស “អ្នកដែលជាម្ចាស់នៃនរជន” (ព្រះរាជា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះបាទសម្តេចព្រះនរេស ជ័យជេស្ឋគ្រប់គ្រងរាជរដ្ឋា មានព្រះតម្រាស់ឲ្យសេនា ចូលមកគ្រប់គ្នាក្នុងវាំងជ័យ ។ ពានរេស “ស្តេចពានរ”; ភូបេស “ព្រះរាជា”; ភូមេន្រ្ទេស “រាជាធិរាជ” ឬ “ព្រះរាជា”; រាជាធិបេស “អធិបតីតាងព្រះនេត្រព្រះកាណ៌នៃព្រះរាជា”; វង្សាធិបេស “អធិបតីរាជវង្ស” ឬ “អធិបតីរក្សាព្រះរាជវង្សានុវង្ស” ។ល។ (លោក-អ្នកខ្លះដែលពេញចិត្តប្រើតាមសំនៀងលាវ-សៀម, ក៏សរសេរជា នគរេត, នរេត, ភូបេត, ភូមេន្រ្ទេត, រាជាធិបេត, វង្សាធិបេត ទៅអស់ ព្រោះលាវ-សៀមអានតួស ប្រកបមានសំឡេងជា ដ ឬ ត ប្រកបទៅវិញ; តាមការណ៍ពិត, គួរអានតាមសំឡេងអក្សរជា សំនៀងភាសាជាតិរៀងខ្លួនជាការត្រឹមត្រូវល្អ) ។
-
ឦសធរ
( ន.នាមសព្ទ )
[អ៊ីសៈធ]
( បា.បាលី ( បាលីភាសា ) )
(សំ. ឦឝាធរ) ឈ្មោះភ្នំមួយក្នុងពួកភ្នំសត្តបរិភណ្ឌ (ហៅ ឥសិន្ធរ ក៏បាន, ខ្មែរប្រើពាក្យនេះជាងថា ភ្នំឥសិន្ធរ) ។
-
ឦសាន
( ន.នាមសព្ទ )
[អ៊ី--]
( បា.បាលី ( បាលីភាសា ) )
(សំ. ឦឝាន) ព្រះឥសូរ; ពន្លឺ; លម្អ ។ ទិសព្រះឥសូរ គឺទិសតូចឬទិសជ្រុងត្រង់ចន្លោះទិសឧត្ដរនិងទិសបូព៌ : ទិសឦសាន ។
-
ឦសូរ
[អ៊ី ឬ អី--]
ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥសូរ ។
-
ឦស្វរៈ
[អ៊ីស្វៈរ៉ៈ]
ដូចគ្នានឹង ឥស្សរៈ, ឥសូរ ។
Headley's Khmer-English Dictionary
-
ឦ
[ʔeʔ, ʔii, ʔəy]
- detail »
independent vowel representing the Sanskrit and Pali vowel: ī (words with ឦ may also be written with អី, អ៊ី, or ឥ )
-
ឦតិហាស
[ʔeʔteʔhaah]
- detail »
See: ឥតិហាស -
ឦទិសនាម
( n )
[ʔeʔtiʔsaʔniem]
- detail »
paronym
See: ឦទិសស័ព្ទ -
ឦស
( n )
[ʔiisaʔ]
- detail »
important person, boss, chief, lord, master.
-
ឦស
( adj )
[ʔiisaʔ]
- detail »
to have power; to be superior; important
-
ឦសាន
( n )
[ʔəysaan, ʔiisaan]
- detail »
northeast
-
ឦសាន
( n )
[ʔəysaan, ʔiisaan]
- detail »
radiance; beauty, charm
-
ឦសាន
( n )
[ʔəysaan, ʔiisaan]
- detail »
epithet of Shiva
-
ឦសូរ
- detail »
See: ឥសូរ -
ឦស្វរៈ
- detail »
See: ឥស្សរៈ