Khmer Dictionary: ក្រពឹត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រជឹបក្រជួច
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលក្រជឹបរឿយៗ, ដែលក្រជឹបច្រើនកន្លែង, ប្រហែលជាក្លាយមកពីពាក្យថាខ្ចឹបក្របួច ឬក្របួចខ្ចឹបទេដឹង ? ព្រោះមានស្នាមដំបៅដែលរឹតរួតរឿយៗ ច្រើនកន្លែងដែលបណ្ដាលឲ្យរួញក្រពិតក្រពឹត ។
-
ក្រពឹត
( គុ.គុនសព្ទ )
ក្រជឹបរឹតរួត ដោយស្នាមដំបៅជាដើម : មាត់ក្រពឹត, ស្នាមក្រពឹត ។
-
គ្រជឹប
( គុ.គុនសព្ទ )
ជ្រួញក្រពឹតដូចគេខ្ជឹប : ស្នាមដំបៅគ្រជឹប, ជ្រួញគ្រជឹប ។
-
គ្រជឹបគ្រជីវ
( គុ.គុនសព្ទ )
ជ្រួញក្រពឹត មិនរាប មិនស្មើ, ក្រញីវក្រញូវ : ស្នាមរបួសក្រជឹបគ្រជ្រីវ ។
Headley's Khmer-English Dictionary Full Text Search
-
ក្រពឹត
( adj )
[krɑpɨt]
- detail »
to be dented; flat (of the nose); scarred