webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary

  1. ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ៤ ជា​ទន្តជៈ មាន​សំឡេង​ចេញ​ត្រង់​ប្រទល់​ធ្មេញ ជា​សិថិល-ឃោសៈ; សំ. បា. អ. ថ. ទៈ ផ្សេង​គ្នា​ពី​សំឡេង ឌៈ ។
  2. ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ឈើ, ឫស្សី ឬ​ដោយ​ស័ង្កសី​ជាដើម សម្រាប់​រង, សម្រាប់​បង្ហូរ​ទឹក : ទឹក​ហូរ​តាម​ទ; ផ្ទះ​ភ្លោះ ៥ ខ្នង​មាន​ទ ៤ កន្លែង ។ ធ្នារ​ទឹក​ភ្លៀង​ដែល​ធ្លាក់​ពី​អាកាស : ទ​នៃ​ទឹក​ភ្លៀង  (បា. ហៅ ឧទកធារ, ជលធារ  “ធារ​ទឹក, ទ​នៃ​ទឹក”) ។   នេះ​ជា​សព្ទ​កំព្រា, ត្រូវ​សរសេរ ទ-ទឹក (ទ​នៃ​ទឹក), កុំ​ឲ្យ​ច្រឡំ​នឹង ភ្លៀង​ទទឹក, សំពត់​ទទឹក ។ ឧទាហរណ៍​សម្រាប់​ប្រើ​ពាក្យ   និង ទរ  : ទ​ស័ង្កសី​នៅ​ផ្ទះ​បាយ​វា​ធ្លុះ​លេច​ទឹក, ខ្ញុំ​អាល័យ​តែ​ផ្សារ-ទ ឲ្យ​ជិត​ឡើង​វិញ, ស្រាប់​តែ​ឆ្មា​មួយ​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ ទរ​ត្រី​អាំង​ម៉ែ​អស់​មួយ​តម្បុត, ម៉ែ​មិន​ទរ​ឆ្មា, បែរ​ជា​ទរ​ខ្ញុំ​កំពុង​ផ្សារ-ទ ធ្លុះ​ឯណេះ​ទៅ​វិញ​ថា ខ្ញុំ​មិន​ជួយ​មើល​ត្រី​អាំង​ឲ្យ​ផង បណ្ដាល​ឲ្យ​ឆ្មា​ទរ​អស់  (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទរ >ទរ  ទៀត​ផង) ។
  3. ទក ( គុ.គុនសព្ទ )
    ដែល​តាម​ធម្មតា តែងតែ​មាន​មួយ​គូ​ពី​កំណើត, ក៏​បែរ​ជា​កើត​មាន​តែ​មួយ​ទៅ​វិញ : ភ្លុក​ទក; ដំរី​មាន​ភ្លុក​ទក, គេ​ច្រើន​ហៅ​តែ អា​ទក​: អណ្ឌ ទក (អណ្ឌៈ​បុរស; បើ​គោ​ឬ​ក្របី​ជាដើម​គេ​ហៅ អណ្ឌៈ​ត្មោល, ព. សា. ថា ពង​ត្មោល) ។
  4. ទកាស័យ ( គុ.គុនសព្ទ ) [ទៈ-កា-សៃ ]   ( បា.បាលី​ ( បាលីភាសា ) )
    (ទក “ទឹក” + អាសយ “ទី​អាស្រ័យ, លំនៅ”) ដែល​នៅ​អាស្រ័យ​ក្នុង​ទឹក, ដែល​មាន​ទឹក​ជា​លំនៅ : ពួក​សត្វ​ទកាស័យ គឺ​ត្រី, ឆ្លាម, មករ ជាដើម
  5. ទក់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ខ្ទាំ​ខ្ទេច​ដោយ​ដំ, ដោយ​ទំពា ឬ ដោយ​អង្កៀម​ជាដើម : ខ្សែ​ទក់; ដំ​ឲ្យ​ទក់, ប្រើប្រាស់​ឲ្យ​ទាល់​តែ​ទក់
    - ទក់​ទាំ ទក់​ខ្ទេច​ខ្ទាំ ។
    - ទក់ទី ទក់​ខ្ទេចខ្ទី : ពួក​ក្មេង​តូច​ៗ វា​នាំ​គ្នា​មក​រត់​លេង​ក្នុង​ចម្ការ​ជាន់​ទង​ត្រសក់​ស្រូវ​ខ្ញុំ​ទក់ទី​អស់
    - ទក់ទេញ (ព. ប្រ.) ដែល​ចេះ​តែ​ទៅ​ផ្ទះ​គេ​ឬ​ទី​ធ្វើ​ការ​របស់​គេ​ញឹកញយ​ហួស​ពេក នាំ​ឲ្យ​ជ្រេញ​ចិត្ត​ធុញទ្រាន់ : បើ​ឥត​មាន​ការ​ចាំបាច់​ទេ, ឯង​កុំ​ចេះ​តែ​ទៅ​ផ្ទះ​គេ​ទក់ទេញ​ពេក ! ព្រោះ​នាំ​ឲ្យ​គេ​ជ្រេញ​ចិត្ត​ធុញទ្រាន់ ឲ្យ​គេ​មើល​ងាយ​ខ្លួន​ផង
