Khmer Dictionary: ខុប
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រឡឹប
( គុ.គុនសព្ទ )
ខ្លីខុប : ស្នែងក្រឡឹប ។ លឹប, ដែលបើកមិនស្រួល : ភ្នែកក្រឡឹប ។
-
ក្រឡុប
( គុ.គុនសព្ទ )
ខុប : ទ្រង់ក្រឡុប, ស្នែងក្រឡុប, ភាពក្រឡុប ។
-
ខោល
( ន.នាមសព្ទ )
ក្របី ឬ គោដែលមានស្នែងខ្លី ឬ ខុបខ្វេរចុះក្រោម : ក្របីខោល, គោខោល ។
-
កណ្ដៀវ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយដែកមានផ្លែខុប សម្រាប់ច្រូតស្រូវ, ច្រូតស្មៅជាដើម ។ ឆ្នាំដែលធ្វើស្រូវមិនបាន អ្នកស្រែតែងនិយាយថា : ឆ្នាំនេះ កណ្ដៀវសោយរាជ្យហើយ គឺកណ្ដៀវនៅស្រណុកគ្មានអ្វីនឹងច្រូត ។
-
ខុប
( គុ.គុនសព្ទ )
ងចូល, កោងចូល : មាត់ខុប, ក្រចកខុប, រាងខុបបន្តិច ។
-
ខ្លែង
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបមួយប្រភេទ សម្បុរក្រហមក្រមៅ ត្រង់កមានសម្បុរ-ស ចំពុះខុប ក្រញាំជើងចំណាប់មាំ អាចចាប់សត្វតូចៗ ស៊ីបាន ។
-
ដួន
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយស្លឹកត្នោត, ដោយភ្ជល់ ឬ ត្បាញដោយបន្ទោះឫស្សី, បន្ទោះផ្ដៅជាដើម មានបែបសណ្ឋានផ្សេងគ្នា, បែបខ្លះមានរៀងស្រដៀងនឹងគ្របឆ្នាំងដី, បែបខ្លះរាងកំពាងខាងក្រោម មានកំពូលស្រួច, បែបខ្លះរាងក្រឡូមខុបត្រង់ កណ្ដាប់មានកំពូលមូលក្រឡូម, សម្រាប់ពាក់គ្របក្បាលការពារកុំឲ្យកម្ដៅថ្ងៃចាំងត្រូវក្បាលត្រូវមុខ ឬការពារកុំឲ្យទឹកភ្លៀងធ្លាក់មកត្រូវក្បាលត្រូវមុខ ។
-
ខ្វេរ
( គុ.គុនសព្ទ )
ដែលកោងខុបដូចកង្វេរ ។
-
តម្ពក់
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយដែក ឬឈើ ឫស្សីជាដើម មានចុងរាងខ្វេរឬខុបសម្រាប់ថ្ពក់ទាញអ្វីៗ : តម្ពក់រនាស់ ។ (ធ្លាប់ប្រើជា ទំពក់ មកយូរហើយ ប៉ុន្តែដោយអនុលោមតាមពាក្យថា ថ្ពក់ គួរប្រើជា តម្ពក់ វិញ ទើបត្រឹមត្រូវតាមវេយ្យាករណ៍ខ្មែរ) ។
-
ត្រយង
( ន.នាមសព្ទ )
[--យ៉ង ]
ឈ្មោះបក្សីមួយប្រភេទពួកកុក, មានសម្បុរខ្មៅប្រផេះ ចំពុះខុបស្រួច, ស្រែកយំថ្ងូរមានសូរសព្ទតូចគ្រលួចស្រួយស្រួចគួរឲ្យស្រណោះស្រងេះស្រងោច ។
Headley's Khmer-English Dictionary Full Text Search
-
ខុប
( adj )
[kʰop]
- detail »
to be curved, bent; concave, hollow, sunken; to have an upturned tip