Khmer Dictionary: ឩ
Chuon Nath's Khmer-Khmer Dictionary
-
ឩកា
( ន.នាមសព្ទ )
[អ៊ូ-- ]
( បា.បាលី ( បាលីភាសា ) )
(សំ. យូក) ចៃ ។ ឈ្មោះរង្វាស់បុរាណមួយប្រភេទ ទំហំមួយខ្លួនចៃ គឺទំហំ ៧ លិក្ខា : ប្រាំពីរឩកាជាមួយធញ្ញមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ទៀតផង) ។
-
ឩដ្ឋ
( ន.នាមសព្ទ )
[អូត ]
or អូដ្ឋ
( បា.បាលី ( បាលីភាសា ) )
(ឱដ្ឋ; សំ. ឧឞ្រ្ត) សត្វចតុប្បាទពួកសត្វរើអៀង, មានពីរប្រភេទគឺ អូដ្ឋបូគពីរ អូដ្ឋមានកំពូកខ្ពស់សណ្ឋានជាបូគមួយគូមុខក្រោយ នៅលើខ្នងមានរោមក្រាស់សំកុល; អូដ្ឋបូគមួយ អូដ្ឋមានកំពូកខ្ពស់តែមួយត្រង់កណ្តាលខ្នង មានរោមបន្តិចបន្តួច ស្ទើរតែស្បែកទទេ ។ អូដ្ឋទាំងពីរប្រភេទនេះ ជាសត្វមានកម្លាំងរឹងប៉ឹង មានអំណត់ប៉ិនធន់ទ្រាំអត់សម្រេកគម្លាននិងកម្ដៅថ្ងៃជាដើម, មានប្រយោជន៍ប្រើជាយានជំនិះ ឬប្រើជាពាហនៈដឹកនាំភណ្ឌៈក្នុងប្រទេសដែលមានផ្លូវលំបាក ដូចយ៉ាងផ្លូវកាត់ឆ្លងវាលខ្សាច់ធំៗឬសមុទ្រខ្សាច់ជាដើម : នៅប្រទេសអាស៊ីភាគកណ្តាល, តួក៌េស្តង់ និង អាហ្រ្វិគ គេច្រើនប្រើអូដ្ឋជាងសត្វពាហនៈឯទៀត ។
-
ឩន
( គុ.គុនសព្ទ )
[អ៊ូន ឬ អូន ]
or អូន
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឩន) ដែលខ្វះ, មិនគ្រប់, ថយចំនួន, អន់ជាង; ថោកថយឬថយថោក, ទន់ទាប : ឩនមួយ ខ្វះមួយ ។
- អូនជាងគេ អន់ឬទន់ទាបជាងគេ ។
- អូនថយ ឬ - ឱនថយ ថយខ្សោយជាង, ទន់ទាប ។
- ឩនភាព (អូន៉ៈ--) ភាពដែលខ្វះ, មិនគ្រប់ ។ ដំណើរប្រាក់ចំណូលដែលថយចំនួន មិនធួនល្មមនឹងទប់ទល់ប្រាក់ចំណាយបាន ។
- ឩនវីសតិ (អ៊ូន៉ៈវីសៈ--) ម្ភៃខ្វះមួយ (១៩) ។
- អាប់អូន ឬ - អាប់ឱន អាប់អន់ទន់ទាប, ដែលខ្វះលម្អ, ឥតស្រីសួស្ដី, ថយថោក ។
-
ឩម !