  6. ទក្ខិណទិស ( ន.នាមសព្ទ ) [ទ័កខិណៈទឹស ]   ( បា.បាលី​ ( បាលីភាសា ) )
    (ទក្ខិណ​ទិសា) ទិស​ខាង​ស្ដាំ​ដៃ គឺ​ទិស​ខាង​ត្បូង (ទក្សិណ) ។
  7. ទក្ខិណនិកាយ ( ន.នាមសព្ទ ) [ទ័កខិណៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទក្សិណ--) ពួក​ខាង​ត្បូង គឺ​ពួក​ពុទ្ធ​សាសនិក​ជន​ប៉ែក​ខាង​ត្បូង​មាន​អ្នក​លង្កា​ទ្វីប, ភូមា, មន ជាដើម រៀង​មក​ដល់​កម្ពុជ​រដ្ឋ​យើង​នេះ ដែល​ពួក​ឧត្តរ​និកាយ​កំណត់​ហៅ ដើម្បី​ឲ្យ​ដាច់​ពួក​ដោយ​ឡែក​ពី​គ្នា ក្នុង​កាល​ដែល​កើត​អធិករណ៍​ជា​ធំ ត​បន្ទាប់​អំពី កាល​នៃ​ទុតិយ​សង្គាយនា​មក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហា​យាន, ហីន​យាន និង ឧត្តរ​និកាយ ផង) ។
  8. ទក្ខិណបថ ( ន.នាមសព្ទ ) [ទ័កខិណៈបត់]   ( បា.បាលី​ ( បាលីភាសា ) )
    ផ្លូវ​ទៅ​ទិស​ខាង​ស្ដាំ​ដៃ​គឺ​ទិស​ខាង​ត្បូង ។
  9. ទក្ខិណាទាន ( ន.នាមសព្ទ ) [ទ័ក-ខិ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទក្សិ--) អំណោយ​ដែល​ទាយក​ជឿ​កម្ម​ជឿ​ផល​ច្បាស់​ហើយ​គេ​ឲ្យ, ឬ​អំណោយ​ដែល​គេ​ឲ្យ​ដល់​ទក្ខិណេយ្យ​បុគ្គល ។
  10. ទក្ខិណានុទិស ( ន.នាមសព្ទ ) [ទ័ក-ខិណានុ ទឹស]   ( បា.បាលី​ ( បាលីភាសា ) )
    អនុទិស ជា​ចន្លោះ​ទិស​ទក្សិណ​និង​ទិស​បស្ចិម គឺ​ទិស​និរតី

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. [tɔɔ]   - detail »
    eighteenth letter of the Cambodian alphabet
  2. ( n ) [tɔɔ]   - detail »
    drain (pipe), gutter, rainspout
  3. ទក ( adj ) [tɔɔk]   - detail »
    to be alone, unique, odd, single (of objects that usually come in pairs, such as testicles or tusks)
  4. ទកាស័យ ( adj ) [teaʔkaasay]   - detail »
    to be aquatic
  5. ទក់ ( adj ) [tʊək]   - detail »
    to be creased, rumpled, wrinkled; smashed, battered, crushed; mangled, chewed-up, worn
  6. ទក់ ( v ) [tʊək]   - detail »
    to wear out, repeat the same thing over and over; to disturb, pester
  7. ទក្ខិណ   - detail »
    See: ទក្សិណ
  8. ទក្ខិណទិស ( n ) [teakkʰeʔnaʔtɨh]   - detail »
    the south
  9. ទក្ខិណាទាន ( n ) [teakkʰeʔnaatien]   - detail »
    gift from a devotee; gift to a deserving person
  10. ទក្ខិណានុទិស ( n ) [teakkʰeʔnaanuʔtɨh]   - detail »
    southwest

Next >>