Khmer Dictionary: ឡ
Chuon Nath's Khmer-Khmer Dictionary
-
ឡ
ព្យញ្ជនៈទី ៣២ តាមលំដាប់ពួកព្យញ្ជនៈ ៣៣ តួ, ជាព្យញ្ជនៈទី ៧ ក្នុងសេសវគ្គឬអវគ្គ សម្រាប់ប្រើក្នុងភាសាបាលីនិងភាសាខ្មែរ, ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល ។ សម្រាប់បាលីភាសា មិនដែលប្រើជាតួដើមពាក្យឡើយ មានប្រើបន្តិចបន្តួចតែជាតួចុងពាក្យ ដូចជា កីឡា, ចក្កវាឡ, ចូឡា, ចូឡាមណិ ជាដើម ។ សម្រាប់ភាសាសំស្រ្កឹត មិនមានប្រើសោះ, ត្រង់ពាក្យណាដែលបាលីភាសាប្រើតួ ឡ សំស្រ្កឹតប្រើជាតួ ឌ ដូចជា បា. គរុឡ, កីឡា, ចូឡា, ចូឡាមណិ; សំ. គរុឌ, ក្រីឌា, ចូឌា, ចូឌាមណិ; ពាក្យខ្លះសំស្រ្កឹតប្រើតួ ល ត្រង់កន្លែងដែលបាលីជា ឡ ក៏មាន, ដូចជា បា. ចក្កវាឡ, កាឡបក្ខ, កាឡសីហ; សំ. ចក្រវាល, កាលបក្ស, កាលសឹហ ជាដើម ។ សម្រាប់ភាសាខ្មែរក្នុងសម័យបុរាណជាន់ដើម មិនប្រើសោះ ប្រើតែ ល ឬ ល៉, ក្នុងសម័យបុរាណជាន់បន្ទាប់ជាលំដាប់មក មានប្រើខ្លះបន្តិចបន្តួច, លុះចំណេរតមកដល់សម័យបច្ចុប្បន្ននេះ ខ្មែរប្រើតួ ឡ ច្រើនជាងពីដើម; ពាក្យណាដែលមានសំឡេងជា ឡ ដូចជា ឡក, ឡត, ឡាយ, ឡេះឡោះ, សំឡាញ់, សំឡេង ជាដើម សម័យបុរាណប្រើជា ល៉ក, ល៉ត, ល៉ាយ, ល៉េះល៉ោះ, សម្លាញ់, សម្លេង... (ប៉ុន្តែ សម្លាញ់, សម្លេង សម័យឥឡូវក៏នៅប្រើដែរ)។ល។
-
ឡ
( ន.នាមសព្ទ )
គុកឬជើងក្រានគុកធំទូលាយ បិទភ្ជិតទុកឲ្យមានប្រហោងតែត្រង់កន្លែងដែលត្រូវទុក សម្រាប់ដុតឥដ្ឋជាដើមបង្ហប់កម្តៅឲ្យឆ្អិន : ឡឥដ្ឋ, ឡក្បឿង, ឡធ្យូង ។
-
ឡ
សូរស្រែកឬយំឮខ្លាំង : ស្រែកឡ, យំឡ ។
-
ឡក
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ហ្ល្ចក អ. ថ. ហ្លក “លង; បន្លាច”) ប្រើសម្ដីលូក-លឲ្យដឹងខ្លួនឬឲ្យអន់ចិត្ត, និយាយចំអកឲ្យ : ឡកឲ្យឈឺចិត្ត, និយាយឡក ។ សម្តែងអាការក្រមាច់ក្រមើមមានញាក់មុខជាដើម (អាការរបស់ត្លុក) : ឡកមុខ, ឡកឆៃយ៉ាំ ។ (ព. ប្រ.) ត្រឡប់មុខជាក្រោយក្រោយជាមុខ : ឡកចុះឡកឡើង, ឡកមុខឡកក្រោយ ។
-
ឡកឡាយ
( កិ.កិរិយាសព្ទ )
និយាយឡកដោយពាក្យលែបខាយឬនិយាយឡកឲ្យរឿយៗ : ឡកឡាយឲ្យដឹងខ្លួន, និយាយឡកឡាយ ។
-
ឡង់
( ន.នាមសព្ទ )
តាំងយូក្រដាសតូចសាច់រឹងរាងខុបក្រឡូម សម្រាប់ថ្វាយអ្នកតា (របស់ចិនយួន) : បន់អ្នកតាថ្វាយឡង់, រូបអ្នកតាបាំងឡង់ ។
-
ឡងៗ
( ឧ.ឧទានសព្ទ )
or កងៗ
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
ពាក្យសម្រាប់ក្មេងយកដៃស្ទាបអង្អែលគូទគោឬក្របីលោមឲ្យកងកន្ទុយឡើង : ឡងៗកងកន្ទុយ !... ។
-
ឡត
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ហ្ល្ចត អ. ថ. ហ្លត “លំផូង; បំពង់តូច;...”) បំពង់តូចមានប្រហោងរហូត សម្រាប់ដាក់ប្រហកខាងក្នុងប្រហោងអ្វីៗ : ឡតស្ពាន់ ។
-
ឡប់
( កិ.កិរិយាសព្ទ )
ភ័ន្តវិលវល់ស្មារតី ព្រោះស្លន់ឬព្រោះគេនិយាយបន្លប់ជាដើម : ឡប់គំនិតគិតមិនឃើញ ។
- ឡប់ពុទ្ធោ ឡប់រកនឹកពុទ្ធោពុំឃើញ : ភ័យឡប់ពុទ្ធោ ។ ព. សា. ត្រឡប់វិញ, វិលវិញ : ឡប់មកវិញ ។
-
ឡប់
( គុ.គុនសព្ទ )
ដែលផ្សាយក្លិនធុំអាក្រក់ខ្លាំង : ស្អុយឡប់, ឆ្ងៀមឡប់ ។ ព. ប្រ. ដែលខូចកេរ្តិ៍ឈ្មោះ អាប់អន់លេចឮសាយសុសសព្វទិសទី : កេរ្តិ៍ឈ្មោះស្អុយឡប់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កេរ្តិ៍ឈ្មោះស្អុយឡប់ ទោះលាបទឹកអប់ ក៏កែមិនឡើង ទោះបីមានបុណ្យ យសស័ក្តិធ្លាប់ថ្កើង ប្រើឫកចើងម៉ើង ក៏ឡើងមិនរួច ។
Headley's Khmer-English Dictionary
-
ឡ
[lɑɑ]
- detail »
the 32nd letter of the Cambodian alphabet
-
ឡ
( n )
[lɑɑ]
- detail »
oven, furnace, kiln
-
ឡ
[lɑɑ]
- detail »
-
ឡ
[lɑɑ]
- detail »
-
ឡក
( v )
[lɑɑk]
- detail »
to ridicule, make funny gestures at, tease, make fun of, laugh at; to clown, act like a clown ; to grimace; to mimic
-
ឡក
( v )
[lɑɑk]
- detail »
to dance
-
ឡក
( adj )
[lɑɑk]
- detail »
to be disorderly, confused
-
ឡង់
( n )
[lɑŋ]
- detail »
kind of small paper umbrella used esp. by Chinese and Vietnamese as an offering to ancestral spirits
-
ឡង់រ៉ូវែរ
( n )
[lɑŋ roovɛɛ]
- detail »
Land Rover (jeep-like vehicle)
-
ឡងៗ
( i )
[lɑɑŋ]
- detail »
playful term used by children tending livestock to get the animal to raise its tail