Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហ
ព្យញ្ជនៈទី ៣១ តាមលំដាប់ពួកព្យញ្ជនៈ ៣៣ តួ, ជាព្យញ្ជនៈទី៦ ក្នុងសេសវគ្គឬអវគ្គសម្រាប់ប្រើក្នុងភាសាសំស្រ្កឹត, បាលីនិងភាសាខ្មែរ, ជាកណ្ឋជៈមានសំឡេងកើងក្នុងក ។ តាមរបៀបព្យញ្ជនៈសម្រាប់ភាសាសំស្រ្កឹតជាព្យញ្ជនៈទី៨ ក្នុងអវគ្គ ។ តួ ហ នេះខ្មែរប្រើសំឡេងជាពីរគឺ ហ និង ហ៊ ។ ខ្មែរប្រើផ្សំ ហ រួមជាមួយនឹងព្យញ្ជនៈឯទៀតបានតាមគួរដល់ការផ្សំប្រើគឺ ណ, ន, ម, ល, វ ផ្សំជា ណ្ហ, ហ្ន, ហ្ម, ល្ហ, ហ្ល, ហ្វ ។ ណ្ហ និង ល្ហ ចេញសំឡេងជាមួយនឹង ណ, ល ដូចជា ណ្ហើយ, ណ្ហើយចុះ; ផ្លែល្ហុង, ស្វាយល្ហួត ជាដើម ។ ហ្ន គ្រាន់តែនាំតួ ន. ឲ្យមានសំឡេងខ្ពស់ខុសពីប្រក្រតីដើម : អ្វីហ្ន !, អ្នកណាហ្ន ! ។ កាលបើឲ្យ ហ្ន មានសំឡេងខ្ពស់ស្រួចឡើងទៀត ត្រូវដាក់កាកបាទ (+) នេះពីលើផង : អ្វីហ្ន៎ !, អើហ្ន៎ !, ល្អណាស់ហ្ន៎ ។ ហ្នឹងហើយ, មិនមែនហ្នឹងទេ មានសំឡេងចុះក្រោមមកខាងបំពង់ក ។ ហ្ម មិនប្រើសំឡេងខ្ពស់ទេ គ្រាន់តែនាំ ម ឲ្យមានសំឡេងជា ម៉ មិនបាច់ដាក់មូសិកទន្ត (៉) នេះប៉ុណ្ណោះ, ដូចជា ទេព្យហ្ម, ហ្មដំរី, ចុតហ្មាយ, ហ្មត់ចត់ ជាដើម ។ ហ្ល ក៏ដែរ គ្រាន់តែនាំ ល ឲ្យជា ល៉ ប៉ុណ្ណោះ, ដូចជា ហ្លួង, ទាំងហ្លាយ... ។ ហ្វ មានសំឡេងដូចអក្សរ F បារាំងសែស, ដូចជា ហ្វឹកហ្វឺន, ហ្វឹកហាត់, ហ្វូងគោ...; ឬភាសាបរទេស, ដូចជា ហ្រ្វង្ក Franc (ប្រាក់ហ្រ្វង្ក), អាហ្រ្វិគ Afrique... ។ ហ អាចឲ្យប្រើដាក់ពីលើឬដាក់ពីក្រោមតួអក្សរឯទៀត បំបែរសំឡេងក៏បាន, ដូចជា អ្ហ, អ៊្ហ ឧទាហរណ៍ : នែអ្ហឺ ប្រយ័ត្នភ្លើងអ្ហឺ !; អាអ្ហែង (អាឯង); អ្ហែៈ អីអ៊ីចុះ ! (នែៈ អឹអ៊ឹចុះ); មិនទៅទេអ្ហ៊ៃ ? (មិនទៅទេឬ ?) ... ។ ផ្សំជាមួយនឹងអក្សរឯទៀតក្រៅពីខាងលើនេះក៏បាន, ដូចជា ស្ហែហ្វ chef “នាយ”, ម៉ាស៊្ហីន Machine “គ្រឿងយន្ត”; គ្ហារ ឬ ហ៊្គារ Gare “ស្ថានីយ៍អយស្ម័យយាន (រ៉ា)”; គ្ហោម ឬ ហ្គោម Gomme “ជ័រលុប”... ។ បុរសឈ្មោះ ហ្សង់ Jean; ស្រ្តីឈ្មោះ ហ្សាន់ Jeanne, ហ្សានដារក៍ Jeanne D’arc ។ល។
-
ហ !
