Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពុកមាត់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. បង្កង ( ន.នាមសព្ទ )
    សត្វ​អដ្ឋិចម្ម​ជាតិ​ពួក​មួយ មាន​ជើង​វែង​ៗ មាន​តង្កៀប, មាន​ព្រុយ​ត្រង់​ពោះ, ក្បាល​ស្រួច, មាន​ពុកមាត់​វែង​រឹង​ហៅ​ថា ពុក​បង្កង, ជា​សត្វ​កើត​នៅ​ក្នុង​ទឹក​សាប​ក៏​មាន ក្នុង​ទឹក​ប្រៃ​ក៏​មាន, មាន​រូប​សណ្ឋាន​ផ្សេង​ៗ​គ្នា ។
  2. ពុកមាត់ ( ន.នាមសព្ទ )
    រោម​ដែល​ដុះ​ក្បែរ​រឹម​បបូរ​មាត់​ខាង​លើ : កោរ​ពុក​មាត់, ទុក​ពុក​មាត់, ពត់​ពុក​មាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុក​ចង្កា ផង) ។
  3. សុយម៉ុយ ( គុ.គុនសព្ទ )
    ស្រមុយ​ក្រៃ​ពេក; ដែល​មាន​ពុកមាត់​ពុកចង្កា​ស្មុយ : មុខ​សុយម៉ុយ, មនុស្ស​សុយមម៉ុយ ។
  4. ស្កូវ ( គុ.គុនសព្ទ )
    ដែល​ក្លាយ​ពី​ខ្មៅ​ទៅ​ជា-ស, ស (ចំពោះ​តែ​សក់, រោម, ពុកមាត់, ពុកចង្កា) : សក់​ស្កូវ ។ ន. សក់... ដែល​ក្លាយ​ពី​ខ្មៅ​ទៅ​ជា-ស, សក់​... ស : ដក​ស្កូវ ។
    - ស្កូវ​ព្រោង ស្កូវ​ស​ព្រោង ។
    - ស្កូវ​ល្បាយ ស្កូវ​ល្បាយ​អាចម៍​ខ្លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្បាយ ផង) ។
  5. ស្រមាម ( គុ.គុនសព្ទ ) [--ម៉ាម]
    ដែល​ប្រឡាក់​ជាប់​ស្រកាក​នឹង​ពុក​មាត់​ឬ​នឹង​រោម​ជាដើម : ពុកមាត់​ស្រមាម ។
  6. ស្រមាមប៉ាក ( គុ.គុនសព្ទ ) [--ម៉ាម--]
    ដែល​ប្រឡាក់​ស្រមាម​ប្រតាក : ពុកមាត់​ប្រឡាក់​ស្រមាមប៉ាក, រោម​ប្រឡាក់​ស្រមាមប៉ាក ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar