Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វ
ព្យញ្ជនៈទី ២៩ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ៤ ក្នុងសេសវគ្គឬអវគ្គ, ជាទន្តោដ្ឋជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់, ជាឃោសៈខាងអវគ្គ; មានបែបវេយ្យាករណ៍ឲ្យផ្លាស់ជា ព បានតាមគួរដល់ការប្រកប, ដូចជា : ទសវិធ > ទសពិធ, បវិត្រ > បពិត្រ, វណ៌ > ពណ៌, អត្តភាវ > អត្តភាព ជាដើម ។ តួ វ នេះខ្មែរប្រើសំឡេងជាពីរគឺ វ និង វ៉ ទាំងមានសំឡេងដោយអំណាចព្យញ្ជនៈអឃោសៈសង្កត់ឲ្យជា វ៉ ផង ដូចជា កង្វារ, តង្វាយ, សង្វាត ជាដើម ។ សំ. បា. អានថា វៈ ឬ វ៉ៈ ។
-
វ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(វ្ច អ. ថ. វ៉) យានមួយប្រភេទ មានគ្រែ, ដងស្នែង, ដំបូល សម្រាប់ឥស្សរជនថ្នាក់ខ្ពស់ជិះ មានមនុស្សសែង : គង់លើ-វ, ជិះវ (មានប្រើច្រើនតែក្នុងសម័យពីដើម); រ. ស. ព្រះវ វ ធម្មតា; (ព្រះសិវិកា ឬ ព្រះទីន័ងសិវិកា វមានក្បាច់រចនាវិចិត្រ) ។
-
វក
( ន.នាមសព្ទ )
ឈ្មោះឆ្នាំទី ៩ (ស្វា) : ឆ្នាំ វក ជាឆ្នាំទី ៩ ក្នុងចំនួនឆ្នាំទាំង ១២ មាន ឆ្នាំ ជូត ជាខាងដើមបង្អស់ឆ្នាំ កុរ ជាខាងចុងបំផុត ។
-
វក់
( កិ.កិរិយាសព្ទ )
ច្របល់សព្វអន្លើ : វក់ស្ករត្នោតឲ្យរឹង (ច្រើនប្រើ វឹត ជាង) ។ វរចិត្តខ្លាំង; រឹតឆ្កួត : វក់ចិត្ត; វក់ឆ្កួត ។ ងប់ចិត្តប្រព្រឹត្តលង់ក្នុងអំពើឥតប្រយោជន៍ : វក់កញ្ឆា, វក់ស្រា, វក់ល្បែង, វក់ដើរលេងយប់ ។ ខំប្រឹងហួសកំណត់ឥតឈប់សម្រាក : វក់ធ្វើការ, វក់រៀន ។
- វក់វី ឬ - វីវក់ វិលចុះវិលឡើងដដែលៗដូចគេវី : ដើរវក់វីច្រើនសាច្រើនត្រឡប់ ។
- ធ្វើការវក់វី ឬ - --វីវក់ ធ្វើការច្របូកច្របល់ ច្រើនមុខ នេះផងនោះផង ។ ប្រើវក់វី ច្រើនឲ្យធ្វើការច្របូកច្របល់ហួសប្រមាណ ។ល។
-
វក្កំ
( ន.នាមសព្ទ )
[វ័ក-ក័ង ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< វក្ក; វ្ឬក្ក) តម្រងបស្សាវៈ គឺអាការៈមួយប្រភេទ ក្នុងខ្លួនមនុស្ស មានសណ្ឋានជាសាច់ពីរដុំ ទ្រង់ទ្រាយស្រដៀងនឹងផ្លែស្វាយសម្រាប់ជ្រាបទឹកចូលទៅ ហើយជ្រាបហូរចុះមក ដក់ក្នុងក្រពះបស្សាវៈ (សព្ទនេះ តាមទម្លាប់រៀងមកតែងប្រែថា “ទាច”, ប៉ុន្តែបើតាមពិត ទាច ជាឈ្មោះរោគធំពោះមួយប្រភេទ, មិនមែនជាឈ្មោះរបស់អាការៈទេដឹង ?) សម្រាប់ប្រើជា រ. ស. ព្រះវក្កំ ។
-
វគ្គ
( ន.នាមសព្ទ )
[វ័ក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វគ៌) ពួក, បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា : វគ្គអក្សរ, សេចក្ដីច្រើនវគ្គ ។
- វគ្គក្ខរៈ (វ័ក-គ័ក-ខៈរ៉ៈ; បា. វគ្គក្ខរ < វគ្គ + អក្ខរ) អក្សរក្នុងវគ្គ គឺព្យញ្ជនៈ ២៥ តួ តាំងពី ក ដល់ ម ចែកជាវគ្គមាន ៥ គឺ វគ្គក, វគ្គច, វគ្គដ, វគ្គត, វគ្គប, តាំងពី យ រៀងទៅហៅថា អក្សរសេសវគ្គ ឬ អក្សរអវគ្គ (ព. វ.) ។
