Khmer Dictionary: កណ្ឌ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រ៉យកែវ
( ន.នាមសព្ទ )
ឈ្មោះដំណើរពាក្យរាយដែលមានចាប់ចួនគ្នាម្ដងៗទីទៃពីដំណើរចួនរបស់ពាក្យកាព្យ : ដំណើរពាក្យរ៉យកែវ, តែងសេចក្ដីរ៉យកែវ ។ ពាក្យទេសន៍ រ៉យកែវ (កម្រងកែវ) នោះដូចជា : ព្រហ្មេ ម្នាលញ្រហ្មណ៍អ្ហើយ, ឯស សេលោ រីភ្នំដែលយើងក្រឡេកមើលទៅឃើញងងឹតអ័ព្ទមេឃបែកជាផ្សែងភ្នំហ្នឹងឯងឈ្មោះគន្ធមាទគិរី ជាទីនៅអាស្រ័យនៃពួកអមរពិទ្យាធរ និងសត្វផងនានា តាមដងមាគ៌ាចុះតែជើងអ្នកមួយ ព្រាហ្មណ៍ឯងទៅចុះកុំព្រួយ ឥតមានទុក្ខភ័យអ្វីឡើយ... (ម. កណ្ឌមហាពន) ។
-
វិធវា
( ន.នាមសព្ទ )
[--ធៈ--]
ស្ត្រីមេម៉ាយ : វិធវាទោះបីមានបងប្អូនប្រុស ១០ នាក់ ក៏ឥតសិទ្ធិដូចស្ត្រីមានភស្តាឡើយ (ម. ទានកណ្ឌ) ។
-
សគ៌ៈ
( ន.នាមសព្ទ )
[ស័រ-គៈ ]
(សគ៌; សគ្គ) បរិច្ឆេទ, កណ្ឌ, កណ្ឌ, វគ្គ; ប៉ែក, ផ្នែក; ខ្សែ, ក្បាល (របស់គម្ពីរ, សាស្រ្តា, ក្រាំង, សៀវភៅ) : សេចក្ដីមួយសគ៌ៈ, សគ៌ៈ ទី ១, សគ៌ៈទី ២ ។ ការសាងឲ្យកើតឡើង, ការបង្កើត; ទីកើត, ដើមកំណើត; អ្វីៗដែលកើតមានឡើងតាមធម្មតា; ... ។
-
វន
( ន.នាមសព្ទ )
[វៈនៈ ]
(វន) ព្រៃ ។ ទឹក; ទីនៅ, ទីអាស្រ័យ; ផ្ទះ; ភូមិលំនៅ;... ។ ប្រើផ្សំជាមួយនឹងសព្ទដទៃ :
- វនកុសុម ផ្កាព្រៃ; ផ្កាដុះក្នុងទឹក ។
- វនគជ (--គច់) ដំរីព្រៃ ។
- វនគោចរ ការត្រាច់ស្វែងរកអាហារក្នុងព្រៃ ។ វនចរ, វនចរកៈ; វនេចរ ពនេចរ, ថ្មើរព្រៃ, ព្រានព្រៃ ។
- វនជីវិកា ការចិញ្ចឹមជីវិតឬការរស់នៅក្នុងព្រៃ ។
- វនទេវតា ទេវតាដែលស្ថិតនៅក្នុងព្រៃ ។
- វនន្តរ (វៈន៉ន់-ដ; < វន + អន្តរ “ចន្លោះ”) ចន្លោះឬលង្វែកព្រៃ ។
- វនបាល ឬ - វនបាលកៈ អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ (បើស្រ្តីជា វនបាលី ឬ វនបាលិកា) ។
- វនបិសាច បិសាចរក្សាព្រៃ, ខ្មោចព្រៃ; ម្រេញគង្វាល ។
- វនបុស្ប (--បុស) ផ្កាព្រៃ ។
- វនប្បទេស (វៈន័ប-ប៉ៈ--) ឬ វនប្រទេស ព្រៃ, ព្រៃទាំងមូល ។
- វនប្បវេស (វៈន័ប-ប៉ៈ--) ការចូលទៅកាន់ព្រៃ ។ ឈ្មោះកណ្ឌទី៤នៃមហាវេស្សន្តរជាតក (ព. ពុ.)។
