Khmer Dictionary: ឪ
Chuon Nath's Khmer-Khmer Dictionary
-
ឪ
( ន.នាមសព្ទ )
[អូវ ]
ពាក្យប្រើកាត់ខ្លីជាឧត្ដរលោប មកពីពាក្យ ឪពុក សម្រាប់សាធារណជនហៅ បិតា របស់ខ្លួនដោយសេចក្ដីស្មោះស្មើ : អញ្ជើញឪពិសាទៅ ទាន់ក្ដៅៗ ! ។ ខ្មែរសម័យពីដើម ហៅមាបង្កើត ឬមាឆ្ងាយថា ឪ ដែរក៏មាន, សម័យសព្វថ្ងៃក៏នៅមានប្រើខ្លះ ។ ខ្មែរប្រើក្នុងសម័យបុរាណ ប្រើពាក្យ ឪ ដោយយកសក់ឬកន្ទុយ វ មកដាក់ពីលើ ឧ មិនប្រើជា ឧវ, ទាំង ឧក និង ឱយ ក៏ប្រើជា ឧ៊ ឱ្យ ដែរ, សព្វថ្ងៃនេះយើងក៏នៅតែប្រើ ឪ និង ឱ្យ តាមបែបបុរាណនោះដែរយើងកែតែ ឧ៊ ជា ឧក ប៉ុណ្ណោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឪ >ឪ តាមលំដាប់ទៅ និងពាក្យ ឧក, ឱ្យ ផង) ។
-
ឪជំ
( ន.នាមសព្ទ )
[អូវ-- ]
ឈ្មោះវល្លិមួយប្រភេទ ឡើងតោងដើមឈើរស់ មានឫសចាប់លើសំបកឈើនោះ (ដូចឫសម្លូ), ផ្លែមានសណ្ឋានស្រដៀងនឹងផ្លែ-ញស្រុក : វល្លិឪជំ (អ្នកស្រុកខ្លះ ហៅ ឪជុំ) ។
-
ឪជ្រឹង
( ន.នាមសព្ទ )
[អូវ-- ]
ឈ្មោះឈើមួយប្រភេទ សំបកក្រាស់ស្វិតមានសរសៃ (ខ្មែរសម័យពីដើម ច្រើនប្រើធ្វើក្រដាសក្រាស់ៗ) : ដើមឪជ្រឹង, ក្រដាសឪជ្រឹង ។
-
ឪណុល
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ដើមរឹង ស្លឹកធំៗ ដុះបែកជាគុម្ព ផ្លែស្រដៀងនឹងត្រឡាចខ្លូត ប៉ុន្តែខ្លីៗជាងមានជ័រស : ផ្លែឪណុលមានរសជាតិពុល ។
-
ឪទឹន
( ន.នាមសព្ទ )
ក្រឡមាត់តូចល្មមតែក្តោបដៃម្ខាងលូកបានបាតតូច រាងរីកកំប៉េងត្រង់កណ្តាល សម្រាប់ដាក់ទឹកត្រីជាដើម : ទិញស្រាមួយឪទឹននិងទឹកត្រីបីឪទឹន ។
- មនុស្សឱបឪទឹន មនុស្សជាប់សុរា ខានពុំបាន លែងពុំរួច (ព. ព.) ។
- ឪទឹនបំផ្លាញ (ព. ប្រ.) សុរាបំផ្លាញ គឺផឹកស្រាស៊ីបាយត្រាតែហិនហោចទ្រព្យសម្បត្តិ : មនុស្សឪទឹនបំផ្លាញ, ហិនហោចព្រោះឪទឹនបំផ្លាញ, ខូចកេរ្តិ៍ឈ្មោះ ព្រោះឪទឹនបំផ្លាញ (ព. សា.) ។
-
ឪពុក
( ន.នាមសព្ទ )
[អូវ-- ]
បិតា : ឪពុក (ប្រើជា អាពុក ក៏បាន; ឥណ្ឌាថា អាវុកៈ, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាពុក ទៀតផង) ។ ប្រើជាឧត្ដរលោបទុកត្រឹមតែ ឪ ក៏បាន; ប្រើជាអាទិលោបទុកត្រឹមតែ ពុក ក៏បាន (ប្រើជាពាក្យទំយើ) ។
- ឪពុកក្មេក ឪពុករបស់ប្តីឬរបស់ប្រពន្ធ ។
- ឪពុកចិញ្ចឹម បុរសអ្នកចិញ្ចឹមរក្សាដោយប្តេជ្ញាឬសន្មតថាជាឪពុក ។
