Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឮ

Chuon Nath's Khmer-Khmer Dictionary
  1. ឮ
    ស្រៈ​សំស្រ្កឹត ជា​ទីឃៈ (អ. ថ. លឺ) ជា​ទន្តជៈ​មាន​សំឡេង​កើត​ត្រង់​ប្រទល់​ធ្មេញ (ដូច ល  ដែរ), មាន​ប្រើ​បន្តិច​បន្តួច ដូច​ជា ព. បុ. ថា : ឮ​ជ័យ, ឮ​ជា  ជា​ដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
  2. ឮ ( កិ.កិរិយាសព្ទ )
    ចាប់​យក​សូរ​សព្ទ​បាន​ឬ​បាន​ដឹង​សូរ​សព្ទ​ដោយ​សោត្រ​ប្រសាទ : ឮ​គេ​និយាយ​គ្នា, ឮ​ដំណឹង ។ លាន់​សូរ​សព្ទ​ចេញ : ផ្គរ​លាន់​ឮ​ខ្លាំង ។
    - ឮ​ឈ្មោះ ឬ - ឮ​នាម ល្បី​ឈ្មោះ, សាយ​ឈ្មោះ ។
    - ឮ​មាត់​ឮ​ក ឮ​សូរ​ជជែក​ប្រកែក​គ្នា, កើត​មាន​ជម្លោះ​ប្រកែក ។ល។
  3. ឮជា ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    ដែល​ល្បី​ល្បាញ; ជាញជ័យ, អង់អាច, ហៅ​ហាន ។ ច្រើន​ប្រើ​តែ​ក្នុង​កាព្យ, ដូច​ជា សេនា​អង់អាច មាន​ឫទ្ធិ​អំណាច អាច​ហាន​ឮ​ជា​ អស់​ពួក​សត្រូវ ទួទាំង​ទិសា សឹង​ខ្លាច​ចេស្តា តេជះ​ជាញជ័យ ។ សរសេរ​ជា លឺជា ក៏​បាន ។
  4. ឮជ័យ ( ន.នាមសព្ទ )
    ទី​ដែល​លេច​ឮ​ឈ្មោះ​ថា​ជា​ទី​មាន​ជ័យ គឺ​ជា​នាម​ដំបូង​បង្អស់​នៃ​ក្រុង​ឧដុង្គ ដែល​ក្នុង​សម័យ​នោះ​ហៅ​ថា បន្ទាយ : បន្ទាយ​ឮជ័យ គឺ​ក្រុង​ឧដុង្គ​ឮ​ជ័យ (សរសេរ​ជា
    - លឺជ័យ ក៏​បាន) ។ លុះ​ចំណេរ​កាល​ត​មក​ ទើប​ព្រះ​រាជ​ធានី​នេះ​ប្រែ​នាម​ថា
    - ក្រុង​ឧដុង្គ​មាន​ជ័យ វិញ : ឧដុង្គ​មាន​ជ័យ ជា​រាជ​ធានី​ចាស់ នៅ​ក្នុង​អាណា​ខេត្ត​កំពង់ស្ពឺ (សព្វ​ថ្ងៃ​នេះ) ។
  5. ឮលាន់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​គ្រាន់​តែ​ឮ​លាន់​កង​រំពង​ប៉ុន្តែ​ឮ​ពុំ​ប្រាកដ​ជា​សូរ​សព្ទ​អ្វី​ឬ​រឿង​ហេតុ​អ្វី​ឡើយ ។ ច្រើន​ប្រើ​ជា​ពាក្យ​លាយ​ក្នុង​កាព្យ, ដូច​ជា : មាន​ការណ៍​ឮ​លាន់ តើ​មាន​អាសន្ន អ្វី​ប្លែក​យ៉ាង​ណា គួរ​សួរ​បញ្ជាក់ ឲ្យ​អ្នក​រាល់​គ្នា បាន​ដឹង​ច្បាស់​ថា ជា​រឿង​ហេតុ​អ្វី ? (សរសេរ​ជា
    - លឺ​លាន់ ក៏​បាន) ។
  6. ឮសាយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    ដែល​មាន​កេរ្តិ៍​ឈ្មោះ​ពីរោះ​ល្បី​លេច​ឮ​សាយ​សុស​សព្វ​ទិសានុទិស : កេរ្តិ៍​ឈ្មោះ​ឮ​សាយ; រុងរឿង, ថ្កើងថ្កាន : លោក​ឮ​សាយ​សប្បាយ​អស្ចារ្យ​ណាស់ ។ ច្រើន​ប្រើ​លាយ​ក្នុង​កាព្យ, ដូច​ជា : អាពុក​និង​ម្តាយ នូវ​ញាតិ​ទាំងឡាយ សប្បាយ​ពន់​ពេក ព្រោះ​ឮ​ថា​កូន ឮ​សាយ​ចម្លែក គេ​អរ​អនេក ឯក​ឥត​គណនា ។ ន. ព្រះ​មហា​ក្សត្រិយ៍ : ព្រះ​ឮ​សាយ ទ្រង់​ចំណាយ​ព្រះ​រាជ​ទ្រព្យ​ជា​ទាន​បរិច្ចាគ... ។ សរសេរ​ជា លឺ​សាយ ក៏​បាន ។
Headley's Khmer-English Dictionary
  1. ឮ [lɨɨ]   - detail »
    independent vowel representing the Sanskrit vowel លឭៃ (words spelled with ឮ may also be spelled with លឺ )
  2. ឮ ( v ) [lɨɨ]   - detail »
    to hear; to be heard
    Eg. ខ្ញុំមិនឮ​លោកនិយាយទេ: I can't hear you.
  3. ឮឮ ( adv ) [lɨɨ - lɨɨ]   - detail »
    loudly (var. ឮនេះឮ this often has the connotation of being uncomfortably loud)


Prohok Solutions @2017 : Learn Khmer | Khmer Calendar