Khmer Dictionary: ឫ
Chuon Nath's Khmer-Khmer Dictionary
-
ឫ
ស្រៈសំស្រ្កឹត ជារស្សៈ (រឹ) ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល (ដូច រ ដែរ); សម្រាប់ប្រើខាងភាសាសំស្រ្កឹត, ខាងភាសាខ្មែរមានប្រើតែ ៦ ម៉ាត់គឺ ឫក, ឫកពា, ឫស, ឫសដី, ឫសដូង, ឫស្សី (ដើមឫស្សី) ប៉ុណ្ណេះ ។ សម្រាប់ប្រើភាសាសំស្រ្កឹត, ខ្មែរច្រើនផ្លាស់ ឫ ធ្វើជា រឹ ដូចជា : ឫទ្ធិ, ភ្ឫតក, ម្ឫគ, ម្ឫត្យុ, វ្ឫក្ស, វ្ឫទ្ធិ, ឝ្ឫង្គារ ផ្លាស់ជា រឹទ្ធិ, ភ្រឹតក, ម្រឹគ, ម្រឹត្យុ, វ្រឹក្ស > ព្រឹក្ស, វ្រឹទ្ធិ > ព្រឹទ្ធិ, ឝ្រឹង្គារ > ស្រឹង្គារ ជាដើម ។
-
ឫក
( ន.នាមសព្ទ )
or ឫកពា
មារយាទ; កិរិយា, អាការកិរិយា, បែបបទ, សណ្ដាប់ធ្នាប់ (របស់រូបកាយ) : ឫកល្អ, ឫកអាក្រក់, ឫកសុភាព, ឫកថ្លៃ, ឫកថោក; ធ្វើឫក, វាយឫក; ឫកពាសមរម្យ (ឫកពា ប្រហែលជាក្លាយមកពី ឫក្សពារ “ថ្ងៃមានឫក្ស”, ក្រែងពួកបុព្វបុរសរបស់យើងប្រើជាពាក្យប្រៀបថា “មនុស្សមានមារយាទដូចជាថ្ងៃមានឫក្ស” ទេដឹង ?) ។
-
ឫក្ស
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បា. ឥក្ក “នក្សត្រ; ខ្លាឃ្មុំ; ស្វាអង្គទ”) ផ្កាយក្រពើ; ផ្កាយនព្វគ្រោះ; វេលាមានជោគ, មានមង្គល, មានសួស្ដី ដែលកំណត់តាមហោរាសាស្រ្ត : ហោរសង្កេតរកឫក្ស, ថ្ងៃមានឫក្ស (សរសេរជា ឫក្ស ដូច្នេះឯង ប៉ុន្តែមានសំនៀងឲ្យថាជា ២ ប្រភេទ : អ្នកខ្លះថា រឹក អ្នកខ្លះថា រើក, ដែលថា រើក ជាសំនៀងឃ្លាតក្លាយតាមទម្លាប់និយាយ, ដូចគ្នានឹងពាក្យ កណ្តុរ, ឆ្នាំកុរ, ខ្នុរ, សម្បុរ, អសុរ, ហឹរ នេះសរសេរយ៉ាងនេះឯង ប៉ុន្តែអ្នកខ្លះនិយាយក្លាយសំនៀងថា កណ្ដោរ, ឆ្នាំកោរ, ខ្នោរ, សម្បោរ, អសោរ, ហើរ ដូច្នេះទៅវិញ; សៀមក៏សរសេរ ឫក្ស ប៉ុន្តែនិយាយក្លាយសំនៀងថា រើក ដែរ អ. ថ. រ៉ឺក ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នក្ខត្តឫក្ស >នក្ខត្តឫក្ស ផង) ។
-
ឫក្សណៈ
( ន.នាមសព្ទ )
[រឹក-ក្សៈណៈ]
or ឫក្សណ៍ (រឹក)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឫក្សណ, ឦក្សណ; បា. ឥក្ខណ) ការមើល, ការឃើញ ។ ប្រើជាបទសមាស : ឫក្សណភាព ភាវៈឬដំណើរមើល, ឃើញ ។
- ឫក្សណការណ៍ ហេតុឬដំណើរដែលឃើញ ។
- ឫក្សណាការ (< ឫក្សណ + អាការ) អាការដែលឃើញ ។ល។
-
ឫក្សពារ
( ន.នាមសព្ទ )
[រឹក-ពា ]
( សំ. ស.សំស្រ្កឹតសន្មត )
(ឫក្ស + វារ “ថ្ងៃ”, វ > ព) ថ្ងៃមានឫក្ស : ចេញត្រូវឫក្សពារពេលបវរ កើតលាភកុះករច្រើនពេកពន់ ដែលក្បួនហោរា ឲ្យគូរគន់ តាមបែបពួកជនជឿក្បួនហោរ ។ ខ្លះធ្លាប់ជឿទៅត្រូវខ្លះដែរ ពិបាកបំបែរចិត្តថាភរ ជួនកាលភ្លេចគិតគំនិតវរ ទោះភរមិនភរដឹងពុំដល់ ។ (គួរប្រយ័ត្ន កុំច្រឡំពាក្យ ឫកពា និង ឫក្សពារ នេះព្រោះមានអត្ថន័យផ្សេងទីទៃពីគ្នា) ។
-
ឫក្សេស
( ន.នាមសព្ទ )
[រឹក-ក្សេស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឫក្សេឝ < ឫក្ស “ផ្កាយ” + ឦឝ “ជាធំ” = ដែលជាចម្បងជាងពួកផ្កាយ) ព្រះចន្រ្ទ ។