( និ.និបាតសព្ទ )
or ហ៏ !
ពាក្យសម្រាប់ប្រើក្នុងការហុច, ក្នុងការប្រគល់អ្វីៗឲ្យគ្នា ឬប្រើក្នុងការតឿនជាសញ្ញាឲ្យស្រុះគ្នា; ប្រើបានចំពោះតែទៅរកបុគ្គលអ្នកតូចជាង ឬ ស្មើគ្នា ។ ហ ជាពាក្យបង្អូសវែងសម្រាប់តឿនឲ្យស្រុះគ្នាឬឲ្យអ្វីៗយ៉ាងយឺតមិនប្រញាប់មិនបង្ខំ : ហ លើក ! ។ ហ៏ ជា ពាក្យរស្សៈមានសំឡេងខ្លីសម្រាប់ប្រើការប្រញាប់ : ហ៏ យកចុះ ! ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហេៈហ៏ ឬ ហែៈហ៏ ផង ។
-
ហក
( គុ.គុនសព្ទ )
ដែលរើសាឡើងវិញ, ដែលរើរឹតឡើងវិញ : ហកដំបៅ ឬ ដំបៅហក ។ ដែលភ្លាត់, ធ្លោយ, ជ្រុល, ស៊ុន : ហកដំណើរ ឬ ដំណើរហក, ហកសម្តី ។
-
ហក់
( កិ.កិរិយាសព្ទ )
ធ្លាក់ពីលើដាំក្បាលចុះមកក្រោមដូចគេច្រាន : កូនក្មេងហក់ពីលើរានហាលផ្ទះ ។ ស្ទុះលោតក្រទីក្រទា : ហក់គុនដំបង, ហក់ចុះហក់ឡើង ។
-
ហង
( បុ. ស.បុរិសសព្ទនាម )
មេ, ឯង ។ ពាក្យសម្រាប់អ្នកធំឬចាស់និយាយទៅរកស្រីដែលតូចទាបជាងខ្លួន ឬនិយាយដោយស្មោះស្មើទៅរកស្រីស្មើភាពនឹងខ្លួន : នែហង !, ហងឯងទៅណា ? (ព. សា. ថា អ្ងែង និយាយថា : ចុះអ្ងែងធ្វើអី ?; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះទៀតផង) ។
-
ហង្ស
( ន.នាមសព្ទ )
[ហង់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហំស) ក្ងានព្រៃ (បារ. Cygne ស៊ីញ) ។ បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិចមាន-កមូលវែង ច្រើនតែមានសម្បុរស្លាប-សភ្លឺ ឬសម្បុរស្លាបលឿងក៏មានខ្លះ ហៅថា សុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែត កាត់ឆ្លងទីឆ្ងាយៗ ចូលចិត្តហើរចុះហែលទឹក រកចំណីក្នុងទឹក វាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យ បុរាណថា ល្អនេះពេញល្អ គន់មើលទៅក មូលដូចកហង្ស គន់មើលទៅមុខ មុខមូលក្រឡង់ គួរឲ្យតែចង់ មើលហើយមើលទៀត ។ មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថា ថី រមតិ បុ, ខុ រមតិ ធំ, ហឹ រមតិ បំ, ហំ រមតិ បោ “ស្រ្តីត្រេកអរចំពោះបុរស, ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌, ក្របីត្រេកអរចំពោះភក់ថាបវរ, សត្វហង្សនិករត្រេកអរចំពោះស្រះឈូក” ។ សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មម ជាសត្វព្រៃ ពុំមែនជាបសុសត្វទេ ។ មានចាស់ទុំខ្លះនិយាយតំណាលថាក្នុងប្រទេសកម្ពុជាយើងសម័យពីដើមនៅខែត្រកំពង់សោម (ស្រុកកំពង់សោមខែត្រកោះកុងសម័យបច្ចុប្បន្ន) មានហ្វូងហង្សហើរមកចុះលេងទឹកម្តងៗដែរ, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ពុំដែលបានឮគេនិយាយថាមានហង្សទេ ។ ហង្ស នេះបើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហង់សៈ, ដូចជា ហង្សគតិ ដំណើរនៃហង្ស, ដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។
- ហង្សគាមិនី ស្រ្តីដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។
