Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទទឹង

Chuon Nath's Khmer-Khmer Dictionary
  1. ទទឹង ( ន.នាមសព្ទ )
    ប្រវែង​ខាង​ខ្លី, ខាង​ទំហំ : ផ្ទះ​នេះ​មាន​ទទឹង ៨ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ ។ ព. ផ្ទ. បណ្ដោយ ។
  2. ទទឹង ( កិ.កិរិយាសព្ទ )
    យល់​ទាស់, ជំទាស់, មិន​បណ្ដោយ​តាម, រារាំង​ពី​មុខ : ទទឹង​ឱវាទ, ទទឹង​ពាក្យ​ចាស់ ។ ព. សុ. បុ. កុំ​រា​មុខ​ដឹង កុំ​ទទឹង​មុខ​សឹក ។ កិ. វិ. ដែល​ទើស​ច្រងាង​រាំង​ពី​មុខ : ឈើ​ធំ​រលំ​ទទឹង​ផ្លូវ, ដេក​ទទឹង​ផ្លូវ ។
  3. ទទឹងទទែង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ទទឹង​នាំ​ឲ្យ​ទើសទែង : កុំ​ដើរ​កាត់​ផ្លូវ​ទទឹងទទែង ។ ព. ប្រ. ដែល​នាំ​ឲ្យ​ទាស់​ខុស​​ឆ្គង​ផ្ដេសផ្ដាស : កុំ​និយាយ​ទទឹងទទែង​ផ្ដេសផ្ដាស​ដូច្នេះ !
  4. ទទឹង​គាង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ទទឹង​ចំ​គាង​នាំ​ឲ្យ​ទើស : ម្ដេច​ក៏​មក​ដេក​ទទឹង​ផ្លូវ​គាង​ត្រង់​មាត់​ទ្វារ​ដូច្នេះ ?
  5. ទទឹង​ថ្ងៃ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​បណ្ដោយ​ពី​ខាង​ត្បូង​ទៅ​ខាង​ជើង : រោង​ទទឹង​ថ្ងៃ ។ ន. ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជ​រដ្ឋ (ពី​ដើម) ឥឡូវ​រួម​បញ្ចូល​ក្នុង​ខែត្រ​ព្រៃវែង ។
  6. ទទឹង​ទិស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [-ទឹស ]
    ដែល​ទទឹង​ភាគ​ទិស ពុំ​ត្រូវ​តាម​គោល​បំណង​ឬ​ដែល​ពុំ​ត្រូវ​តាម​ទម្លាប់ : រៀប​គ្រឿង​តាំង​ទទឹង​ទិស​យ៉ាង​ហ្នឹង ពុំ​ត្រឹម​ត្រូវ​ទេ ត្រូវ​រើ​រៀប​តាំង​ជា​ថ្មី​ទៅ ! (ព. ទ្រ.) ។ ព. ប្រ. ដែល​ទទឹងទទែង​ផ្ទុយ​ពី​ការណ៍​ពិត : វា​និយាយ​ទទឹង​ទិស; សម្ដី​ទទឹង​ទិស (ព. ទ្រ.)
Headley's Khmer-English Dictionary
  1. ទទឹង ( n ) [tɔtɨŋ]   - detail »
    width, breadth
    Eg. មាន​ទទឹងប៉ុន្មាន​?: How wide (is it)?
  2. ទទឹង ( v ) [tɔtɨŋ]   - detail »
    to fall / lie across; to block (the way); to oppose, refuse to go along with.
  3. ទទឹង ( adj ) [tɔtɨŋ]   - detail »
    to be perpendicular / at right angles (to); to be / go against, be opposed to.
  4. ទទឹង ( adv ) [tɔtɨŋ]   - detail »
    in a thwarting / opposing manner


Prohok Solutions @2017 : Learn Khmer | Khmer Calendar