- ឪពុកចុង ប្តីក្រោយរបស់ម្ដាយ ។
- ឪពុកធម៌ ដែលសុំធ្វើឪពុកដោយសេចក្ដីស្រឡាញ់រាប់អានតាមគន្លងធម៌ ។
- ឪពុកធំ បងប្រុសរបស់ឪពុកឬរបស់ម្ដាយ ។
- ឪពុកមា ប្អូនប្រុសរបស់ឪពុកឬម្ដាយ (ច្រើនហៅត្រឹមតែ មា ឬ ពូ) ។
-
ឪម៉ាល់
[អូវ-- ]
ឈ្មោះភមរជាតិមួយប្រភេទ មានទ្រនិចមានពិសក្លាខ្លាំង ធ្វើសំបុកជារន្ធតូចៗនៅរួមគ្នា ។
-
ឪម៉ៃ
( ន.នាមសព្ទ )
ឈ្មោះសត្វសារិកាមួយប្រភេទ មាត្រនិងសម្បុរស្រដៀងនឹងប្រចៀច ចំពុះលឿងខាងចុង ត្រចៀកសម្បុរលឿង : សារិកាឪម៉ៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារិកា ទៀតផង) ។
-
ឪឡ
( ន.នាមសព្ទ )
[អូវ-- ]
ឈ្មោះបក្សីរាត្រីចរ ពួកគូក, មាន ២ ប្រភេទគឺ ឪឡស្លឹក, ឪឡធំ ។ ឈ្មោះវល្លិមួយប្រភេទដើមតូច សំបកស្តើងរលើប សាច់ស្វិត ស្លឹកឆែកៗ ឡើងព័ទ្ធដើមឈើឫសល្អិតៗ សម្បុរខ្មៅ : វល្លិឪឡ ចាស់ទុំខ្មែរច្រើនយកវល្លិឪឡនេះ ទាំងដើម ទាំងស្លឹក ទាំងឫស ហាលឲ្យស្ងួតហើយស្ងោរផឹក ជាថ្នាំកែជំងឺក្រំ ឈឺខ្លួនប្រាណ ច្រើនតែប្រកប ។
-
ឪឡឹក
( ន.នាមសព្ទ )
[អូវ-- ]
ឈ្មោះដំណាំមួយប្រភេទ ដើមជាវល្លិបោះទងវារលើដី ផ្លែធំៗ មិនសមនឹងទង មានពូជច្រើនប្រភេទផ្សេងៗគ្នា, សម្រាប់ប្រើជាអាហារ : ជ្រក់ក្តឹបឪឡឹក, បន្លែក្តឹបឪឡឹក, ឪឡឹកនិងត្រីងៀតផាត់ ។
Headley's Khmer-English Dictionary
-
ឪ
( n )
[ʔəv]
- detail »
father, dad (affectionate form of ឪពុក)
-
ឪជំ
( n )
[ʔəv cum]
- detail »
kind of parasitic vine
-
ឪជ្រឹង
( n )
[ʔəv crɨŋ]
- detail »
kind of medium-sized tree (its bark is very fibrous and was formerly used to make a coarse type of paper)
-
ឪណុល
( n )
[ʔəv nol]
- detail »
kind of bushy broad-leafed plant (it has white resin, and the fruit is poisonous)
-
ឪទក
- detail »
See: ឩទក -
ឪទឹន
( n )
[ʔəv tɨn]
- detail »
kind of jar / pot with a small opening and a bulging middle (it is used for the storage of alcohol or fish sauce)
-
ឪពុក
( n )
[ʔəv puk]
- detail »
father
-
ឪម៉ាល់
( n )
[ʔəv mal]
- detail »
kind of hornet
-
ឪម៉ៃ
[ʔəv may]
- detail »