Khmer Dictionary: លិក្ខា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អង្គុលី
( ន.នាមសព្ទ )
(ឬ សំ. ជា អង្គុលិ ក៏មាន) ម្រាមដៃ; ធ្នាប់; អង្គុលៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ផង) ។
- អង្គុលីបញ្ចកៈ ឬ - --បញ្ចង្គ (--បុ័ញ-ចៈកៈ ឬ--ប័ញ-ចង់) ម្រាមដៃទាំងប្រាំ ។
- អង្គុលីប្រណម ឬ - --ប្រណម្យ (--ណំ) ប្រណម្យម្រាមដៃ; ក្រពុំម្រាមដៃ ។
- អង្គុលីផោដនៈ (--ដៈន៉ៈ) ការកាច់ម្រាមដៃឮសូរស្រស ។
- អង្គុលីមុទ្ទា ឬ - --មុទ្រា ចិញ្ចៀនមានត្រា (ចិញ្ចៀនត្រា) ។
- អង្គុលីយកៈ ឬ - អង្គុល្យាភរណៈ (--យៈកៈ ឬ អង់-គុល-យាភៈរៈណៈ) ចិញ្ចៀន ។
- អង្គុលីលេខ គ្រឿងប្រដាប់វាយពុម្ពអក្សរដោយចុងម្រាមដៃ, ម៉ាស៊ីនវាយអក្សរពុម្ព : រៀនវាយអង្គុលីលេខ ។
- អង្គុលីវេស្ត (--វេស-ស្តៈ ឬ --វេស) ស្រោមម្រាមដៃ (ស្រោមដៃ) ។
- អង្គុលីសន្ទេស ការផ្ទាត់ម្រាមដៃឲ្យសញ្ញា : ធ្វើអង្គុលីសន្ទេស ។
- អង្គុលីសម្ភូត ក្រចកដៃ ។ល។
-
អង្គុលៈ
( ន.នាមសព្ទ )
[អង់-គុ-លៈ]
(អង្គុល) ម្រាមដៃ; ធ្នាប់ (អង្គុលី) ។ ឈ្មោះមាត្រារង្វាស់ប្រមាណ ៧ ធញ្ញមាស : ប្រមាណ ១២ អង្គុលៈ ជាមួយវិទត្ថិ; ហៅ អង្គុលី ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា>លិក្ខា ឬ លិក្សា ទៀតផង) ។
-
អណូ
( គុ.គុនសព្ទ )
[អៈណូ]
(អណុ) តូច, តូចឆ្មារ; ល្អិតណាស់ ។ ន. ឈ្មោះមាត្រាវាស់មួយយ៉ាងចំនួន ៣៦ បរមាណូ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ទៀតផង) ។
- អណូប្រមាណ ប្រមាណប៉ុនអណូ, ប្រមាណមួយអណូ : តូចឆ្មារណាស់ជាអណូប្រមាណ ។
-
ឧសភ
( ន.នាមសព្ទ )
[អ៊ុសប់ ]
(ឧសភ; សំ. ឫឞភ) គោឈ្មោល, គោឡើងក, គោបា (ច្រើននិយាយថា គោឧសភ) ។ ឈ្មោះខែទី ២ នៃសុរិយគតិ; សព្វថ្ងៃប្រើជា ឧសភា ត្រូវនឹងខែម៉េបារាំងសែស (ប្រើក្លាយជា ព្រឹសភៈ ក៏មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង) ។ ឈ្មោះរង្វាស់ឬមាត្រាវាស់មួយមួយយ៉ាង (ប្រើក្នុងបុរាណសម័យ) ប្រវែងឬចម្ងាយ ២០ យដ្ឋិ (១៤០ ហត្ថ) : ចម្ងាយមួយឧសភ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ទៀតផង) ។ គុ. ឧត្ដម, ខ្ពង់ខ្ពស់; ចម្បង; លើសលែង ។
- ឧសភរាជ ស្តេចគោ គឺគោឈ្មោលដែលជាចម្បងជាងគោទាំងពួង ។ ខ្មែរហៅគោព្រះរាជទ្រព្យសម្រាប់ទឹមក្នុងព្រះរាជពិធីវប្បមង្គល (ច្រត់ព្រះនង្គ័ល) ថា គោឧសភរាជ ដោយសំដៅសេចក្ដីថា “គោព្រះរាជទ្រព្យ” ឬ “គោឧត្ដម, គោមង្គល” ។
- ឧសភសព្ទ សូរគោឈ្មោលយំឬរោទ៍, យោបំគោឧសភ : ចម្ងាយមួយឧសភសព្ទ ។
- បុរិសាសភៈ (បា. < បុរិស + ឧសភ > អាសភ) បុរសឧត្ដម; ព្រះសព្វញ្ញុពុទ្ធ ។
- រថេសភៈ (បា. < រថ + ឧសភ ឬ អាសភ < ឧសភ) អ្នកជាប្រមុខនៃរថានឹក (មេទ័ពទាហានរថ); ក្សត្រិយ៍ទ្រង់រាជ្យ ។ ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា រថេសភ (--សប់) ក៏បាន, ដូចកាព្យថា : មទ្រីទេវីនាងទូលថា បពិត្របិតារថេសភ ខ្ញុំម្ចាស់សូមតាមទៅគោរព ព្រះវេស្សន្តរជាស្វាមី ។ ព្រោះបើមិនទៅនៅឯអាយ ជាស្ត្រីមេម៉ាយពុំគប្បី ខ្ញុំម្ចាស់ត្រូវទៅតាមស្វាមី បុត្រាបុត្រីត្រូវទៅដែរ ។ (តាមសេចក្ដីក្នុងមហាជាតក៍ ទានកណ្ឌ) ។
-
ឩកា
( ន.នាមសព្ទ )
[អ៊ូ-- ]
(សំ. យូក) ចៃ ។ ឈ្មោះរង្វាស់បុរាណមួយប្រភេទ ទំហំមួយខ្លួនចៃ គឺទំហំ ៧ លិក្ខា : ប្រាំពីរឩកាជាមួយធញ្ញមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ទៀតផង) ។