Khmer Dictionary: ភាវៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ភិយ្យោភាព
( ន.នាមសព្ទ )
[ភី-យោភាប ]
(ភិយ្យោ + ភាវ; ភូយស៑--) ដំណើរច្រើនក្រៃលែង, ភាវៈលើសលែង; ប្រើជា គុ. ក៏បាន : មានអំណរជាភិយ្យោភាព ។
-
មហាត
( ន.នាមសព្ទ )
មនុស្សពូជសូទ្រៈពួកពលរក្សាដំរី, សេះ, គោ, ក្របីព្រះរាជទ្រព្យក្នុងបុរាណសម័យ; ជាមនុស្សព្រហើនដោយអាងរាជានុភាព, ច្រើនបណ្ដាយដំរី, សេះ ឬគោក្របីឲ្យចូលលុកលុយស៊ីដំណាំអ្នកស្រុក មិនសូវក្រែងរអែងចិត្តគេ : ពួកមហាត ។ ព. ប្រ. ពួកថ្លើងឬក្មេងពាលដែលឥតរបប មិនស្ដាប់ពាក្យចាស់ហាមប្រាម ក៏ហៅថា មហាត ដែរ, ហៅដោយប្រៀបប្រដូចទៅនឹងសូទ្រៈជាពួកមហាតនុះឯង; គេតែងនិយាយថា ឥតរបបដូចជាមហាត; (គួរនឹងចូលចិត្តថា ពាក្យនេះក្លាយមកពី សំ. មហត្វ “ភាវៈនៃអ្នកធំ (ហ្លួង)” ដោយសំដៅសេចក្ដីថា “អាងអំណាចអ្នកធំ (អំណាចហ្លួង”); បើតាមន័យនេះ គួរសរសេរជា មហត្វ; ឬក៏ពាក្យ មហាត < សំ. មហត៑ ?) ។
-
ម៉ុងសាយ
( ន.នាមសព្ទ )
ក្រុមរបាំប្រពៃណីចិន រួមសម្ដែងដោយសិល្បករពាក់ក្រណាត់ច្នៃជារូបនាគ ហក់លោត ធ្វើត្រាប់តាមកាយវិការសត្វសាហាវពិតៗ កំដរដោយអ្នកវាយស្គរវាយ ឆាប់លាន់ទ្រហឹងអឺងអាប់ ។ របាំនេះមានគោលបំណង បណ្ដេញកម្ចាត់ភាវៈអាក្រក់ឧបទ្រពចង្រៃផងទាំងពួង ដើម្បីនាំមកនូវសិរីសួស្ដីដល់ក្រុមគ្រួសារម្ចាស់ផង ។
-
យៅវ៍
( គុ.គុនសព្ទ, ន.នាមសព្ទ )
[យៅ ឬ យ៉ៅ ]
(យុវ; យុវន៑, យៅវន) កំលោះ; ក្រមុំ; វ័យកំលោះឬក្រមុំ : នៅយោវ៍, កំពុងយោវ៍, ពួកយៅវ៍, ។
- យៅវជន (យៅវៈជន់) ជនកំលោះឬក្រមុំ ។
- យៅវភាគ (យៅវៈភាក) ចំណែកនៃវ័យកំលោះឬក្រមុំ, អ្នកដែលមានចំណែកវ័យកំពុងកំលោះឬក្រមុំ ។
- យៅវភាព (យៅវៈភាប) ភាពឬភាវៈកំលោះឬក្រមុំ ។
- យៅវមាល្យ (យៅវៈមាល) កម្រងផ្កានោប, កម្រងផ្កាក្រពុំ; (ព. ប្រ) ស្រ្តីក្រមុំក្មេង, នាងក្រមុំតូច ។
- យៅវយោគ (យៅវៈយោក) ដែលប្រកប ដោយវ័យកំលោះឬក្រមុំ (ដែលកំពុងពេញកំលោះឬពេញក្រមុំ) ។
- យៅវរាជ (យៅវៈរាច) ស្តេចកំលោះ; ព្រះរាជបុត្រកំលោះជារាជ ទាយាទ ។
- យៅវរេស (យៅវៈ--) ដែលជាឥស្សរៈលើអស់ពួកកំលោះឬពួកក្រមុំ; ស្តេចកំលោះឬស្តេចក្រមុំ ។ យៅវលក្ខណ៍ (យៅវៈល័ក) លក្ខណៈរបស់កំលោះឬក្រមុំ; នាងក្រមុំមានលក្ខណ៍ (ពាក្យទាំងអស់នេះ សម្រាប់ប្រើក្នុងកាព្យ កាលបើកវីត្រូវការ) ។
-
រន្តិភាព
( ន.នាមសព្ទ )
[រ័ន ឬ រ៉ន់-តិភាប]
( រន្តិ “សេចក្ដីសុខ, ការលេងសប្បាយ” + ភាវ “ភាព” ) ភាវៈនៃសេចក្ដីសុខ, ដំណើរបានសុខ; ដំណើរលេងសប្បាយ : មានរន្តិភាព, ប្រកបដោយរន្តិភាព; លេងដោយរន្តិភាព ។
-
មិត្តភាព
( ន.នាមសព្ទ )
[មិត-តៈភាប ]
(--ភាវ; មិត្រ + ភាវ) ភាព ឬភាវៈនៃមិត្ត គឺបែបបទសណ្ដាប់ធ្នាប់របស់មិត្ត : រាប់អានគ្នាដោយមិត្តភាព; និយាយស្តីរកគ្នាដោយមិត្តភាព (ប្រើជា មិត្រភាព ក៏បាន) ។
-
មិត្តសន្ថវភាព
( ន.នាមសព្ទ )
[មិត-តៈសន់-ថៈវ៉ៈភាប ]
(--ភាវ) ភាវៈ ឬភាពនៃការនៅរួបរួមជាមួយនឹងមិត្ត : មិត្តសន្ថវភាពនៃពួកជនអ្នកមានសាមគ្គី ជារសឆ្ងាញ់ជាងរសនៃភោជនាហារទាំងពួង ព្រោះឆ្ងាញ់យូរអង្វែងណាស់ (ព. ពុ.) ។
-
មោទកភាព
( ន.នាមសព្ទ )
[មោទៈកៈភាប]
(មោទក + ភាវ) ភាព ឬភាវៈជាអ្នករីករាយ, ភាវៈនៃសេចក្ដីត្រេកអរ, សេចក្ដីអរគុណ : មានមោទកភាព ។
-
មោនភាព
( ន.នាមសព្ទ )
[មោនៈភាប]
(មោន + ភាវ; មៅន) ភាវៈស្ងៀម, ដំណើរស្ងៀម (មិនស្ដី) ។ វេវ. តុណ្ហីភាព ។
-
មោនេយ្យភាព
( ន.នាមសព្ទ )
[មោនៃ-យៈភាប]
(មោនេយ្យ) ភាព ឬភាវៈ ជាអ្នកប្រាជ្ញ, បែបបទ ឬសណ្ដាប់ធ្នាប់របស់អ្នកប្រាជ្ញ : អ្នកប្រាជ្ញមានលម្អដោយមោនេយ្យភាព ។