Khmer Dictionary: អសុរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អសុរ--
(មើលក្នុងពាក្យ អសុរ) ។
-
អសុរិន្ទ
( ន.នាមសព្ទ )
[អៈសុរ៉ិន]
(< អសុរ “អសុរ” + ឥន្ទ “ជាធំ”; < អសុរ + ឥន្រ្ទ) ស្តេចនៃពួកអសុរ គឺព្រះបាទវេបចិត្តិដែលជាអធិបតីក្នុងអសុរភព : ព្រះបាទវេបចិត្តិអសុរិន្ទជាបិតានៃនាងសុជាតាជាជាយារបស់ព្រះឥន្រ្ទ ។ ប្រើជាវិសេសនាមនៃរាហូផងក៏បាន : រាហូអសុរិន្ទ ។ ខ្មែរហៅស្តេចយក្សទាំងពួងថា អសុរិន្ទ ឬ អសុរេន្រ្ទ ដែរក៏មាន ។
-
អសុរី
(មើលក្នុងពាក្យ អសុរ) ។
-
អសុរោះ
( គុ.គុនសព្ទ )
[អៈ-- ]
(អសុរ > អសុរោ, អសុរោ > អសុរោះ ?) សោះកក្រោះ, ខ្មោះខ្មួរ, បោកបោះ, ខ្ជោកខ្ជាក; ឥតគួរឥតសម; ដែលជារបស់អសុរឬអសប្បុរស (ចំពោះតែវាចា) : សម្ដីអសុរោះ, ពាក្យអសុរោះ ។ មើលក្នុងពាក្យ ពាន ១ កិ. ផង ។
-
ឫក្ស
( ន.នាមសព្ទ )
(បា. ឥក្ក “នក្សត្រ; ខ្លាឃ្មុំ; ស្វាអង្គទ”) ផ្កាយក្រពើ; ផ្កាយនព្វគ្រោះ; វេលាមានជោគ, មានមង្គល, មានសួស្ដី ដែលកំណត់តាមហោរាសាស្រ្ត : ហោរសង្កេតរកឫក្ស, ថ្ងៃមានឫក្ស (សរសេរជា ឫក្ស ដូច្នេះឯង ប៉ុន្តែមានសំនៀងឲ្យថាជា ២ ប្រភេទ : អ្នកខ្លះថា រឹក អ្នកខ្លះថា រើក, ដែលថា រើក ជាសំនៀងឃ្លាតក្លាយតាមទម្លាប់និយាយ, ដូចគ្នានឹងពាក្យ កណ្តុរ, ឆ្នាំកុរ, ខ្នុរ, សម្បុរ, អសុរ, ហឹរ នេះសរសេរយ៉ាងនេះឯង ប៉ុន្តែអ្នកខ្លះនិយាយក្លាយសំនៀងថា កណ្ដោរ, ឆ្នាំកោរ, ខ្នោរ, សម្បោរ, អសោរ, ហើរ ដូច្នេះទៅវិញ; សៀមក៏សរសេរ ឫក្ស ប៉ុន្តែនិយាយក្លាយសំនៀងថា រើក ដែរ អ. ថ. រ៉ឺក ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នក្ខត្តឫក្ស >នក្ខត្តឫក្ស ផង) ។