Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កាល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងចៅ ( ន.នាមសព្ទ )
    ពួក​ស្ត្រី​ខ្ញុំ​រាជការ​ក្នុង​ព្រះ​បរម​រាជ​វាំង ធ្វើ​ការ​ពួក​បាវ (ស្ត្រី​ទាំង​នេះ​កាល​ពី​បុរាណ​គេ​ជ្រើស​រើស​យក​តែ​កូន​ចៅ​ពល ឬ​របឹប) ។
  2. កញ្ជរ ( ន.នាមសព្ទ )
    ឈ្មោះ​ខែត្រ​មួយ​ក្នុង​ដែន​កម្ពុជា ក្នុង​កាល​អំពី​ដើម (ឥឡូវ​រួម​ក្នុង ខែត្រ​ក្រចេះ) ។
  3. កថិន ( ន.នាមសព្ទ ) [កៈថិន]
    សំពត់​ដែល​ទាយក​ប្រគេន​ដល់​ភិក្ខុ​សង្ឃ​ក្នុង​កថិន​កាល គឺ​តាំង​ពី​ថ្ងៃ ១ រោច​ខែ​អស្សុជ ដល់​ថ្ងៃ ១៥ កើត​ខែ​កត្ដិក; ដែល​ហៅ​ថា​បុណ្យ កថិន គឺ​បុណ្យ​ប្រគេន​សំពត់​នេះ​ឯង ។ សព្វ​នេះ​ច្រើន​សរសេរ កឋិន តាម​ព្រះ​ត្រៃ​បិដក ។
  4. កន្សៃសារពេជ្ញ ( ន.នាមសព្ទ )
    ស្រី​ជា​អគ្គ​មហេសី​របស់​ព្រះ​បរម​ពោធិសត្វ​ជា​បច្ឆិម​ជាតិ ក្នុង​កាល​ដែល​នៅ​ជា​គ្រហស្ថ ឬ​ដែល​បាន​ត្រាស់​ហើយ ក៏​គង់​នៅ​ហៅ​ស្រី​នោះ​ថា កន្សៃសារពេជ្ញ : នាង​ពិម្ពា​យសោធរា ជា​កន្សៃសារពេជ្ញ នៃ​ព្រះ​សាក្យមុនី​គោតម ។
  5. កន្ធិងកន្ធាំង ( គុ.គុនសព្ទ )
    ដែល​មាន​លំនាំ​ដំណើរ​កន្ធាំង​ជើង​បន្ដិច : ដំណើរ​កន្ធិងកន្ធាំង ។ ជួន​កាល​ប្រើ​ជា : កិ. វិ.: ដើរ​កន្ធិងកន្ធាំង ។
  6. កាឡកិណី ( ន.នាមសព្ទ ) [កាល-កិ-ណី]
    មនុស្ស​ធ្វើ​នូវ​និស្ស័យ​នៃ​ខ្លួន​ឲ្យ​ប្រាកដ​ស្មើ​ដោយ​វត្ថុ​ពណ៌​ខ្មៅ : មនុស្ស​កាឡកិណី គឺ​មនុស្ស​ចិត្ត​ខ្មៅ. មនុស្ស​ចង្រៃ : ស្រី​កាឡកិណី គឺ​ស្រី​ចិត្ត​ខ្មៅ, ស្រី​ចង្រៃ : មេ​ស្រី​កាឡកិណី, មនុស្ស​កាឡកិណី (ពាក្យ​នេះ​ក្លាយ​មក​ពី​ពាក្យ “កាឡកណ្ណី” )។
  7. កាល ( ន.នាមសព្ទ )
    គ្រា, ពេល, សម័យ : កាល​នោះ, កាល​ពី​ឆ្នាំ​មុន, កាល​ដែល​ខ្ញុំ​ធ្វើ​ការ ។
    - កាល​បរិច្ឆេទ (កាលៈ--) ន. (បា.) ការ​កំណត់​ពេល, ការ​កម្រិត​នៃ​ថ្ងៃ​ខែ​ឆ្នាំ ។
    - កាល​វិបត្តិ (--វិបាត់) ការ​ប្រែប្រួល​នៃ​កាល, ការ​ខូច​វេលា, ដំណើរ​ខុស​កាល ។ ព. ផ្ទ. កាល​សម្បត្តិ ។
    - កាល​វិភាគ ការ​ចែក​កាល, ការ​បែង​ចែក​វេលា ដើម្បី​ធ្វើ​ការងារ​ឲ្យ​បាន​ស្រួល, ការ​ចែក​មុខ​ការ​ទៅ​តាម​កាល​វេលា ។
    - កាល​សម្បត្តិ ការ​សម​ប្រកប​ដោយ​កាល, ការ​ត្រូវ​ទំនង​តាម​វេលា, ដំណើរ​ដែល​ត្រូវ​តាម​កាល​សម័យ ។ ព. ផ្ទ. កាល​វិបត្តិ ។
    - កាលានុកាល កាល​តាម​លំដាប់​កាល, មួយ​ដង​មួយ​កាល ។
  8. កាល ( ន.នាមសព្ទ )
    មច្ចុ, មច្ចុរាជ, សេចក្ដី​ស្លាប់ : ព្រះ​កាល​តែង​ផ្តាប់ផ្តិល​នូវ​អាយុ​សង្ខារ​នៃ​សត្វ​លោក ឥត​មាន​រើស​មុខ​ឡើយ ។
  9. កាលកិរិយា ( ន.នាមសព្ទ ) [កាល៉ៈ-កិ-រ៉ិ-យ៉ា ]
    សេចក្ដី​ស្លាប់ : ធ្វើ​កាល​កិរិយា ។
  10. កាលិក ( ន.នាមសព្ទ ) [កា-លិក ]
    របស់​ដែល​កើត​ឡើង​តាម​កាល, វត្ថុ​ដែល​ប្រើប្រាស់​បាន​តាម​កាល​វេលា ។ កាលិក​មាន ៤ យ៉ាង​គឺ យាវ​កាលិក, យាម​កាលិក, សត្តាហ​កាលិក, យាវ​ជីវិក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. កល់ ( adj ) [kɑl]   - detail »
    to be stuffed, too full (2) (3) Surin var. of កាល, e.g. កល់ឡា​ = កាលណា
  2. កាល ( conj ) [kaal]   - detail »
    when (esp. used of past time; may refer to a time different from that in a second clause)
    Eg. កាលខ្ញុំនៅពីយុវវ័យ ខ្ញុំចូលចិត្តលេងកីឡាបាល់បោះ : When I was young, I liked to play volleyball.
  3. កាល ( n ) [kaal]   - detail »
    time; period / interval (of time)


Prohok Solutions @2017 : Learn Khmer | Khmer Calendar