webease

Khmer-Khmer, Khmer-English,and English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary

  1. ព្យញ្ជនៈ​ទី ៥ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ គឺ​មាន​សំឡេង​ក្នុង​បំពង់​ក, ជា​វគ្គន្តៈ ឃោសៈ, រាប់​ចូល​ក្នុង​ពួក​ព្យញ្ជនៈ​សម្លាប់ គឺ សម្លាប់​ ជា ង៉, បើ​នៅ​ពី​ខាង​មុខ​ព្យញ្ជនៈ​អឃោសៈ ឬ ផ្ញើ​ជើង​ជា​មួយ​នឹង​ព្យញ្ជនៈ អឃោសៈ មិន​បាច់​សម្លាប់​ដោយ មូសិកទន្ត ក៏​មាន​សំឡេង​ជា ង៉ ដែរ ដូច​ជា ក្ង, ក្ងាន, ចម្ងាយ, ឆ្ងាយ, ថ្ងាន់, ថ្ងៃ ផ្ងារ ជាដើម ។
  2. ( គុ.គុនសព្ទ )
    ដែល​មាន​រំពត់​ខាង​គល់ ឬ​ខាង​ចុង​ងើយ​ស្ទើត​ឡើង : ស្នែង​គោ​ង​ស្ទើត, ទូក​ង, (ប្រើ​ឲ្យ​ងាយ​មើល ងាយ​អាន គួរ​សរសេរ ស្នែង​គោ-ង​ស្ទើត, ទូក-ង ) ។
  3. ងក់ ( ន.នាមសព្ទ )
    ឈើ​ក្ងុក ឬ ដែក​មូល​ក្រវង់ មាន​ខ្សែ​ធំ ឬ ព្រ័ត្រ​ត្រកួញ ចង​ភ្ជាប់​មាំ សម្រាប់​វាយ​ជែង​ដំរី​ឲ្យ​បោល ។
  4. ងក់ ( កិ.កិរិយាសព្ទ )
    ឱន, បង្អោន​ក្បាល​ចុះ​ហើយ​ងើយ​ឡើង : ងក់​ក្បាល ។
    - អង្គុយ​ងក់ គឺ​អង្គុយ​កុក ។
    - ងក់​ងើក​ៗ គឺ​ងក់​ផ្ងាក់​ផ្ងើក​រឿយ​ៗ ។
  5. ងងក់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ងក់​រឿយ​ៗ : ដើរ​ងងក់, ធ្វើ​ការ​ងងក់; ច្រើន​និយាយ​តែ​ចំពោះ​មនុស្ស​ចាស់ ដែល​ដើរ ឬ ធ្វើ​ការ​ងើប​ៗ ងក់​ៗ ដោយ​ជរា។
  6. ងងល់ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ងងឹត : ងងឹត​ងងល់ គឺ​ងងឹត​ពពើម ។
  7. ងងាស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​ដំណើរ​ងើប​ងើយ​គគាត : ដើរ​ងងាស; ដំណើរ​ងងាស ។
  8. ងងិះងងុះ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) or ងងីសងងូស
    ដែល​សំដែង​អាការ​រឹងរូស ឲ្យ​សំឡេង​ងងិះងងុះ​មិន​ចង់​ធ្វើ​តាម​បង្គាប់ : កូន​ខ្ញុំ​នេះ​ពិបាក​ប្រើ​ណាស់ វា​ចេះ​តែ​ងងិះងងុះ​មក​រក​វិញ ។
  9. ងងីសងងាស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​មាន​ដំណើរ​ងីសងាស​មិន​រៀប​រយ, ដែល​ទទីស​ទទាស​នាំ​ឲ្យ​ទើស​ទែង : កុំ​ដើរ​ងងីស​ងងាស​កាត់​ទី​ប្រជុំ ។
  10. ងងឹត ( គុ.គុនសព្ទ )
    ទីទៃ​ពី​ភ្លឺ, គឺ​ដែល​ឥត​មាន​ពន្លឺ : យប់​ងងឹត, ខែ​ងងឹត
    - ភ្នែក​ងងឹត ងងឹត​ភ្នែក គឺ​ភ្នែក​ដែល​អន់​ភ្លឺ ឬ មិន​សូវ​ភ្លឺ ឬ​ក៏ ភ្នែក​ខ្វាក់ (ពាក្យ​គួរ​សម) ។ ដែល​ទើស​គំនិត​គិត​មិន​យល់ :
    - ងងឹត​មុខ គឺ​ដែល​ងោង​ជ្រប់​មើល​អ្វី​មិន​ឃើញ, គិត​អ្វី​មិន​ទាន់ ដោយ​ខ្យល់​ដើរ​មិន​ស្រួល ឬ ដោយ​ខឹង​ខ្លាំង​ជាដើម (កុំ​ប្រើ​ច្រឡំ​ជា ល្ងឹត, ល្ងឹត​ល្ងង់) ។

1   2   3   4   5   6   ... 10   Next >>

Headley's Khmer-English Dictionary
  1. [ŋɔɔ]   - detail »
    fifth letter of the Cambodian alphabet
  2. ( adj ) [ŋɔɔ]   - detail »
    to be bent at one end, curved (upwards), upturned
  3. ងក់ ( v ) [ŋʊək]   - detail »
    to nod, bob (as someone's head while sleeping sitting up); to doze
  4. ងក់ ( n ) [ŋʊək]   - detail »
    wooden or metal cudgel used to strike an elephant's hindquarters to make it go faster
  5. ងងក់ ( adv ) [ŋɔŋʊək]   - detail »
    in a nodding manner (as an old person)
  6. ងងល់ [ŋɔŋʊəl]   - detail »
  7. ងងាស ( adv ) [ŋɔŋieh]   - detail »
    with head erect; audaciously, foolhardily
  8. ងងិះងងុះ   - detail »
    See: ងងីសងងូស
  9. ងងីងងើ ( adj ) [ŋɔŋii - ŋɔŋəə]   - detail »
    to be stupid, brainless, foolish
  10. ងងីសងងាស ( v ) [ŋɔŋiih - ŋɔŋieh]   - detail »
    to walk erratically.

Next >>