webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary

  1. ព្យញ្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់​ក ជា​ធនិត-អឃោសៈ, ខាង សំ. បា. មាន​សំឡេង​ជា ក្ហៈ ។
  2. ( កិ.កិរិយាសព្ទ )
    ចម្អិន​ម្ហូប​ដែល​ហៅ ខ : ខ​ត្រី, ខ​សាច់ ។
  3. ( ន.នាមសព្ទ )
    ត្រី ឬ សាច់​ដែល​ចម្អិន​ដោយ​មាន​គ្រឿង​ផ្សេង​ៗ លាយ​ផ្សំ​ផង, ជា​ម្ហូប​មាន​ទឹក​ទីទៃ​ពី​សម្ល​និង​ត្រី​ស្ងោរ : ត្រី​ខ, ជ្រូក​ខ ។
  4. ( ន.នាមសព្ទ )
    ឈ្មោះ​ដាវ​ដង​វែង មាន​ងៀង​នៅ​ខ្នង : ដាវ​ខ ។
  5. ( ន.នាមសព្ទ )
    ប្រការ, ចំពូក, មាត្រា, បទ, ន័យ, សេចក្ដី​ស្រង់ រួម​ចំនួន​ខ្លី​ៗ : ខ ១, ខ ២, ខ ៣ ។
  6. ខក ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ខាន​ចេញ​ទៅ, ខាន​ចូល​មក​ដោយ​មាន​ហេតុ​អ្វី​នីមួយ​មក​ឃាត់​ខាំង​រាំងរា : ខក​ដំណើរ
    - ជ្រុល, ហួស, ស៊ុន : ខក​សម្ដី, ខក​ខ្លួន
  7. ខក់ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ស្ទះ​ក្នុង​បំពង់​ក​ដោយ​វត្ថុ​អ្វី​ៗ ដែល​ភ្លាត់​ចូល​ទៅ ដោយ​មិន​ប្រុង​នឹង​លេប : ហាម​ក្មេង​កុំ​ឲ្យ​បៀម​លុយ​ក្រែង​វា​ខក់
  8. ខខិត ( កិ.កិរិយាសព្ទ )
    ប្រកាន់​ទុក, ចំណាំ​ទុក​នូវ​របស់​អ្វី​មួយ​ថា ជា​របស់​ខ្លួន ដោយ​ដាក់​សញ្ញា​ជា​សម្គាល់ : ឃ្មុំ​នេះ​មាន​គេ​ខខិត​ហើយ (អ្នក​ស្រុក​ខ្លះ​និយាយ​ថា
    - ខងខិត) ។
  9. ខណៈ ( ន.នាមសព្ទ ) [ខៈណៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ក្សណ) ស្របក់, រំពេច : ខណៈ​នោះ, មួយ​ខណៈ
  10. ខណ្ឌ ( ន.នាមសព្ទ ) [ខ័ន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សង្កាត់, ប៉ែក, កំណត់, ប៉ែត​អាណា​ខែត្រ ។ នាទី​ដែល​មាន​ឃុំ​ច្រើន​ឡើង ហើយ​ដែល​មាន​ចៅហ្វាយ​ខណ្ឌ​មួយ​កាន់​កាប់​រាជការ; ខណ្ឌ​ត្រូវ​ឡើង​ស្រុក ហើយ​ស្រុក​ត្រូវ​ឡើង​ខែត្រ, ជួន​កាល​ខណ្ឌ​ឡើង​ផ្ទាល់​ទៅ​ខែត្រ​ក៏​មាន : ខណ្ឌ​ភ្នំពេញ ។ ពាក្យ​ខាង​លើ​នេះ ប្រើ​តែ​ក្នុង​សម័យ​ជាន់​ដើម, សព្វ​ថ្ងៃ​គេ​ប្រើ​ពាក្យ​ ស្រុក ជា​ជំនួស ខណ្ឌ វិញ ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ( n ) [kʰɑɑ]   - detail »
    contract, agreement
  2. [kʰɑɑ]   - detail »
    second letter of the Cambodian alphabet
  3. ( n ) [kʰɑɑ]   - detail »
    part, section, paragraph, clause (e.g. of a contract or treaty); article, point; aspect; meaning
  4. ( n ) [kʰɑɑ]   - detail »
    kha (kind of thick stew made with fish or pork and sugar or sweet soy sauce, bamboo shoots, black pepper, garlic, red onions, salt, and fish sauce).
  5. ( v ) [kʰɑɑ]   - detail »
    to cook the above stew
  6. [kʰɑɑ]   - detail »
  7. ( v ) [kʰɑɑ]   - detail »
    to promise, to contract (to do something).

    Reference: ខសន្យា
  8. ខក ( initverb ) [kʰɑɑk]   - detail »
    to abstain, refrain (from), fail to
  9. ខក ( v ) [kʰɑɑk]   - detail »
    to put off, to postpone (a trip).
  10. ខក ( adj ) [kʰɑɑk]   - detail »
    to be prevented from achieving some planned goal

Next >>