Khmer Dictionary: ខា
Chuon Nath's Khmer-Khmer Dictionary
-
ខាក
( កិ.កិរិយាសព្ទ )
ប្រឹងខ្ជាក់អ្វីៗ ដែលនៅបំពង់កឲ្យរបូតចេញ : ខាកឆ្អឹងត្រី, ខាកស្លេស្ម ។
-
ខាង
( ន.នាមសព្ទ )
ប៉ែក, ចំណែក; ប្រប, ជិត : ខាងស្ដាំ, ខាងឆ្វេង; ខាងកើត, ខាងលិច; ខាងត្បូង, ខាងជើង; ខាងអាយ, ខាងនាយ; ខាងយើង, ខាងគេ ។ល។
-
ខាត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ថយពីចំនួនដើម, មិនពេញ, មិនចំណេញ : ជួញខាត, រកស៊ីធ្វើការខាត, ខាតចុង ខាតដើម ។ ព. ផ្ទ. ចំណេញ ។
-
ខាត់
( កិ.កិរិយាសព្ទ )
ដុសរំលីងឲ្យស្អាត ដោយគ្រឿងខាត់ : ខាត់តុ, ខាត់ទូ ជាដើម ។
-
ខាត់
( ន.នាមសព្ទ )
ឈ្មោះផ្តិលមួយប្រភេទ ធ្វើដោយលោហធាតុ កាលបើខាត់ ឡើងសម្បុរភ្លឺ : ផ្តិលខាត់ ។
-
ខាទនីយាហារ
( ន.នាមសព្ទ ) [ខាទៈនីយាហា] ( បា.បាលី ( បាលីភាសា ) )
អាហារសម្រាប់ទំពា (ពួកបង្អែម ឬ ចំណី) : ផ្លែឈើមានផ្លែស្វាយជាដើម ជាខាទនីយាហារ ។
-
ខាន
( កិ.កិរិយាសព្ទ )
បង់បំណង ឬ ខុសបំណង គឺគិតនឹងធ្វើអ្វីៗ ឬ គិតនឹងទៅណា ហើយប្រែជាឈប់មិនធ្វើ, មិនទៅវិញ : ខានធ្វើ, ខានទៅ, ខានមក ។
-
ខានស្អែក
( ន.នាមសព្ទ, និ.និបាតសព្ទ )
ថ្ងៃមួយកន្លងពីថ្ងៃស្អែក គឺថ្ងៃជាតំណបន្ទាប់ពីស្អែក : ដល់ខានស្អែកខ្ញុំនឹងទៅស្រុកខ្ញុំ ។
-
ខានស្អែកមួយ
( និ.និបាតសព្ទ )
ថ្ងៃមួយតបន្ទាប់ពីខានស្អែកទៅ ។
-
ខានស្អែកមួយនាយ
( និ.និបាតសព្ទ )
ថ្ងៃមួយតបន្ទាប់ពីថ្ងៃខានស្អែកមួយទៅ, គេនិយាយថា : ស្អែក, ខានស្អែក, ខានស្អែកមួយ, ខានស្អែកមួយនាយ ។