Khmer Dictionary: កំប្លែង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រមាច់
( គុ.គុនសព្ទ )
ដែលចេះកំប្លែង ដោយវាចា ឬ ដោយអវយវៈ មានញាក់មុខញាក់មាត់ជាដើម គួរឲ្យសើច : មនុស្សក្រមាច់ ។
-
កំប្លែង
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
លេងដោយបទបែបផ្សេងៗ ឲ្យអ្នកឯទៀតរោះរាយសប្បាយសើច: ត្លុកនេះកំប្លែងល្អមើលណាស់ ។
- មនុស្សកំប្លែង គឺមនុស្សដែលចេះលេងក្រមាច់ឲ្យគេសើច ។
-
ក្រមិចក្រមើម
( គុ.គុនសព្ទ )
ដែលកំប្លែងបែបស្វា : ធ្វើមុខក្រមិចក្រមើមដូចស្វា, មនុស្សក្រមិចក្រមើម ។
-
តេន
( កិ.កិរិយាសព្ទ )
ស្លាប់, ងាប់ : តេនទៅហើយ !; តេនឲ្យស្រឡះទៅ ! ឮថាវាឈឺ មិនទាន់បានទៅសួរវាផង ស្រាប់តែវាតេនទៅហើយ ! (ព. សា. ច្រើនប្រើចំពោះតែការត្លុកកំប្លែង) ។ ពាក្យនេះជាប់មកពីបាលីថា តេន មរណំ ជាអង្គទី ៥ របស់បាណាតិបាត ដែលមានន័យថា “សត្វស្លាប់ ព្រោះព្យាយាមនោះ ឬព្រោះការខ្នះខ្នែងសម្លាប់នោះ” គឺយកតែត្រឹមពាក្យ “តេន” មួយកំណាត់ខាងដើមប៉ុណ្ណោះ ដែលមានន័យថា “ព្រោះព្យាយាមនោះ” មកសន្មតប្រើថាស្លាប់ ទេដឹង ?
-
ត្លុក
( ន.នាមសព្ទ )
អ្នកកំប្លែង, អ្នកក្រមាច់ក្នុងល្បែងរបាំ ដើម្បីឲ្យគេសើច ។ រាំចក់ត្លុក រាំក្រមាច់ក្រមើម ។
-
រោម
( កិ.កិរិយាសព្ទ )
ចោមជិតជុំវិញ : ពួកក្មេងរោមមើលមនុស្សកំប្លែង ។ ទំជញ្ជក់រសជាតិ, ទំជុំជិត, វារឡើង, ទំហើយហើរៗហើយទំក្រវែលយាយីរឿយៗ (ចំពោះតែសត្វល្អិតៗ មានស្រមោច, រុយ ជាដើម) : ស្រមោចរោមស្ករ, ឃ្មុំរោមបង្គង, រុយរោមគំរង់, មមាចរោមគោ ។ ចោមរោម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចោម) ។
-
វិក្រីឌា
( ន.នាមសព្ទ )
ល្បែងសើចសប្បាយ; ការលេងកំប្លែង, ការក្រមាច់ ។
-
ហាស
( ន.នាមសព្ទ ) [--សៈ ]
សំណើច, ការសើចសប្បាយ; សេចក្ដីរីករាយ (ហសនៈ) ។
- ហាសការណ៍ ហេតុដែលនាំឲ្យបានសើច, ឲ្យកើតសេចក្ដីរីករាយ ។
- ហាសចិត្ត ចិត្តរីករាយ ។
- ហាសភាព ភាវៈឬដំណើរសើចសប្បាយឬរីករាយ ។
- ហាសវត្ថុ រឿងដែលនាំឲ្យបានសើច, រឿងសើច, រឿងកំប្លែង ។ល។
Headley's Khmer-English Dictionary Full Text Search
-
កំប្លែង
( adj ) [kɑmplaeŋ] - detail »
to be comical, amusing, funny.
-
កំប្លែង
( v ) [kɑmplaeŋ] - detail »
to make fun of; to entertain oneself