Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដ
ព្យញ្ជនៈទី ១ ក្នុងវគ្គទី ៣ ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល ។ សំ. បា. ត៎ៈ; បែបខ្មែរ ដៈ ឬ ត៎ៈ ។
-
ដ
ទីចម្លង, កំពង់ចម្លង :
- កំពង់ដ ។ ទូកសម្រាប់ចម្លងនៅកំពង់នោះក៏ហៅ ដ ដែរ : ទូកដ ។ល។
-
ដក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរដក, ធ្វើឲ្យឃ្លាតចេញ, ធ្វើឲ្យផុត : ដកស្មៅ, ដកសំណាប, ដកឃ្លា ។ល។
-
ដកខិម
( ន.នាមសព្ទ )
ឈ្មោះឈើតូចមានផ្កាសម្រាប់ដាំក្នុងផើងប្រើជាគ្រឿងតាំង ឬដាំក្នុងសួន; ដកខិមមាន ៣ ប្រភេទគឺ ដកខិមក្រហម, ដកខិមលឿង, ដកខិមស ។
-
ដកគាំ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ដ្ចកគាំ អ. ថ. ដកខាំ) ឈ្មោះផ្កាពណ៌ក្រហមស្រគាំប្រើជាគ្រឿងជ្រលក់ : សំពត់ជ្រលក់ដកគាំ ។ មានមួយប្រភេទផ្សេងទៀតជាគ្រាប់ : គ្រាប់ដកគាំ ។
-
ដកចន្ទន៍
( ន.នាមសព្ទ )
[--ច័ន]
( ស.សៀម ( ភាសាសៀម ) )
(ផ្កាចន្ទន៍) ឈ្មោះក្បាច់មានសណ្ឋានមូលឆែកៗ : ក្បាច់ដកចន្ទន៍ ។
-
ដកទង
( ន.នាមសព្ទ )
ពាក្យទ្រគោះប្រើដោយជេរប្រមាទមើលងាយទៅលើរូបស្ត្រី : មេដកទង, មេចោរដកទង ។ ពាក្យនេះក្លាយមកពីភាសាសៀមថា ដ្ចកទ្ចង អ. ថ. ដកថង “ផ្កាមាស” (ស្រីផ្កាមាស) ។
-
ដកព
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានសាច់ស្វិត; និយាយក្លាយថា ដក់ព ក៏មាន ។
-
ដកពាយ
( ន.នាមសព្ទ )
ឈ្មោះវល្លិធំមួយប្រភេទ មានផ្លែប្រើជាអាហារបាន; ហៅក្លាយជា ដក់ពាយ ក៏មាន ។
-
ដកម៉ៃ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះឈើពួកជម្ពូ មានផ្លែក្លិនក្រអូប ប្រើជាអាហារ ។
Headley's Khmer-English Dictionary
-
ដកខិម
( n )
[dɑɑk kʰəm]
- detail »
kind of decorative plant of the genus Ixora (there are red, yellow and white varieties)
-
ដកគាំ
( n )
[dɑɑk koam]
- detail »
kind of plant used for dyeing (poss. Bixa orellana; it produces a reddish-yellow dye)
-
ដកចន្ទន៍
( n )
[dɑɑk can]
- detail »
kind of decorative motif consisting of notched circles
-
ដកជួន
( n )
[dɑɑk cuən]
- detail »
purslane (Portulaca oleracea.)
-
ដកទង
( n )
[dɑɑk tɔɔŋ]
- detail »
prostitute
See: មេដងទង -
ដកព
( n )
[dɑɑk pɔɔ]
- detail »
kind of tree (Markhamia Pierri) with large yellow flowers
-
ដកពាយ
( n )
[dɑɑk piey]
- detail »
kind of large vine
-
ដកម៉ៃ
( n )
[dɑɑk may]
- detail »
kind of tropical fruit tree
-
ដក់
( v )
[dɑk]
- detail »
to put into a pocket or bag, wrap something (e.g. money) in the top hem of a skirt
-
ដក់
( v )
[dɑk]
- detail »
to fill with a liquid; to accumulate (in one spot, of liquids); to become a puddle