Khmer Dictionary: ភាវៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នត្ថិភាព
( ន.នាមសព្ទ )
[ន័ត-ថិ-ភាប]
(នត្ថិភាវ; នស្ដិភាវ) ភាវៈគ្មាន, ភាពនៃអ្វីៗដែលមិនមាន, ការឥតមាន : ពីដើមគាត់គ្រាន់រួចខ្លួន ប៉ុន្តែឥឡូវ គាត់ធ្លាក់ចុះក្នុងនត្ថិភាពសាបរលាបណាស់ទៅហើយ ។ ព. ផ្ទ. អត្ថិភាព ។
-
បណ្ឌិត្យ
( ន.នាមសព្ទ )
[ប័ន-ឌិត]
(បណ្ឌិច្ច) ភាវៈនៃបណ្ឌិត; សភាព, ស្ថាន, ទី, តំណែង... នៃបណ្ឌិតដូចជា បណ្ឌិត្យសភា, រាជបណ្ឌិត្យស្ថាន ឬ រាជបណ្ឌិត្យសភា, ពុទ្ធសាសនបណ្ឌិត្យ ជាដើម ។
-
ពាហុសច្ច
( ន.នាមសព្ទ )
[ពាហុស័ច-ចៈ ]
ភាវៈនៃបុគ្គលជាពហុស្សូត គឺការតាំងចិត្តរៀនសូត្រមុតមាំ ឬការចេះដឹងច្រើនព្រោះសេចក្ដីខំប្រឹងរៀន (នៃអ្នកសិក្សា) : មនុស្សមានពាហុសច្ច (ព. ទេ.) ។
-
ភាព
( ន.នាមសព្ទ )
[ភាប ]
(ភាវ) ភាវៈ; បែប, បែបបទ; លំនាំ, លំនាំសមសា, ឫកពា; ទម្រង់, សណ្ឋាន, ទ្រង់ទ្រាយ; ភេទ : ភាពល្អ, ភាពអាក្រក់, ភាពសមរម្យ, ភាពព្រហើន, ភាពត្រឹមត្រូវ; ភាពធាត់, ភាពស្គម, ភាពបុរស, ភាពស្ត្រី ។ល។
- បែបភាព បែបបទ; គម្រូ, សំណាក ។
- បុរិសភាព ភេទប្រុស ។
- ស្ត្រីភាព ឬ - ឥត្ថីភាព ភេទស្រី ។ល។
-
ភាវរូប
( ន.នាមសព្ទ )
[ភាវៈ-- ]
រូបតាមភាព គឺរូបដែលមានលក្ខណៈសណ្ឋានផ្សេងគ្នាឲ្យចំណាំបាន យ៉ាងដូចរូបបុរសស្រ្តីជាដើម (រូបបុរសស្ត្រី ហៅ ឥត្ថីភាវរូប, បុរិសភាវរូប) ។
-
ភាវ
( ន.នាមសព្ទ )
[ភាវៈ ]
(ភាវ) ភាព; (សរសេរជា ភាវៈ ច្បាស់លាស់ជាង) : ភាវៈនៃបណ្ឌិត, ភាវៈកាច, ភាវៈសុខទុក្ខ, ផ្ទះនេះមានភាវៈគ្រាំគ្រាណាស់ហើយ ។
-
មហិមា
( គុ.គុនសព្ទ )
[មហិមា]
(មហិមន៑, មហិមន្ត៑ ឬ មហិមា; មហិមន្តុ > មហិមា) ដែលមានច្រើន, ច្រើនក្រៃ, ក្រៃកន្លង; ធំសម្បើម, ដែលគួរស្បើម : ច្រើនមហិមា, ខ្លាំងមហិមា ។ ន. ភាវៈធំ, ទូលាយ ។ ប្រើជា កិ. វិ. ក៏បាន : ខឹងមហិមា ឬ–មហិមន្ត; ច្រើននិយាយក្លាយថា មោះហិមា គួរលែងប្រើ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កងពលច្រើនក្រៃមហិមា ឥតមានរួញរា គឃារុកចូលឥតក្រែង ។ ក្រអឺតក្រទឺតឃើញស្ដែង សន្ធាប់គ្នាឯង ឲ្យខ្លាចស្ញប់ស្ញែងរាល់ប្រាណ សត្រូវពុំអាចរុញច្រាន តទប់ពុំបាន ក៏រត់ប្រញាយថយក្រោយ ។ល។
-
ព្យត្តភាព
( ន.នាមសព្ទ )
[ព្យ័ត-តៈភាប ]
(ព្យត្ត + ភាវ; វ្យក្ត + ភាវ) ភាវៈឈ្លាស, ភាពជាអ្នកឈ្លាស, ដំណើរឈ្លាសវៃ : គេមានព្យត្តភាពបរិបូរ ។
-
ភាតរភាព
( ន.នាមសព្ទ )
[ភាតរ៉ៈភាប]
(-- + ភាវ; ភ្រាត្ឫ + ភាវ) ភាវៈនៃបងប្អូន; សេចក្ដីរាប់រកគ្នាដូចបងដូចប្អូន : ភាតរភាព ឬភាតុភាពរបស់ពួកមនុស្ស, សង្គ្រោះគ្នាដោយភាតរភាព, និយាយស្ដីរកគ្នាដោយភាតរភាព ឬដោយភាតុភាព ។
-
ភុជិស្សតា
( ន.នាមសព្ទ )
[ភុជិស-សៈ-- ]
(--ភាវ) ភាវៈនៃអ្នកជា, ភាពជាអ្នកជា, ដំណើរឥតជំពាក់បំណុលគេ ។