- វគ្គព័ន្ធ (វ័ក-គៈព័ន; បា. --ពន្ធ) ការចងបាច់គ្នាឬរួមគ្នាជាពួក : ធ្វើវគ្គព័ន្ធ ។
- វគ្គភេទ (វ័ក-គៈភេត) ការបែកពួក; ដំណើរផ្សេងពួកគ្នា ។
- វគ្គវោត ឬ - វោតវគ្គ (វ័ក--) វគ្គនិងវោតឬវោតនិងវគ្គ : និយាយមានវោតវគ្គ និយាយតាមដំណើរសេចក្ដីមានសង្កាត់ច្បាស់លាស់ងាយស្តាប់ងាយយល់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វោត ផង) ។
- វគ្គសន្និបាត ឬ - វគ្គសមោសរ (វ័ក-គៈ សន់-និបាត ឬ--សៈម៉ោ-ស) ដំណើរភ្ជុំពួក; ការប្រជុំគ្នា ។
- វគ្គស្នើរ (វ័ក--) សង្កាត់ដោយឡែកៗ : និយាយមានវគ្គស្នើរ, សេចក្ដីមានវគ្គស្នើរ ។ល។
-
វគ្គន្តៈ
( ន.នាមសព្ទ )
[វ័ក-គ័ន-តៈ ]
( បា.បាលី ( បាលីភាសា ) )
(< វគ្គ + អន្ត “ទីបំផុត, ចុង”) ទីបំផុតវគ្គ, ចុងវគ្គ; អក្សរចុងវគ្គ គឺព្យញ្ជនៈ ៥ តួ : ង, ញ, ណ, ន, ម; ហៅ វគ្គន្តក្ខរៈ ក៏បាន (បា. < វគ្គ + អន្ត + អក្ខរ ; ព. វ.) ។ល។
-
វគ្គុ
( គុ.គុនសព្ទ )
[វ័ក-គុ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វល្គុ) ពីរោះ, ស្រួលស្តាប់; គួរឲ្យស្រណោះ; គួរឲ្យចាប់ចិត្ត; ល្អ ។
- វគ្គុកថា ឬ - --វាចា សម្តីពីរោះ ។
- វគ្គុវាទ ឬ
- --វាទី អ្នកដែលមានសម្តីពីរោះ (បើស្រ្តីជា វគ្គុវាទិកា ឬ--វាទិនី) ។
-
វង
( គុ.គុនសព្ទ, ន.នាមសព្ទ )
ថ្លៃ, មាសថ្លៃ; អ្នកថ្លៃ; អ្នកថ្លៃ, ស្រីថ្លៃ; ពាក្យស្និទ្ធស្នាលសម្រាប់និយាយសសោះអន្ទងទៅរកមនុស្សជាទីស្រឡាញ់ (ច្រើនប្រើចំពោះស្រ្តីជាងបុរស) : ស្រីវង, កែវវង ស្រីថ្លៃ, កែវថ្លៃ ។ ប្រើហៅ សារិកាកែវក៏បាន : អាវងអើយ ! (--អ្ហើយ ឬ --ង៉ើយ) ។
-
វង់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យជារង្វង់, ធ្វើឲ្យមានមណ្ឌលមូល, គួសវាសឲ្យមូល :
- វង់ភ្នែកក្ងោក វង់ឲ្យមានសណ្ឋានមូលប៉ុនភ្នែកក្ងោក ។
- វង់វៀន វង់បង្វៀន, វង់ឲ្យមានសណ្ឋានក្រវៀន, វង់ឲ្យមានហៀន ។
- ឈរវង់ ឈរព័ទ្ធ ជាមណ្ឌលមូល, ឈរដំកង់ ។ល។
Headley's Khmer-English Dictionary
-
វ
[vɔɔ]
- detail »
29th letter of the Cambodian alphabet
-
វ
( n )
[vɔɔ]
- detail »
palanquin
-
វក
( n )
[vɔɔk]
- detail »
the year of the monkey, the 9th year of the 12-year cycle
Reference: ឆ្នាំវក -
វក់
( v )
[vʊək]
- detail »
to stir, mix
-
វក់
( adj )
[vʊək]
- detail »
to be crazy; confused; frantic.
-
វក់
( v )
[vʊək]
- detail »
to rage, storm, rave; to have a fit
-
វក់
( v )
[vʊək]
- detail »
to exert every effort (to do / get something)
-
វក់
( v )
[vʊək]
- detail »
to give oneself up to something useless without thinking.
-
វក់
( adj )
[vʊək]
- detail »
to be addicted to something, crazy about something (វក់ is not as intense as ឆ្កួត )
-
វក្កំ
( n )
[veakkaŋ]
- detail »
kidney