Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ
ព្យញ្ជនៈទី ២ ក្នុងវគ្គទី ៤ ជាទន្តជៈ មានសំឡេងចេញត្រង់ប្រទល់ធ្មេញ ។ ជាធនិត-អឃោសៈ ខាងសំស្រ្កឹតនិងបាលីមានសំឡេងថា ត្ហៈ ។
-
ថង
( កិ.កិរិយាសព្ទ )
បុះឬគប់នឹងដុំដៃ : វាថងខ្ញុំត្រូវត្រង់ឆ្អឹងជំនីរខាងឆ្វេង ។
-
ថងមួន
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះនំក្រៀមមួយប្រភេទ មានប្រភពឯប្រទេសសៀម តកំណើតមកក្នុងប្រទេសកម្ពុជា : នំថងមួនកើតមានឡើងដោយសៀមដែលមកនៅក្នុងប្រទេសខ្មែរ ។
-
ថងយន់
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ទ្ចងហ្យន អ. ថ. ថងហ្យុន “ក្រដាសមាសរួញ”) ក្រដាសព័ណ៌មានភ្លឺរួញៗ សម្រាប់ប្រើរំលេចក្បាច់រចនាផ្សេងៗ មានប្រភពឯប្រទេសចិន : ប្រដាប់ក្បាច់ក្រដាសថងយន់ ។
-
ថងយិប
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ទ្ចងហ្យិប អ. ថ. ថងហ្យ៊ិប “ចឹបមាស”) ឈ្មោះនំស្រស់មួយប្រភេទ មានប្រភពដូចនំថងមួនដែរ : នំថងយិប ។
-
ថងយ៉ត
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ទ្ចងហ្យ្ចត អ. ថ. ថងហ្យត “ដាក់មាសបន្តិចៗ”) ឈ្មោះនំស្រស់មួយប្រភេទ មានប្រភពដូចនំថងមួនដែរ : នំថងយ៉ត ។
-
ថង់
( ន.នាមសព្ទ )
យាមធ្វើដោយសំបត់ឬខ្សែស្រែះ មានមាត់រូតបាន សម្រាប់ដាក់របស់តូច, របស់ស្រាលល្មមយួរបាន ។
-
ថង់រង
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានស្រដៀងនឹងហិបស្លា តែខ្ពស់ជាង, មានរាង៤ជ្រុង សម្រាប់រងទ្រស្លាម្លូក្នុងពិធីអាពាហ៍ពិពាហ៍ : តាមទំនៀមទម្លាប់ខ្មែរ, ថង់រងជាវត្ថុចាំបាច់ក្នុងមង្គលការអាពាហ៍ពិពាហ៍ ។
-
ថត
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ទ្ចត អ. ថ. ថត) ដោះចេញ, យកចេញ, ដកចេញ ។ ថតកឋិន វេរសំពត់កឋិនចំពោះជំនុំសង្ឃ ។ ថតរូប ភ្ជាប់ស្រមោលរូបឲ្យដិតនឹងកែវដោយគ្រឿងប្រដាប់១ យ៉ាងផ្សេងដែលហៅថា គ្រឿងថត ។ រូបដែលផ្ដិតចាកកែវនោះ ហៅថា រូបថត ។
-
ថនិកសត្វ
( ន.នាមសព្ទ )
[ថៈ និកៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ពួកសត្វដែលភេទញីមានដោះបំបៅកូនដូចជា ស្វា, ឆ្មា ជាដើម ។
Headley's Khmer-English Dictionary
-
ថ
[tʰɑɑ]
- detail »
seventeenth letter of the Cambodian alphabet ; some words in ថ may have alternate spellings in ឋ
-
ថង
( v )
[tʰɑɑŋ]
- detail »
to hit / jab (with the elbow)
-
ថង
( n )
[tʰɑɑŋ]
- detail »
gold
-
ថង់
( n )
[tʰɑŋ]
- detail »
bag, pouch, small sack, shoulder bag, purse; vesicle
-
ថញ្ញា
( n )
[tʰaɲɲaa]
- detail »
mother's milk
-
ថត
( v )
[tʰɑɑt]
- detail »
to photograph, take pictures; to record (sound); to X-ray
-
ថត
( v )
[tʰɑɑt]
- detail »
to untie; to take out
-
ថត
( n )
[tʰɑɑt]
- detail »
drawer
-
ថត
[tʰɑɑt]
- detail »
-
ថទ្ធធាតុ
( n )
[tʰɑttʰeaʔtʰiet]
- detail »
(solid) matter