- ហង្សនាទ សម្រែកហង្ស ។
- ហង្សពាហៈ, --ពាហនៈ ឬ
- --រថ ដែលមានហង្សជាជំនិះ (ព្រះព្រហ្ម) ។
- ហង្សមាលា ហ្វូងហង្ស (ប្រើជា ហង្សនិករ ក៏បាន) ។
- ហង្សរាជ ស្តេចហង្ស ឬហង្សជាស្តេចនៃបក្សី (រាជហង្ស) ។
- ហង្សសេត ឬ - ហង្សស្វេត សដូចសម្បុរស្លាបហង្ស ។ល។
-
ហង្ស--
[ហង់-សៈ--]
មើលក្នុងពាក្យ ហង្ស ។
-
ហង្សបាទ
( ន.នាមសព្ទ )
[ហង់-ស្បាត]
(ហំសបាទ) ព័ណ៌ក្រហមដូចជាសម្បុរជើងហង្ស ។ គុ. ដែលក្រហមដូចជាសម្បុរជើងហង្ស (មញ្ជេដ្ឋ) : ព័ណ៌ហង្សបាទ, រស្មីហង្សបាទ ។
-
ហដ្ដចោរក
( ន.នាមសព្ទ )
[ហ័ត-ដៈចោរ៉ក់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហដ្ដ “ផ្សារ; ទីលេងមហោស្រព; ទីប្រជុំជន” + ចោរក “អ្នកលួច, អ្នកឆក់”) ចោរអ្នកលួចឆក់យកអីវ៉ាន់គេក្នុងផ្សារឬក្នុងទីតាំងរបស់សម្ងាចឲ្យមហាជនមើល (បើស្រ្តីជា ហដ្ដចោរិកា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ហដ្ដចោរក វារែងលបឆក់ ទ្រព្យគេឥតក្រែង ច្រើនតែគេចាប់ បានខ្លួនពុំលែង ទ្រព្យឆក់ដាក់ស្តែង ជាព័ស្តុនៅដៃ ។ រួចពីជាប់គុក នៅតែលុយលុក ឆក់ទៀតទាំងថ្ងៃ ត្រូវកូនប្រុសស្រី ជៀសកុំប្រាស្រ័យ នឹងជនចង្រៃ នេះដោយដាច់ខាត ។
-
ហដ្ដចោរិកា
[ហ័ត-ដៈ--]
មើលពាក្យ ហដ្ដចោរក ។
Headley's Khmer-English Dictionary
-
ហ
[hɑɑ]
- detail »
31st letter of the Cambodian alphabet
-
ហ
( i )
[hɑɑ, hɑʔ]
- detail »
one, two it's gone, one, two it's been taken; expresses the idea of `here!' (take it ...)
Eg. ហ៏ណេះយកទៅ!: Here you go! (handing something to someone) -
ហ
( i )
[hɑɑ, hɑʔ]
- detail »
command to begin doing something or to begin work
-
ហក
( adj )
[hɑɑk]
- detail »
to have a relapse or side-effect from a disease; to reappear (e.g. of a boil); to return (e.g. of an ulcer)
-
ហក
( v )
[hɑɑk]
- detail »
to do something impulsively / rashly / without thinking
-
ហក់
( v )
[hɑk]
- detail »
to jump down / up, jump around, jump off, leap, dive; to lunge; to strike (of a snake)
-
ហក់
( v )
[hɑk]
- detail »
to return, turn back, reverse, recede
Eg. ទឹកទន្លេសាបហក់មកវិញ: The waters of the Tonle Sap are flowing out (into the Mekong River, instead of in) -
ហង
( pron )
[hɑɑŋ]
- detail »
you / your (scornful term used by either men or women when addressing a younger woman, esp. a maid; also used by mothers to their daughters when they are angry, and among women who are close friends)
See: អ្ងែង -
ហងសក្ស
- detail »
See: អង្ស័ក -
ហង្ស
( n )
[hɑŋ]
- detail »
Hamsa (Brahma's mount, kind of mythological bird), wild goose, swan