( និ.និបាតសព្ទ )
[អូម ឬ អូម៉ៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជា ឧ.) ពាក្យលាន់មាត់ ដោយមានសេចក្ដីក្រោធខ្លាំង, ដោយគំរាមដាក់ជាដើម ។ ខ្មែរប្រើជាពាក្យផ្តើមមន្តអាគម (អ. ថ. អូម ឬ អូម៉ៈ), ក្លាយមកពី ឱម ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
- ឱមអាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាម)។ បុរាណសរសេរ ឱ្ម គឺ អ-ឧ ម > ឱម ឬ ឱ្ម មានអត្ថន័យថា “ព្រះឥសូរ, ព្រះនារាយណ៍, ព្រះព្រហ្ម ”លុះចំណេរកាលតមក, ពួកពុទ្ធសាសនិកខាងលទ្ធិអាចរិយវាទខ្លះក៏មក ឱម ឬ ឱ្ម នេះមកប្រើផងដែរថា ឱមនមស្ករ៍ ! ឬ ឱម នមោ ! “សូមនមស្ការចំពោះ ឱម គឺ អ = អរហន្តសម្មាសម្ពុទ្ធ !; ឧ = ព្រះឧត្ដមធម៌; ! ម = មហាសង្ឃគណៈ !”; (គេប្រតិបត្តិបែបនេះ ដើម្បីកុំឲ្យចាញ់លទ្ធិព្រាហ្មណិកដែលមានពាក្យ ឱម ឬ ឱ្ម ជាបែប នមស្ការ គឺឲ្យពុទ្ធសាសនិកជនដឹងថា ខាងលទ្ធិពុទ្ធសាសនិកក៏មាន ឱម ឬ ឱ្ម ដូចលទ្ធិព្រាហ្មណិកដែរ មិនចាញ់ប្រៀបគ្នាទេ) ។ល។
-
ឩរព្យ
( ន.នាមសព្ទ )
[អ៊ូរ៉ាប់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឩរវ្យ “អ្នកកើតពីឧរុព្រហ្ម”, វ > ព) វេស្សៈ ឬ វៃស្យៈ, ព្រៃងារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណ ឬ វណ្ណៈ ២ ន. ទៀតផង) ។
-
ឩរុ
( ន.នាមសព្ទ )
[អ៊ូ-- ]
or ឩរូ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឩរុ) ភ្លៅ ។ រ. ស. ព្រះឩរូ ។
- ស្នាប់ព្រះឩរូ ខោស្នាប់ភ្លៅ, ខាងក្នុង ។
- ឩរុជ ឬ - ឩរុជៈ អ្នកកើតពីឧរុព្រហ្ម (ឩរព្យ, វៃស្យៈ) ។
-
ឩសវ័ត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អ៊ូសៈវាត់ ]
or ឩសវន្ត (អ៊ូសៈវាន់)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឩឞវត៑; បា. ឩសវន្តុ) ដែលមានដីប្រៃ; ប្រទេស, ទី, តំបន់ ដែលមានដីប្រៃ ។
Headley's Khmer-English Dictionary
-
ឩ
[ʔuu, ʔoo]
- detail »
independent vowel representing the Sanskrit and Pali vowel ū (words with ឩ may also be spelled with អូ or អ៊ូ )
-
ឩកា
( n )
[ʔuukaa]
- detail »
louse; an ancient unit of linear measurement (one ឩកា equals seven លិក្ខា and seven ឩកា equals ធញ្ញមាស )
-
ឩដ្ឋ
( n )
[ʔoot]
- detail »
camel
-
ឩន
( adj )
[ʔoon, ʔuun, ʔuuneaʔ]
- detail »
to be lacking, deficient; less than; low, cheap; weakened, enfeebled; decrepit
-
ឩនាភិវឌ្ឍន៍
( adj )
[ʔuunaapʰiʔvoat]
- detail »
to be underdeveloped
-
ឩនារូបត្ថម្ភ
( n )
[ʔuunaaruupattʰam]
- detail »
malnutrition
-
ឩម
[ʔoom, ʔoomaʔ]
- detail »
-
ឩរព្យ
( n )
[ʔuurap]
- detail »
third Hindu caste which includes merchants and businessmen
-
ឩរុ
( n )
[ʔuuruʔ]
- detail »
thigh / femur
-
ឩរុជ
- detail »
See: ឩរព្យ