-
ឫគ្វេទ
( ន.នាមសព្ទ )
[រឹក-វេទៈ ឬ--វេត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< ឫច៑ “សេចក្ដីសរសើរ” + វេទ, ច៑ > គ៑ = ឫគ៑វេទ> ឫគ្វេទ; បា. ឥរុ + វេទ) ឈ្មោះគម្ពីរវេទទី ១ ក្នុងវេទទាំង ៣ ឬទាំង ៤ របស់ ពួកព្រាហ្មណិក ជាគម្ពីរសម្តែងសេចក្ដីសរសើរពួកទេវតា ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ ផង) ។
-
ឫណ
( ន.នាមសព្ទ )
[រឹណៈ ឬ រឹន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឥណ) បំណុល; ការឲ្យខ្ចី ។ ប្រើជាបទសមាសឬបទតទ្ធិត : ឫណគ្រ័ស្ត, ឫណាយិក, ឫណិន (រឹ-ណៈគ្រ័ស, រឹ-ណា--, រឹ-និន) ដែលជាប់បំណុល; អ្នកជំពាក់បំណុលគេ, កូនបំណុល ។
- ឫណមត្កុណ ឬ - ឫណមាគ៌ណ (រឹ-ណៈមុ័ត-ត្កុន ឬ --មារ-គន់) អ្នកទទួលធានាឲ្យកូនបំណុលគេ, អ្នកធានា ។ល។
-
ឫត
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សេចក្ដីពិត; ច្បាប់, សណ្ដាប់ធ្នាប់, វិន័យ (សម្រាប់សាសនា); ការប្រព្រឹត្តតាមគន្លងធម៌, តាមលំអានច្បាប់ ។
-
ឫតិយា
( ន.នាមសព្ទ )
[--យ៉ា ]
or ឫតីយា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
គរហា, និន្ទា; ការមើលងាយ; សេចក្ដីខ្មាស; ដំណើរអាម៉ាស់មុខ; សេចក្ដីស្អប់ខ្ពើម; សេចក្ដីខ្លាចរអា, ដំណើររាងចាល ។
Headley's Khmer-English Dictionary
-
ឫ
[rɨʔ]
- detail »
independent vowel representing the Sanskrit vowel ṛ rɯʔ (words spelled with ឫ may also be spelled with រឹ )
-
ឫកពា
- detail »
See: ឫក -
ឫក្ស
( n )
[rɨk]
- detail »
Rks a (name of a certain constellation, possibly the Pleiades)
See: ?្កាយក្រពើ and ផ្កាយនព្វគ្រោះ -
ឫក្ស
( n )
[rɨk]
- detail »
star; propitious time (as determined by an astrologer) (For the lunar calendar there are 12 ឫក្ស. These are: 1. មិគសិរ or មិគសិរឫក្ស 29 days; 2. បុស្ស or បុស្សឫក្ស 30 days; 3. មាឃ or មាឃឫក្ស 29 days; 4. ផល្គុណ or ផល្គុនឫក្ស 30 days; 5. ចេត្រ or ចិត្រឫក្ស 29 days; 6. ពិសាខ or វិសាខឫក្ស 30 days; 7. ជេស័ or ជេដ្ឋឫក្ស 29 days; 8. អាសាឍ or អាសាឡ្នឫក្ស 30 days; 9. ស្រាពណ៍ or ស្រាវណឫក្ស 29 days; 10. ភទ្របទ or ភទ្របទាឫក្ស 30 days; 11. អស្សុជ or អស្សយុជឫក្ស 29 days; 12. កត្តិក or កត្តិកឫក្ស 30 days)
-
ឫក្សណ
( n )
[rɨksaʔnaʔ]
- detail »
surveying, reviewing, examining; action of looking or seeing
-
ឫក្សណាការ
( n )
[rɨksaʔnaakaa]
- detail »
way of looking
-
ឫក្សពារ
( n )
[rɨksaʔpie]
- detail »
happy / lucky day
-
ឫក្សេស
( n )
[rɨkseeh]
- detail »
moon
-
ឫគ្វេទ
( n )
[rɨkveit]
- detail »
the Rig Veda (ancient Indian sacred book)
-
ឫណ
( n )
[rɨn, rɨʔnaʔ]
- detail »
debt, loan