Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កើត

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កណ្ដោច ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ត្រមោច​ឯក​ឯង, ដែល​មាន​ចិត្ត​ត្រមោច លន្លង់លន្លោច​ក្នុង​ទី​ស្ងាត់​ជ្រងំ : គ្នា​ជា​មនុស្ស​កណ្ដោច​ទាំង​ថ្ងៃ​ទាំង​យប់; នៅ​កណ្ដោច​ម្នាក់​ឯង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដែងកណ្ដោច ទៀត​ផង ។ គេ​អាច​ប្រើ​ពាក្យ កណ្ដោច នេះ​ផ្សំ​ជា​មួយ​នឹង​ពាក្យ កណ្ដាច់ ២ គុ. ផង​ក៏​បាន : យក​ខ្សែ​កណ្ដាច់កណ្ដោច​អ៊‌ីចឹង​មក​ឲ្យ​គ្នា ! ប្រើ​ការ​អី​នឹង​កើត ?
  2. កណ្ឋជៈ ( គុ.គុនសព្ទ ) [ក័ណ-ឋៈ ជៈ]
    ដែល​មាន​សូរ​សំឡេង​កើត​ត្រង់​ក (បំពង់​ក) សូរ​សំឡេង​នៃ​អក្សរ​អ, អា, ក, ខ, គ, ឃ, ង, ហ ៨ តួ​នេះ​កើត​ក្នុង​ក ។
  3. កថិន ( ន.នាមសព្ទ ) [កៈថិន]
    សំពត់​ដែល​ទាយក​ប្រគេន​ដល់​ភិក្ខុ​សង្ឃ​ក្នុង​កថិន​កាល គឺ​តាំង​ពី​ថ្ងៃ ១ រោច​ខែ​អស្សុជ ដល់​ថ្ងៃ ១៥ កើត​ខែ​កត្ដិក; ដែល​ហៅ​ថា​បុណ្យ កថិន គឺ​បុណ្យ​ប្រគេន​សំពត់​នេះ​ឯង ។ សព្វ​នេះ​ច្រើន​សរសេរ កឋិន តាម​ព្រះ​ត្រៃ​បិដក ។
  4. កន្ទាលត្រអាក ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​មួយ​យ៉ាង កើត​នៅ​ស្បែក​ឡើង​កន្ទួល​ឃ្មឹល​បណ្តាល ឲ្យ​រមាស ។
  5. កប៉ាល់ ( ន.នាមសព្ទ )
    នាវា​វិសេស​មាន​កម្លាំង​លឿន​ទៅ​ដោយ​ចំហាយ​កើត​អំពី​ទឹក និង​ភ្លើង បណ្ដាល​ឲ្យ​ចក្រយន្ត​ដើរ ។ (សំ. បា. កបាល ន. “រលា, អំបែង, ត្រឡោក,...) ។
  6. ករណី ( ន.នាមសព្ទ ) [កៈរ៉ៈ--]
    រឿង; ហេតុ; អំពើ; ដំណើរ; ហេតុ ឬ ការណ៍​ដែល​កើត​មាន​ឡើង : ករណី​នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ; កើត​មាន​ករណី​ប្លែក; ចុះ​មាន​ករណី​អ្វី​ហ្នឹង​?
  7. កលហប្បវឌ្ឍនី ( ន.នាមសព្ទ ) [កៈ-ល៉ៈ-ហាប់ -ប៉ៈ-វ៉ាត់-ធៈ-នី ]
    ការ​ចម្រើន​ដោយ​ជម្លោះ, ការ​ធ្វើ​ជម្លោះ​ឲ្យ​រីក​ធំ​ខ្លាំង​ឡើង, ការ​នាំ​បង្ក​ហេតុ​ឲ្យ​កើត​សេចក្ដី​ទាស់ទែង​គ្នា ។
    - កលហ​ភាព ភាព​នៃ​ជម្លោះ, ការ​ទាស់ទែង​គ្នា ។
  8. កាត ( ន.នាមសព្ទ )
    ឈ្មោះ​ប្រេង​មួយ​យ៉ាង​កើត​ក្នុង​ដី សម្រាប់​ប្រើ​ដុត, អុជ ជា​ប្រេង​វិសេស​ដែល​មក​ពី​នានា​ប្រទេស : ប្រេង​កាត ។
  9. កាក ( ន.នាមសព្ទ )
    អ្វី​ៗ ដែល​សោះ; ដែល​អស់​រស​ជាតិ​ដោយ​ច្របាច់ ឬ​ដោយ​ទំពា, ដោយ​ស្ងោរ​ជាដើម : កាក​អំពៅ, កាក​ដូង ។ សម្ល​ដែល​ស្រង់​យក​តែ​សាច់​និង​បន្លែ​មក ឬ ដួស​យក​តែ​ទឹក​ចេញ​ក៏​ហៅ​ថា កាក ដែរ :
    - កាក​សម្ល ។
    - កាក​សំបុត្រ គឺ​សំបុត្រ​ដែល​គេ​លែង​ត្រូវ​ការ ។
    - កាក​មនុស្ស គឺ​មនុស្ស​ដែល​ប្រើ​ធ្វើ​ការ​អ្វី​មិន​កើត....។
  10. កាកគតិ ( ន.នាមសព្ទ ) [កាក-គៈ-តិ ]
    ឈ្មោះ​បទ​កាព្យ​ពាក្យ ៤ (បទ​ដំណើរ​ក្អែក​លោត) : នេះ​គឺ​ច្បាប់​ក្រម​ ប្រសើរ​ឧត្តម ទូន្មាន​អ្នក​ផង ប្រើ​ឱន​លំទោន កុំ​បី​មាន​ឆ្គង ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រណិប័តន៍...។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. កើត ( v ) [kaət]   - detail »
    to be born, created; to be, become; to come into existence, arise, appear; to rise (of the sun); to happen, occur; to give birth to
  2. កើត ( v ) [kaət]   - detail »
    to have / suffer (from a disease), contract (an illness); to be affected (by an emotion)
  3. កើត ( covb ) [kaət]   - detail »
    to succeed; to be possible; to be able
  4. កើត ( n ) [kaət]   - detail »
    (the) east.
  5. កើត ( adj ) [kaət]   - detail »
    eastern
  6. កើត ( n ) [kaət]   - detail »
    period (or day) of the waxing moon (the days in the 15-day period between the new moon and the full moon)
    Eg. ថ្ងៃសុក្រ ១៥ កើតខែវិសាខ : Friday the 15th day of the waxing moon of the month of Visakh


Prohok Solutions @2017 : Learn Khmer | Khmer Calendar