- វនមូលផលាផល (វនៈមូលៈផៈល៉ាផល់) មើមដំឡូងនិងផ្លែឈើតូចធំក្នុងព្រៃ ។
- វនរតិ សេចក្ដីរីករាយក្នុងព្រៃ, ការចូលចិត្តនៅក្នុងព្រៃ ។
- វនវប្បកម្ម (--វ៉ាប់-ប៉ៈ--) ការដាំឈើព្រៃ, វិទ្យាសាស្រ្តខាងការបណ្ដុះនិងការថែរក្សាដើមឈើ ។
- វនវប្បករ អ្នកដាំ, បណ្តុះ, ថែរក្សាឈើព្រៃ ។
- វនវាស ការនៅក្នុងព្រៃ ។
- វនវាសី អរញ្ញវាសី (អ្នកនៅក្នុងព្រៃ); បើស្រ្តីជា វនវាសិនី វនសណ្ឌ (វៈ នៈ-សន់) ដងព្រៃ ។
- វនស្ថាន ឬ
- វនដ្ឋាន ទីព្រៃ, តួព្រៃ ។ល។
- វនាល័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនាល័យ) ។
- វនាលី ជួរព្រៃ; ជាយព្រៃ ។
- វនាវាស (សំ. បា. < វន + អាវាស) លំនៅក្នុងព្រៃ ។
- វនាស្រម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនាស្រម) ។ វនាស្រ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនាស្រ័យ) ។ ល។
-
សម្ពល
( ន.នាមសព្ទ )
[សំ-ពៈលៈ ឬ សំ-ពល់]
(ឬប្រើជា សំវល ក៏មានខ្លះ) ស្បៀងសម្រាប់ដើរផ្លូវ, ស្បៀងលៀងជីវិតតាមផ្លូវឆ្ងាយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ជូជកងងល់ លុះបានសម្ពល ដែលភរិយាក្មេង ចាត់ចែងឲ្យស្រេច សម្រេចចិត្តឯង ប្រថុយចេញស្វែង រកខ្ញុំប្រុសស្រី ។ ឲ្យមកបម្រើ ភរិយាសើវ៉ើ ជួជាតិអប្រីយ៍ ឲ្យតែគាប់ចិត្ត អាណិតមកប្តី ខុសត្រូវអ្វីៗ តាចាស់ឥតគិត ។ (កាព្យធៀបរឿងជូជក; ម. កណ្ឌជូជក) ។
-
សីរសាច់
( ន.នាមសព្ទ )
[សេរ៉ៈ-- ]
ឈ្មោះឈើតូចមួយប្រភេទ ដុះចាក់ឫសសណ្ឋានជាដើម ស្លឹកស្រដៀងនឹងទ្រមួច ។ (ពាក្យទេស្នាកម្រងកែវ) : ... កុមារពេជ្រ សីរសាច់ លោទកន្ទួតព្រៃ បាយម៉ាតស្វាត ព្រះទ្រហឹង កំភ្លឹងស្តុកស្តុរ សម្កុលចិត្រមូលភ្លើង..... (ម. កណ្ឌមហាពន) ។
-
សំខ្យានុគ្រោះ
( ន.នាមសព្ទ )
[ស័ងខ្យា-- ]
(សង់ខ្យា--) ន. (--អនុគ្រហ; --អនុគ្គហ) ពាក្យសម្រាប់និយាយផ្សំជាមួយនឹងសំខ្យាសព្ទ រៀងត្រង់ខាងចុងសំខ្យា ដែលប្រាប់ចំនួនឲ្យដឹងថាប៉ុណ្ណេះឬប៉ុណ្ណោះ ដូចពាក្យថា កណ្ឌ, ក្បាល, ខ្នង, ខ្សែ, នាក់, បន្ទះ, សន្លឹក ជាដើម : សាស្រ្តា១កណ្ឌ ឬ សាស្រ្តា២ខ្សែ, សៀវភៅ៣ក្បាល, ផ្ទះ ៤ ខ្នង, មនុស្ស៦នាក់, ក្ដារ១០ បន្ទះ, ស្លឹកឈើ ២០ សន្លឹក ។ល។ ប៉ុន្តែមានពាក្យខ្លះខ្មែរយើងរាប់ចំនួនមិនបាច់មាន សំខ្យានុគ្រោះ ផ្សំផងក៏បាន, ដូចជា ផ្តិលគ្រប១, ចានបាយ២, កន្ថោរ១, កាំបិតចែត២, ជើងពាន៣ ។ល។ បើគត់គូ, រាប់ថា... មួយគូ, ពីរគូ ។ល។
