webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary

  1. ព្យញ្ជនៈ​ទី ៥ ក្នុង​វគ្គទី ៤ ជា​ទន្តជៈ ឬ​សកដ្ឋាន​នាសិកជៈ មាន​សំឡេង​ចេញ​តាម​ឋាន​របស់​ខ្លួន​ជា​ទន្តជៈ​ផង ចេញ​ពី​ត្រង់​ច្រមុះ​បន្តិច​ផង ។ ជា​វគ្គន្ត-ព្យញ្ជនៈ, ខាង​ភាសា​សំស្ក្រឹត​និង​បាលី អាន​ថា នៈ ឬ ន៉ៈ, តម្រួត​លើ​ព្យញ្ជនៈ​ទាំង ៤ តួ​ក្នុង​វគ្គ​របស់​ខ្លួន​គឺ ត, ថ, ទ, ធ, និង លើ​តួ​ឯង ហើយ​និង​លើ​ព្យញ្ជនៈ​ក្នុង​សេស​វគ្គ ៦ តួ​គឺ យ, រ, ល, វ, ស, ហ, ទៀត​ផង តាម​អក្ខរ​វិធី​ខ្មែរ ។ ន. ជា​ព្យញ្ជនៈ​ចូល​ក្នុង​វិធី​សម្លាប់​ឲ្យ​មាន​សំឡេង​ជា ន៉ ទៀត​ផង ដូច​ ទស្សនា, សាសនា ជាដើម (ទ័ស-សៈន៉ា, សាសៈន៉ា ឬ សាស្នា) ។
  2. នក ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ន្ចក អ. ថ. ន៉ក “ក្រៅ”) ដែល​ចេញ​នៅ​ក្រៅ​មុខ​តំណែង​រាជការ, ដែល​ឈប់​ធ្វើ​ការ​រាជការ​ហើយ : មន្ត្រី​នក, ចាងហ្វាង​នក ។
  3. នក្ខត្តឫក្ស ( ន.នាមសព្ទ ) [ន័ក-ខ័ត-តៈ រឹក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នក្សត្រ “ផ្កាយ” + ឫក្ស “ផ្កាយ”; នក្ខត្ត + ឥក្ក “ផ្កាយ + ផ្កាយ”) ផ្កាយ​ទាំងពួង​ទួទៅ ។ ពេល​កំណត់​ដោយ​ផ្កាយ​ដែល​ហោរ​គន់​រក ដើម្បី​ឲ្យ​ដឹង​ថា គ្រោះ​កាច​ឬ​គ្រោះ​ជា (តាម​ហោរា​សាស្ត្រ) : ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រកប​ដោយ​នក្ខត្តឫក្ស​ដ៏​ឧត្តម...។
  4. នក្សត្រ ( ន.នាមសព្ទ ) [ន័ក-ក្ស័ត្រ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ផ្កាយ ។
  5. នក្សត្រឫក្ស [ន័ក-ក្ស័ត្រ-ត្រៈរឹក]
    ដូច​គ្នា​នឹង នក្ខត្តឫក្ស ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
  6. នខា ( ន.នាមសព្ទ ) [នៈខា]   ( បា.បាលី​ ( បាលីភាសា ) )
    ក្រចក​ទាំងឡាយ (រ. ស.) : ព្រះ​នខា ។
  7. នគរ ( ន.នាមសព្ទ ) [ន-គ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    បុរី, ក្រុង : អ្នក​នគរ គឺ​អ្នក​ក្រុង ។
  8. នគរ​ជន ( ន.នាមសព្ទ ) [នៈគៈរៈជន់]
    (នគរ + ជន) ជន​អ្នក​នៅ​ក្នុង​ក្រុង (អ្នក​ក្រុង) ។ ប្រើ​ឲ្យ​ត្រឹមត្រង់​តាម​បែប​បាលី​ជា នាគរ​ជន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាគរា, នាគរិក ទៀត​ផង ។ ព. ផ្ទ. ជានបទ ។
  9. នគរ​ជុំ ( ន.នាមសព្ទ )
    ឈ្មោះ​ប្រទាល​មួយ​ប្រភេទ មាន​ស្លឹក​និង​មើម​ស្រដៀង​នឹង​ស្រជែត ប៉ុន្តែ​ស្លឹក​ឈរ​ៗ, អ្នក​លក់​ទំនិញ​ច្រើន​ដាំ​ក្នុង​ផើង​ដាក់​នៅ​កន្លែង​លក់​ទំនិញ ដោយ​មាន​ជំនឿ​តាម​ប្រពៃណី​ថា នឹង​មាន​មនុស្ស​ច្រើន​មក​ជួប​ជុំ​ទិញ​ទំនិញ : ប្រទាល​នគរ​ជុំ (ហៅ​ក្លាយ​ថា ប្រទាល​អង្គរ​ជុំ) ។
  10. នគរ​ធំ ( ន.នាមសព្ទ ) [ន-គ-- ]
    ឈ្មោះ​ក្រុង​ចាស់​ធំ​មួយ​នៅ​ក្នុង​ខែត្រ​សៀមរាប ជា​ក្រុង​រុងរឿង​ដោយ​កំពែង, ខ្លោង​ទ្វារ, ប្រាសាទ​ក្បាច់​រចនា​ប្លែក​ផ្សេង​ៗ ហៅ​ក្លាយ​មក​ជា អង្គរ​ធំ ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. [nɔɔ]   - detail »
    twentieth letter of the Cambodian alphabet
  2. នក ( v ) [nɔɔk]   - detail »
    to cease, quit.
  3. នក ( n ) [nɔɔk]   - detail »
    former employee
  4. នក្ខត្ត ( n ) [neakkʰat]   - detail »
    constellation
  5. នក្ខត្តយោគ ( n ) [neakkʰattaʔyouk]   - detail »
    astronomy
  6. នក្ខត្តឫក្ស ( n ) [neakkʰattaʔrɨk]   - detail »
    constellation, star(s) (esp. the stars that are used by astrologers to predict good or bad luck)
  7. នក្សត្រ ( n ) [neaksat]   - detail »
    constellation
  8. នខា ( n ) [neaʔkʰaa]   - detail »
    (finger or toe) nails
  9. នខ្វាក់ ( n ) [nɔɔ kvak]   - detail »
    the letter n written in a stylized way and used in various magic spells
  10. នគរ ( n ) [nɔkɔɔ]   - detail »
    kingdom, empire, country, state, nation; domain, realm; city, city-state

Next >>