-
អមិត្តតាបនា
( ន.នាមសព្ទ )
[អៈ-មិត-តៈតាបៈណា]
ឈ្មោះស្ត្រីម្នាក់ជាបុត្រីព្រាហ្មណ៍ ប្រពន្ធតាជូជក មាននិយាយក្នុងរឿងមហាវេស្សន្តរជាតក កណ្ឌទី ៥ (ជូជកកណ្ឌ) ។
-
ឧសភ
( ន.នាមសព្ទ )
[អ៊ុសប់ ]
(ឧសភ; សំ. ឫឞភ) គោឈ្មោល, គោឡើងក, គោបា (ច្រើននិយាយថា គោឧសភ) ។ ឈ្មោះខែទី ២ នៃសុរិយគតិ; សព្វថ្ងៃប្រើជា ឧសភា ត្រូវនឹងខែម៉េបារាំងសែស (ប្រើក្លាយជា ព្រឹសភៈ ក៏មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង) ។ ឈ្មោះរង្វាស់ឬមាត្រាវាស់មួយមួយយ៉ាង (ប្រើក្នុងបុរាណសម័យ) ប្រវែងឬចម្ងាយ ២០ យដ្ឋិ (១៤០ ហត្ថ) : ចម្ងាយមួយឧសភ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ទៀតផង) ។ គុ. ឧត្ដម, ខ្ពង់ខ្ពស់; ចម្បង; លើសលែង ។
- ឧសភរាជ ស្តេចគោ គឺគោឈ្មោលដែលជាចម្បងជាងគោទាំងពួង ។ ខ្មែរហៅគោព្រះរាជទ្រព្យសម្រាប់ទឹមក្នុងព្រះរាជពិធីវប្បមង្គល (ច្រត់ព្រះនង្គ័ល) ថា គោឧសភរាជ ដោយសំដៅសេចក្ដីថា “គោព្រះរាជទ្រព្យ” ឬ “គោឧត្ដម, គោមង្គល” ។
- ឧសភសព្ទ សូរគោឈ្មោលយំឬរោទ៍, យោបំគោឧសភ : ចម្ងាយមួយឧសភសព្ទ ។
- បុរិសាសភៈ (បា. < បុរិស + ឧសភ > អាសភ) បុរសឧត្ដម; ព្រះសព្វញ្ញុពុទ្ធ ។
- រថេសភៈ (បា. < រថ + ឧសភ ឬ អាសភ < ឧសភ) អ្នកជាប្រមុខនៃរថានឹក (មេទ័ពទាហានរថ); ក្សត្រិយ៍ទ្រង់រាជ្យ ។ ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា រថេសភ (--សប់) ក៏បាន, ដូចកាព្យថា : មទ្រីទេវីនាងទូលថា បពិត្របិតារថេសភ ខ្ញុំម្ចាស់សូមតាមទៅគោរព ព្រះវេស្សន្តរជាស្វាមី ។ ព្រោះបើមិនទៅនៅឯអាយ ជាស្ត្រីមេម៉ាយពុំគប្បី ខ្ញុំម្ចាស់ត្រូវទៅតាមស្វាមី បុត្រាបុត្រីត្រូវទៅដែរ ។ (តាមសេចក្ដីក្នុងមហាជាតក៍ ទានកណ្ឌ) ។
-
ចូឡពន
( ន.នាមសព្ទ )
[ចូល-ពន់ ]
(ចូឡ, ចុល្ល “តូច” + វន > ពន “ព្រៃ”) ព្រៃតូច (ឈ្មោះកណ្ឌទី ៦ ក្នុងរឿងមហាវេស្សន្ដរជាតកគឺ មហាជាតក៍កណ្ឌចូឡពន) ។